Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១១ មេសា

    ប៉ុន្តែ គ្រោះរាំងស្ងួតនៅតែបន្ត ហើយស្បៀងអាហារដែលគេបានយកមកពីស្រុកអេស៊ីព្ទក៏ជិតអស់ទៅដែរ។ ស្រមោលនៃការអត់ឃ្លានក៏ខិតចូលមកកាន់តែជិតឡើងៗ។ នៅក្នុងទឹកមុខខ្វល់ខ្វាយពីសំណាក់អ្នកដែលរស់នៅក្នុងជំរំទាំងអស់ លោកតាយ៉ាកុបបានដឹងពីសេចក្តីត្រូវការរបស់ពួកគេ។ ទីបំផុត លោកក៏បានមានប្រសាសន៍ថា “ចូរទៅទិញស្បៀងអាហារមកទៀត”។ PPKh1 210.1

    យូដាឆ្លើយថា “អ្នកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងខានឃើញមុខអញទៀត លើកតែប្អូនមកជាមួយ បើលោកឪពុកឱ្យប្អូនទៅជាមួយ នោះយើងខ្ញុំនឹងទៅទិញស្បៀងអាហារយកមកជូន តែបើលោកឪពុកមិនព្រមឱ្យវាទៅទេ នោះយើងខ្ញុំក៏មិនទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ”។ ដោយឃើញថាការសម្រេចចិត្តរបស់ឪពុកមានការ-ស្ទាក់ស្ទើរមិនដាច់ស្រេចដូច្នេះ គាត់បាននិយាយថា “សូមឱ្យកូន កំលោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឱ្យយើងខ្ញុំព្រមទាំងលោកឪពុក ហើយនិងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់កុំឱ្យស្លាប់”។ ខ្ញុំនឹងធានាពីដំណើរវា លោកឪពុកនឹងទារវាពីដៃខ្ញុំវិញ បើខ្ញុំមិននាំវាមកជូនដល់លោកឪពុក ឱ្យបាននៅចំពោះមុខលោកឪពុកវិញទេ នោះសូមឱ្យខ្ញុំជាប់មានទោសជាដរាបចុះ។PPKh1 210.2

    លោកយ៉ាកុបមិនអាចឃាត់ឃាំងគេតទៅទៀតបានឡើយ។ គាត់បាន ឱ្យកូនៗរបស់គាត់់នាំយករបស់របរបន្តិចបន្តួច ដែលនៅសេសសល់ពីការ បំផ្លាញដោយអំណត់នៅក្នុងស្រុក ទៅជូនលោកចៅហ្វាយនៅស្រុកអេស៊ីព្ទ។ គាត់មានប្រសាសន៍ថា “ចូរយកផលយ៉ាងល្អៗ ពីស្រុកនេះ ដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ នឹងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ និងគ្រាប់ចំបក់ ហើយយកប្រាក់១ ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មក នៅមាត់បាវនោះផង យកទៅប្រគល់ឱ្យគេវិញ”។ ខណៈដែលកូនៗរបស់គាត់ហៀបនឹងចាកចេញដំណើរដ៏ស្ទាក់ស្ទើររបស់ពួកគេទៅ លោកឪពុកដ៏ចំណាស់នេះបានក្រោកឈរឡើង ហើយលើកដៃទាំងពីររបស់គាត់អធិស្ឋានថា “សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបណ្តាលឱ្យអ្នកនោះ អាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឱ្យគេបើកឱ្យបងឯង ហើយនិងបេនយ៉ាមីនមកវិញដែរ”។PPKh1 210.3

    ពួកគេក៏បានធ្វើដំណើរទៅស្រុកអេស៊ីព្ទ ហើយបានបង្ហាញខ្លួនៅចំពោះយ៉ូសែបម្តងទៀត។ នៅពេលដែលគាត់សម្លឹងមើលទៅបេនយ៉មីន ជាប្អូប្រុសដែលមានម្តាយតែមួយជាមួយនឹងគាត់ គាត់រំជួលចិត្តយ៉ាងខ្លាំង។ គាត់បានលាក់អារម្មណ៍របស់គាត់ ហើយបានបញ្ជាឱ្យគេនាំពួកគេយកទៅផ្ទះរបស់គាត់ ដើម្បីបរិភោគអាហារជាមួយគាត់។ ពួកបងៗមានការភ្ញាក់ផ្អើលនិងភិតភ័យជាខ្លាំង ខ្លាចក្រែងគេចោទប្រកាន់ពីរឿងប្រាក់ដែលបានរកឃើញនៅក្នុងបាវរបស់ពួកគេរៀងៗខ្លួន។ ពួកគេគិតថា គេអាចដាក់ប្រាក់នៅទីនោះដើម្បីធ្វើជាលេសសម្រាប់ចាប់យកពួកគេធ្វើជាទាសករហើយ។ ដើម្បីជាភស្តុតាងបញ្ជាក់ពីភាពគ្មានទោសរបស់ពួកគេ ពួកគេបានជម្រាបដល់អ្នកគ្រប់គ្រងផ្ទះនោះថា ពួកគេបាននាំយកមកជាមួយនូវប្រាក់ដែលគេបានរកឃើញក្នុងបាវរបស់ពួកគេ និងប្រាក់មួយចំណែកផ្សេងទៀតសម្រាប់ទិញស្បៀងអាហារ។ ហើយពួកគេបន្ថែមថា “យើងខ្ញុំមិនដឹងជាអ្នកណាបានដាក់ប្រាក់នោះទៅក្នុងបាវទេ”។ តែអ្នកនោះតបថា “ចូរឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ កុំឱ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នាទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់ របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ”។ ការបារម្ភរបស់ពួកគេបានធូរ-ស្រាលបន្តិច ហើយនៅពេលដែលគេបានដោះលែងស៊ីម្មានចេញពីគុក ឱ្យមកនៅជាមួយនឹងពួកគេឡើងវិញ នោះពួកគេដឹងថាព្រះពិតជាសន្តោស ប្រណីដល់ពួកគេខ្លាំងមែនទែន។PPKh1 211.1

    Larger font
    Smaller font
    Copy
    Print
    Contents