Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ មេសា

    ឆ្នាំនៃការអស្តង្គត (មរណភាព) របស់លោកយាកុប

    មិនយូរប៉ុន្មាន បន្ទាប់ពីការមកដល់របស់ពួកគេ លោកយ៉ូសែបបាននាំឪពុករបស់គាត់ ទៅគាល់ស្តេច។ លោកយ៉ាកុបគឺជាជនបរទេសនៅក្នុងព្រះរាជវាំង ប៉ុនែ្ត គាត់បាននិយាយជាមួយព្រះមហាក្សត្រដ៏មានអំណាច នៅក្នុងចំណោមពួកមន្រ្តីធំៗទាំងឡាយ។ ឡូវនេះ ដោយមនសិការដ៏ប្រសើរថ្លៃថ្លា គាត់បានលើកដៃទាំងពីររបស់គាត់ឡើង ថ្វាយពរដល់ព្រះចៅផារ៉ោន។PPKh1 220.1

    នៅក្នុងការស្វាគមន៍ជាលើកដំបូងរបស់គាត់ទៅកាន់យ៉ូសែប លោកយ៉ាកុបបានមានប្រសាសន៍អំពីក្តីបារម្ភនិងទុក្ខព្រួយរបស់គាត់ ហាក់ដូចជាគាត់រៀបនឹងស្លាប់់។ ប៉ុន្តែ គាត់រស់នៅបានដប់ប្រាំពីរឆ្នាំ នៅក្នុងវ័យចូលនិវត្តន៍ ដ៏សុខសាន្តរបស់គាត់ នៅលើទឹកដីកូសែន។ ប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាពេលដ៏សប្បាយ ផ្ទុយពីឆ្នាំទាំងឡាយដែលបានកន្លងផុតទៅ។ គាត់បានឃើញភស្តុតាងនៃការកែប្រែចិត្តពិតប្រាកដនៅក្នុងជីវិតកូនៗរបស់គាត់។ គាត់ បានឃើញក្រុមគ្រួសាររបស់គាត់ហ៊ុមព័ទ្ធដោយលក្ខខណ្ឌទាំងឡាយដែលពួកគេត្រូវការ ដើម្បីអភិវឌ្ឍឱ្យទៅជាប្រទេសដ៏ធំមួយ។ ហើយជំនឿរបស់គាត់បានយល់ពីសេចក្តីសន្យាដ៏ពិតប្រាកដរបស់ព្រះថាពួកគេនឹងបង្កើតនគរឡើង នៅក្នុងស្រុកកាណាននាពេលអនាគតនិមិត្តរូបនៃក្តីស្រឡាញ់និងការគាប់ចិត្ត ដែលនាយករដ្ឋមន្ត្រីនៃប្រទេសអេស៊ីព្ទអាចផ្តល់ឱ្យ បាននៅព័ទ្ធជុំ-វិញគាត់។PPKh1 220.2

    លោកយ៉ាកុបបានទទួលយកកូនរបស់យ៉ូសែប

    មានរឿងដែលត្រូវយកចិត្តទុកដាក់មួយទៀត គឺកូនៗរបស់លោកយ៉ូសែប ត្រូវតែបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅក្នុងចំណោមកូនចៅអ៊ីស្រាអែល។ លោកយ៉ូសែបបានមកទទួលកិច្ចសម្ភាសន៍ចុងក្រោយបង្អស់ ជាមួយនឹងឪពុក របស់គាត់ ដោយបាននាំអេប្រាអឹមនិងម៉ាន៉ាសេជាកូនមកជាមួយផង។ តាម រយៈម្តាយរបស់ពួកគេ យុវជនទាំងពីររូបនេះ មានជាប់ទំនាក់ទំនងជាមួយនឹងលំដាប់នៃបព្វជិតនៃសាសន៍អេស៊ីព្ទ ហើយមុខតំណែងនៃឪពុករបស់គេ បានបើកផ្លូវឱ្យពួកគេមានទ្រព្យសម្បត្តិនិងភាពខុសប្លែកពីគេ ប្រសិនបើពួកគេជ្រើស រើសភ្ជាប់ខ្លួនគេទៅជាមួយនឹងជនជាតិអេស៊ីព្ទ។ តែទោះជាយ៉ាងនេះក៏ដោយ លោកយ៉ូសែបចង់ឱ្យពួកគេទាំងពីរនាក់ភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រជាជនរបស់គាត់វិញ។ លោកបានបង្ហាញជំនឿនៅក្នុងសេចក្តីសន្យា ដោយបានលះ- បង់ជំនួសកូនៗរបស់គាត់នូវកិត្តិយសទាំងឡាយដែលព្រះរាជវាំងនៃប្រទេសអេស៊ីព្ទបានផ្តល់ជូនគេ ហើយទទួលយកឋានៈដែលគេស្អប់ខ្ពើមនៅក្នុង ចំណោមពូជអំបូរជាអ្នកគង្វាលសត្វ ជាសាសន៍ដែលនឹងសម្រេចតាមព្រះបន្ទូលសន្យានៃព្រះទៅវិញ។ PPKh1 220.3

    លោកយ៉ាកុបបានមានប្រសាសន៍ថា “រីឯកូនប្រុសឯងទាំងពីរ ដែលឯងបានបង្កើតនៅស្រុក អេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអឹមនិងម៉ាណាសេនោះ ជារបស់ផងអញ ដូចជារូបេន និងស៊ីម្មានជារបស់ផងអញដែរ”។ គាត់បានបញ្ចូលពួកគេទាំងពីរថាជាសាសន៍របស់គាត់ ហើយបានក្លាយទៅជាមេនៃអំបូរដាច់ដោយឡែកមួយ។PPKh1 221.1

    ខណៈដែលពួកគេបានចូលទៅជិត លោកតាបានឱបថើបពួកគេយ៉ាងអស់ពីចិត្ត ដោយដាក់ដៃគាត់នៅលើក្បាលពួកគេ ជាការឱ្យពរ។ បន្ទាប់មក គាត់បានអធិស្ឋានថា “សូមឱ្យព្រះដែលអ័ប្រាហាំជាជីតា និងអ៊ីសាកជាឪពុកអញបានដើរនៅចំពោះទ្រង់ ជាព្រះដែលបានចិញ្ចឹមអញគ្រប់មួយជីវិតដរាបដល់សព្វថ្ងៃនេះ គឺជាទេវតាដែលបានជួយឱ្យអញរួចពីគ្រប់ទាំងសេចក្តីអាក្រក់ សូមទ្រង់ប្រទានពរដល់ក្មេងទាំងពីរនេះ”។ មិនមានពាក្យត្អូញត្អែរអំពីថ្ងៃអាក្រក់ដែលបានកើតឡើងពីអតីតកាលឡើយ។ គាត់មិនបានចាត់ទុកការសាកល្បងនិងទុក្ខព្រួយរបស់គាត់ថាជាការដែលប្រឆាំងទាស់នឹងគាត់ឡើយ។ គាត់នឹកចាំតែពីសេចក្តីមេត្តាការុណា និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ដែលបានគង់នៅជាមួយគាត់ នៅពេញទាំងដំណើរជីវិតរបស់គាត់ប៉ុណ្ណោះ។ PPKh1 221.2

    Larger font
    Smaller font
    Copy
    Print
    Contents