Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ មេសា

    ក្រោមការដឹកនាំរបស់លោកយ៉ូសែប អគារធំៗជាច្រើនត្រូវបានកសាង ឡើង នៅទូទាំងប្រទេសអេស៊ីព្ទ ដើម្បីរក្សាទុកភោគផលដែលគេប្រមូលបានលើសពីការរំពឹងទុក។ នៅក្នុងអំឡុងពេលប្រាំពីរឆ្នាំនៃអំណត់ បរិមាណស្រូវដែលគេបានរក្សាទុកមានចំនួនច្រើនឥតគណនា។ PPKh1 205.1

    ហើយឥឡូវនេះ ឆ្នាំនៃអំណត់ទាំងប្រាំពីរក៏បានចាប់ផ្តើមដូចជាយ៉ូសែប បានទាយទុក។ “ក៏មានអំណត់នៅគ្រប់ស្រុកទាំងអស់តែនៅស្រុកអេស៊ីព្ទ ទាំងមូលមានស្បៀងអាហារវិញ កាលជនស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លានហើយ គេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ឱ្យពួកសាសន៍អេស៊ីព្ទ”។ PPKh1 205.2

    អំណត់បានកើតឡើងយ៉ាងធ្ងន់ធ្ងរ នៅក្នុងស្រុកដែលលោកយ៉ូសែបបានរស់នៅ។ ដោយឮថាស្តេចស្រុកអេស៊ីព្ទបានប្រុងទុកភោគផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នោះកូនៗរបស់យ៉ាកុបទាំងដប់នាក់ក៏នាំគ្នាធ្វើដំណើរទៅកាន់ទីនោះដើម្បីរកទិញស្រូវអង្ករ។ ពួកគេបានធ្វើដំណើរឆ្ពោះទៅអ្នកមានតំណែងបន្ទាប់ពីស្តេច ហើយបានចូលទៅបង្ហាញខ្លួននៅចំពោះអ្នកគ្រប់គ្រងទឹកដីនោះ។ ហើយពួកគេក៏ “បានចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់។ យ៉ូសែបបានស្គាល់បងៗរបស់គាត់ តែពួកគេមិនបានស្គាល់គាត់ទេ”។ ឈ្មោះជាភាសាហេព្រើររបស់លោកត្រូវបានផ្លាស់ប្តូរ ហើយរវាងនាយករដ្ឋមន្ត្រីនៃប្រទេស អេស៊ីព្ទ និងយុវជនម្នាក់ដែលពួកគេបានលក់ទៅឱ្យពួកអ៊ីសម៉ាអែលនោះ នៅមានភាពដូចគ្នាតិចតួចណាស់។ ខណៈដែលលោកយ៉ូសែបបានឃើញបងៗរបស់គាត់ឱនក្រាបចុះ យល់សប្តិ្តនិងស្រមោល អតីតកាលរបស់គាត់បានអណ្តែតឡើងយ៉ាងច្បាស់នៅក្នុងគំនិតរបស់គាត់។ ភ្នែកយ៉ាងមុតរបស់លោកបានមើលឃើញថា បេនយ៉ាមីនមិននៅក្នុងចំណោម ពួកគេទេ។ តើគេបានក្លាយទៅជាជនរងគ្រោះនៃភាពសាហាវឃោរឃៅដ៏គ្រោះថ្នាក់របស់បងៗទាំងអស់នេះទៅហើយទេដឹង?លោកក៏បានតាំងចិត្តសិក្សារកការពិត។ គាត់មានប្រសាសន៍ថា “ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ!”។ PPKh1 205.3

    ពួកគេបានឆ្លើយថា “ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទបានគ្រាន់តែមកទិញស្បៀងអាហារប៉ុណ្ណោះទេ . . . យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ពិត មិនមែនជាពួកលបសង្កេតស្រុកទេ”។ គាត់មានបំណងចង់ដឹងព័ត៌មានមួយចំនួនអំពីផ្ទះរបស់ពួកគេ ទោះបីជាគាត់បានដឹងពីគំនិតបោកបញ្ឆោតរបស់ពួកគេក៏ដោយ។ លោកបានចោទប្រកាន់ពួកគេម្តងទៀត ហើយ ពួកគេបានឆ្លើយថា “យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១ នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ”។ PPKh1 206.1

    ដោយពុតធ្វើជាសង្ស័យអំពីប្រវត្តិរបស់ពួកគេ អ្នកគ្រប់គ្រងទឹកដីរូបនេះបានប្រកាសថា លោកនឹងតម្រូវឱ្យពួកគេទាំងអស់ស្នាក់នៅក្នុងប្រទេសអេស៊ីព្ទសិន រហូតដល់អ្នកណាម្នាក់ក្នុងចំណោមពួកគេ ធ្វើដំណើរទៅយកប្អូនពៅរបស់ពួកគេត្រឡប់មកដល់វិញ។ PPKh1 206.2

    ប្រសិនបើពួកគេនឹងមិនយល់ព្រមទេ នោះពួកគេត្រូវបានចាត់ទុកថាជាអ្នកស៊ើបការណ៍ ពិតប្រាកដមែនហើយ។ ប៉ុន្តែ កូនប្រុសៗរបស់លោកយ៉ាកុប មិនអាចយល់ស្របទៅនឹងផែនការបែបនេះទេ ព្រោះពេលវេលាដែលលោកបានតម្រូវនេះ នឹងបណ្តាលឱ្យក្រុមគ្រួសាររបស់ពួកគេត្រូវរងទុក្ខដល់ស្លាប់ដោយអត់អាហារជាមិនខាន ហើយនៅក្នុងចំណោមពួកគេ តើអ្នកណាមួយដែលនឹងត្រូវចេញដំណើរទៅតែម្នាក់ឯង ដោយទុកឱ្យបងប្អូនរបស់គេដទៃទៀតនៅក្នុងគុកបែបនេះនោះ? ធ្វើដូច្នេះ វាហាក់ដូចជាទុកពួកគេឱ្យស្លាប់ ឬធ្លាក់ខ្លួនទៅជាទាសករដែរ ហើយប្រសិនបើគេយកបេនយ៉ាមីនមកនោះ វាអាច គ្រាន់តែជាការចែករំលែកវាសនាអាក្រក់របស់ពួកគេដល់ប្អូនគេតែប៉ុណ្ណោះ។ ពួកគេបានសម្រេចចិត្តនៅទីនោះនិងទទួលរងទុក្ខទាំងអស់គ្នា ជាជាងការនាំមកនូវទុក្ខព្រួយបន្ថែមដល់ឪពុករបស់ខ្លួន ដោយការបាត់បង់កូនប្រុសដែលនៅ សល់តែមួយគត់។ ដូច្នេះ យ៉ូសែបក៏បានចាប់ពួកគេដាក់គុកទាំងអស់គ្នា។ PPKh1 207.1

    Larger font
    Smaller font
    Copy
    Print
    Contents