Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ មេសា

    កូនរបស់លោកយ៉ាកុបទាំងអស់បានជួបជុំគ្នានៅជុំវិញគ្រែដែលលោកយ៉ាកុបនឹងត្រូវស្លាប់ នៅលើនោះ។ “ហើយលោកយ៉ាកុបបានហៅកូនរបស់គាត់ រួចបានមានប្រសាសន៍ថា ‘ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឱ្យដឹងថា ការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ’”។PPKh1 222.1

    លោកយ៉ាកុបបានរៀបរាប់ប្រាប់ឱ្យដឹងជាមុន ពីអនាគតនៃកូនៗរបស់គាត់

    ព្រះវិញ្ញាណនៃការបណ្តាលចិត្តបានយាងមកសណ្ឋិតនៅលើគាត់ ហើយបានបើកបង្ហាញពីអនាគតនៃកូនចៅរបស់គាត់ នៅក្នុងការបើកសម្តែងនៃការព្យាករណ៍មួយ គាត់បានរៀបរាប់ឈ្មោះកូនរបស់គាត់ម្តងមួយៗ ជាបន្តបន្ទាប់ គាត់បានពណ៌នាអំពីចរិតលក្ខណៈរបស់គេម្នាក់ៗ និងបានប្រាប់ឱ្យដឹងជាមុនដោយសង្ខេបនូវអនាគត ប្រវត្តិសាស្ត្រនៃអំបូរនីមួយៗ។ PPKh1 222.2

    “រូបេនអើយ ឯងជាកូនច្បង ជាប្ញទ្ធិហើយជាដើមកម្លាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិប្ញទ្ធិយ៉ាងឯក”។ PPKh1 222.3

    ប៉ុន្តែ អំពើបាបដ៏ធ្ងន់របស់រ៉ូបេនៅអេដារមិនអាចឱ្យគាត់ទទួលព្រះពរនៃសិទ្ធិជាកូនច្បងនោះបានឡើយ។ លោកយ៉ាកុបបានបន្តថា។PPKh1 222.4

    “តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ”។ PPKh1 222.5

    ភាពជាសង្ឃនឹងត្រូវផ្តល់ទៅឱ្យអំបូរលេវី នគរនិងសេចក្តីសន្យានៃព្រះមេស្ស៊ីទៅឱ្យយូដានិងមរតកទ្វេមួយជាពីរត្រូវបានទៅយ៉ូសែប។ អំបូររូបេន មិនដែលបានលេចធ្លោឡើង ជាសាសន៍ណាមួយ នៅក្នុងប្រទេសអ៊ីស្រាអែល ឡើយ អំបូរនេះនឹងមិនមានគ្នាច្រើនដូចជាអំបូរយូដា យ៉ូសែប ឬដាន់ទេ និងជាអំបូរដែលត្រូវគេចាប់ជាឈ្លើយមុនគេបង្អស់។PPKh1 222.6

    បន្ទាប់មកទៀតគឺស៊ីម្មាន និងលេវី។ ពួកគេបានរួបរួមនៅក្នុងការប្រព្រឹត្តិអំពើឃោរឃៅ ទៅលើពួកស៊ីគែម និងជាពួកអ្នកដែលមានទោសធ្ងន់ជាងគេនៅក្នុងការលក់យ៉ូសែប។PPKh1 223.1

    “អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកម្ចាត់កម្ចាយ គេនៅក្នុងពួកអ៊ីស្រាអែល”។PPKh1 223.2

    ក្នុងការឱ្យពរចុងក្រោយបង្អស់របស់គាត់ ទៅកាន់សាសន៍អ៊ីស្រាអែល មុនពេលចូលទៅស្រុកកាណាន លោកម៉ូសេមិនបាននិយាយពីស៊ីម្មានឡើយ។ នៅក្នុងការតាំងទីលំនៅ នៅស្រុកកាណាន អំបូរនេះទទួលបានទឹកដីតែមួយផ្នែកតូចប៉ុណ្ណោះ ពីទឹកដីរបស់ពួកយូដា ហើយគ្រួសារដែលក្រោយមកបានក្លាយទៅជាមានអំណាចបានបង្កើតអាណានិគមផ្សេងៗ នៅលើទឹកដី ក្រៅព្រំប្រទល់នៃទឹកដីបរិសុទ្ធ។ អំបូរលេវីក៏មិនបានទទួលមរតកអ្វីក្រៅពីទីក្រុងសែសិបប្រាំបីនោះដែរ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលអំបូរដទៃទៀតបានបោះបង់ជំនឿ បានរក្សាការតែងតាំងឱ្យបម្រើការដ៏ពិសិដ្ឋនៃរោងឧបោសថ។ នៅក្នុងវិធីនេះបណ្តាសា បានត្រឡប់ទៅជាព្រះពរវិញ។ PPKh1 223.3

    ម្កុដនៃព្រះពររបស់សិទ្ធិជាកូនច្បងត្រូវធ្លាក់ទៅលើយូដា៖PPKh1 223.4

    “យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវ ឯពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង។ . . . ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់”។PPKh1 223.5

    Larger font
    Smaller font
    Copy
    Print
    Contents