Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ មេសា

    សិង្ហដែលជាស្តេចនៃសត្វព្រៃ គឺជានិមិត្តសញ្ញាដ៏ស័ក្តិសមសម្រាប់អំបូរនេះ ហើយដែលស្តេច ដាវីឌបានកើតចេញពីអំបូរនោះ ហើយជាព្រះរាជបុត្រារបស់ព្រះបាទដាវីឌ គឺស៊ីឡូរ “ជាសិង្ហនៃសាសន៍យូដា” ដ៏ពិតប្រាកដ ដែលគ្រប់ទាំងអំណាចនឹងត្រូវក្រាបថ្វាយបង្គំ និងគ្រប់ទាំងសាសន៍នឹងថ្វាយព្រះកិត្តិនាមដល់ទ្រង់ នៅទីចុងបំផុត។PPKh1 224.1

    លោកយ៉ាកុបបានប្រាប់ឱ្យដឹងជាមុនអំពីអនាគតដ៏រុងរឿងរបស់កូនៗគាត់ សឹងតែទាំងអស់។ ចុងបំផុតគាត់បានចូលមកដល់ឈ្មោះយ៉ូសែប ហើយចិត្តរបស់ឪពុកនេះបានជន់ជោរដោយភាពក្តុកក្តួល ខណៈដែលលោកបានអធិស្ឋានឱ្យពរនៅលើ “ក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូន”។PPKh1 224.2

    “យ៉ូសែបជាមែកឈើមានផ្លែ ដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង ពួកពលធ្នូបានធ្វើទុក្ខវាខ្លាំង ទាំងបាញ់ទាំងស្អប់វាផង តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកម្លាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល បានចេញពីនោះមក គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជម្រៅដែលនៅខាងក្រោម ទាំងផលរបស់ដោះហើយនិងពោះផង ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួក អយ្យកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា”។PPKh1 224.3

    លោកយ៉ាកុបជាមនុស្សដែលមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ សេចក្តីស្រឡាញ់របស់គាត់ចំពោះកូនៗ ខ្លាំងក្លានិងផ្អែមល្ហែមជាទីបំផុត។ គាត់បានលើកលែងទោសឱ្យគេទាំងអស់ ហើយគាត់ស្រឡាញ់ពួកគេរហូតដល់ទីចុងបំផុត។ នៅក្នុងភាពទន់ភ្លន់ជាឪពុករបស់លោក គេឃើញមានតែការលើកទឹកចិត្តនិងសេចក្តីសង្ឃឹមប៉ុណ្ណោះ ហើយអំណាចរបស់ព្រះបានគង់នៅក្នុងចិត្តរបស់គាត់។ PPKh1 224.4

    ប៉ុន្មានឆ្នាំចុងក្រោយរបស់លោកយ៉ាកុប បាននាំមកនូវសាយ័ណ្ហ-កាល(ពេលរសៀល)ដ៏ស្ងាត់ជ្រងំ និងការសម្រាកមួយ បន្ទាប់ពីថ្ងៃដែលពោរពេញទៅដោយបញ្ហានិងទុក្ខកង្វល់មក។ ពពកខ្មៅបានរសាត់អណ្តែតនៅលើផ្លូវរបស់គាត់ ហើយព្រះអាទិត្យរបស់គាត់ក៏បានលិចបាត់ទៅ រួចពន្លឺនៃឋានសួគ៌បានបំភ្លឺពេលវេលាដែលគាត់ចាកចេញទៅនោះ។ ព្រះគម្ពីរសម្តែងថា “គឺថ្ងៃនោះនឹងបានជាថ្ងៃមួយ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែ លុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ”។ សាការី ១៤”:៧។ “ចូរចំណាំមើល មនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុត នៃមនុស្សនោះ មានសេចក្តីសាន្តត្រាណ”។ ទំនុកតម្កើង ៣៧:៣៧។PPKh1 225.1

    ព្រះគម្ពីរបានកត់ត្រាយ៉ាងត្រឹមត្រូវនូវកំហុសរបស់មនុស្សល្អ ដែលគាប់ព្រះហឫទ័យដល់ព្រះ។ ការនេះបានផ្តល់នូវឱកាសដល់អ្នកមិនជឿព្រះ ឱ្យមើលងាយដល់ព្រះគម្ពីរ។ ប៉ុនែ្ត ការនេះគឺជាភស្តុតាងមួយយ៉ាងច្បាស់ ពីសេចក្តីពិតនៃព្រះគម្ពីរ ដែលមិនបានលាក់បាំងនូវរឿងរ៉ាវ ឬលុបចោលនូវអំពើបាបនៃតួអង្គសំខាន់ៗនៅក្នុងព្រះគម្ពីរឡើយ។ ប្រសិនបើព្រះគម្ពីរនេះត្រូវបានសរសេរដោយមនុស្ស អ្នកដែលមិនមានព្រះវិញ្ញាណបរិសុទ្ធបណ្តាល ចិត្តទេ នោះព្រះគម្ពីរប្រាកដជាបានបង្ហាញតែតួអង្គល្អៗ ដើម្បីឱ្យមានពន្លឺគួរឱ្យចាប់អារម្មណ៍ថែមទៀតជាមិនខាន។ PPKh1 225.2

    Larger font
    Smaller font
    Copy
    Print
    Contents