Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ មេសា

    គេបានចោទប្រកាន់លោកយ៉ូសែបខុសពីការពិត ហើយចាប់គាត់ដាក់គុក ដោយសារតែការស្មោះត្រង់របស់គាត់ ចំណែកព្រះគ្រីស្ទក៏ត្រូវបានគេមើលងាយហើយបដិសេធ ដោយសារ តែសេចក្តីសុចរិតរបស់ទ្រង់ ព្រះជន្មនៃការលះបង់អង្គទ្រង់ ដែលជាការស្តីបន្ទោសដល់អំពើបាបរបស់ពួកគេនោះដែរ។ ទ្រង់មិនបានប្រព្រឹត្តខុសសោះ តែគេបានចោទប្រកាន់ទ្រង់ដោយទីបន្ទាល់ក្លែង។ ហើយការអត់ធ្មត់របស់លោកយ៉ូសែបនៅក្រោមភាពអយុត្តិធម៌ ការអត់ឱនទោសដែលបានរៀបចំទុកជាមុនរបស់លោក និងសេចក្តីសប្បុរសដ៏ថ្លៃថ្នូររបស់លោកទៅកាន់ពួកបងៗរបស់លោកជាអាកប្បកិរិយាខុសប្រក្រតី តំណាងឱ្យការអត់ទ្រាំមិនត្អូញត្អែររបស់ព្រះអង្គសង្គ្រោះ ចំពោះសម្អប់ និងការរំលោភបំពានរបស់មនុស្សអាក្រក់ និងការអត់ឱនទោសរបស់ទ្រង់ចំពោះមនុស្សទាំងអស់ដែលបានចូលមកឯទ្រង់ ដោយលន់តួអំពើបាបរបស់ខ្លួន និងស្វះស្វែងរកការអត់ឱនទោស។ PPKh1 228.1

    លោកយ៉ូសែបបានរស់នៅដើម្បីមើលឃើញការរីកលូតលាស់ និងវិបុលភាពនៃប្រជាជនរបស់គាត់ ហើយនៅគ្រប់ពេលវេលា ជំនឿរបស់គាត់ទៅលើព្រះ ដើម្បីស្តារសាសន៍អ៊ីស្រាអែល ត្រឡប់ទៅកាន់ទឹកដីដែលព្រះសន្យាឡើងវិញនៅតែរឹងមាំឥតរង្គើជានិច្ច។PPKh1 228.2

    នៅពេលដែលគាត់បានឃើញថា ទីបញ្ចប់របស់គាត់ខិតចូលមកកាន់តែជិតហើយ សកម្មភាពចុងក្រោយបង្អស់របស់គាត់បង្ហាញឱ្យឃើញថា វាសនារបស់គាត់ដក់ជាប់ជាមួយនឹងសាសន៍អ៊ីស្រាអែល។ ពាក្យសម្តីចុងក្រោយរបស់គាត់គឺ “ព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនិងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ នៅក្នុងការដែលទ្រង់បានស្បថថានឹងឱ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប”។ នោះគាត់ក៏ឱ្យពួកកូនចៅអ៊ីស្រាអែលស្បថដោយឱ្យគេយកឆ្អឹងរបស់គាត់ទៅជាមួយពួកគេ ត្រឡប់ទៅកាន់ទឹកដីកាណានវិញ។ “យ៉ូសែបគាត់ក៏ស្លាប់ទៅ អាយុគាត់បាន ១១០ឆ្នាំ ហើយគេដាក់បារតសពគាត់ រួចដាក់ចុះក្នុងមឈូសទៅស្រុកអេស៊ីព្ទ”។ PPKh1 228.3

    ឆ្លងកាត់ការងារធ្ងន់ៗនៅពេលជាច្រើនសតវត្សរ៍តរៀងមកទៀត មឈូសនោះបញ្ជាក់ប្រាប់ដល់កូនចៅអ៊ីស្រាអែលថាការដែលពួកគេស្នាក់នៅក្នុងប្រទេសអេស៊ីព្ទនេះ គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ។ មឈូសនោះអំពាវនាវប្រាប់គេឱ្យផ្តោតសេចក្តីសង្ឃឹមរបស់ពួកគេទៅឯទឹកដីដែលព្រះបានសន្យា ដ្បិតពេលវេលានៃការរំដោះប្រាកដជានឹងមកដល់នៅពេលណាមួយជាក់ជាមិនខាន។PPKh1 229.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents