Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ មេសា

    ដោយមានការណែនាំពីពួកទេវតា លោកអើរ៉ុនបានទៅជួបប្អូនប្រុសរបស់គាត់ នៅទីរហោស្ថាន ក្បែរភ្នំហោរែប។ នៅទីនេះលោកម៉ូសេបាន “ប្រាប់ទៅអើរ៉ុនពីគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានផ្តាំ នឹងគ្រប់ទាំងទីសម្គាល់ដែលទ្រង់បានបង្គាប់មក” និក្ខមនំ ៤:២៨។ ពួកគាត់ទាំងពីរនាក់បានធ្វើដំណើរជាមួយគ្នាទៅកាន់ស្រុកអេស៊ីព្ទ ដើម្បីជួបពួកចាស់ទុំសាសន៍ អ៊ីស្រាអែល។ “បណ្តាជនទាំងឡាយក៏ជឿ ហើយកាលគេបានឃើញថា ព្រះយេហូវ៉ា ទ្រង់បានប្រោសដល់ពួកកូនចៅអ៊ីស្រាអែល ហើយថា ទ្រង់បានទតឃើញសេចក្តីទុក្ខលំបាករបស់គេ នោះក៏នាំគ្នាឱនក្បាលថ្វាយបង្គំទ្រង់” និក្ខមនំ ៤:៣១។PPKh1 247.2

    បងប្អូនទាំងពីរនាក់បានចូលទៅព្រះរាជវាំងរបស់ស្តេចផារ៉ោន ក្នុងឋានៈ ជារាជទូតមកពីនគរព្រះ ដោយមានសារមួយយកទៅថ្វាយស្តេចផង ដែលមានសេចក្តីថា “ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ចូរឱ្យរាស្ត្រអញចេញទៅថ្វាយយញ្ញបូជាដល់អញនៅទីរហោស្ថាន”។PPKh1 247.3

    ស្តេចបានសួរតបទៅវិញថា “តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ និងឱ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឱ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ”។ PPKh1 247.4

    នោះគេទូលឆ្លើយតបទៅស្តេចវិញថា “ព្រះនៃសាសន៍ហេព្រើរ ទ្រង់បានលេចមកឯយើងខ្ញុំហើយ ដូច្នេះសូមទ្រង់អនុញ្ញាតឱ្យយើងខ្ញុំរាល់គ្នាទៅឯទីរហោស្ថានចម្ងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះ យេហូវ៉ា ជាព្រះនៃយើងខ្ញុំ ខ្លាចក្រែងទ្រង់ស្ទុះមកប្រហារយើងរាល់គ្នា ដោយអាសន្នរោគឬដាវផង”។PPKh1 248.1

    កំហឹងរបស់ស្តេចបានពុះកញ្ជ្រោលឡើង រួចទ្រង់មានបន្ទូលថា “នែ៎! ម៉ូសេនិងអើរ៉ុន ហេតុអ្វីបានជាឯងបញ្ឈប់ពួកជនមិនឱ្យធ្វើការដូច្នេះ ចូរឯងរាល់គ្នាត្រឡប់ទៅធ្វើការរបស់ឯងវិញទៅ”។ នគរនេះបានទទួលការខាតបង់ដោយសារជនចម្លែកទាំងពីរនាក់នេះរួចទៅហើយ។ ដោយមានគំនិតនេះនៅក្នុងព្រះទ័យ ស្តេចបានបន្ថែមថា “មើល ឥឡូវនេះបណ្តាជននៅស្រុកនេះគេមានគ្នាច្រើន ហើយឯងមកធ្វើឱ្យគេឈប់ពីការគេដូច្នេះ!”។ ដោយគេបានជាប់ជាឈ្លើយនៅប្រទេសអេស៊ីព្ទជាយូរឆ្នាំ ពួកអ៊ីស្រាអែលលែងដឹងពីក្រឹត្យវិន័យរបស់ព្រះទៀតហើយ ហើយពួកគេក៏លែងគោរពថ្ងៃសប្បាតហ៍ទៀតដែរ។ ការបង្គាប់ពីចៅហ្វាយរបស់ពួកគេ ធ្វើឱ្យគេហាក់ដូចជាមិនអាចរក្សាថ្ងៃ សប្បាតហ៍បានឡើយ។ តែលោក ម៉ូសេបានបង្ហាញដល់បណ្តាជនរបស់គាត់ថា ការស្តាប់បង្គាប់ព្រះគឺជាលក្ខខណ្ឌតែមួយគត់នៃការរំដោះខ្លួនរបស់ពួកគេ។ ការខំប្រឹងប្រែងស្តារការគោរពថ្ងៃសប្បាតហ៍ឡើងវិញ បានធ្វើឱ្យពួកអ្នកដែលជិះជាន់សង្កត់សង្កិនរបស់ពួកគេមានការភ្ញាក់ផ្អើល។ (សូមមើលកំណត់ ចំណាំលេខ ១)។PPKh1 248.2

    ស្តេចមានសេចក្តីក្រោធជាខ្លាំង ដោយសង្ស័យថាសាសន៍អ៊ីស្រាអែល ងើបបះបោរ ពីកិច្ចការបម្រើដល់ទ្រង់។ ព្រះអង្គបានខំប្រឹងប្រែងទប់ស្កាត់មិនឱ្យពួកគេមានឱកាសថ្វាយបង្គំព្រះ ដែលព្រះអង្គចាត់ទុកថាជាគ្រោះថ្នាក់ដ៏ធំនេះឡើយ។ ព្រះអង្គបានចាត់វិធានការថ្មីមួយទៀតភ្លាម ដើម្បីដាក់ការងារឱ្យពួកគេកាន់តែធ្ងន់ឡើង ហើយបំបាក់ស្មារតី កុំឱ្យពួកគេចង់បានឯករាជ្យតទៅទៀត។ សម្ភារៈសាងសង់ដែលគេប្រើជាទូទៅនៅពេលនោះគឺឥដ្ឋ ដែលបានហាលស្ងួតដោយពន្លឺព្រះអាទិត្យ ហើយការធ្វើឥដ្ឋនេះ គេត្រូវការប្រើទាសករជាច្រើន។ ដោយសារគេត្រូវលាយចំបើងជាមួយនឹងដីឥដ្ឋ ដើម្បីឱ្យឥដ្ឋបានល្អ គេត្រូវការចំបើងជាច្រើន ឥឡូវនេះ ស្តេចបានចេញព្រះរាជបញ្ជាមិនឱ្យចែកចំបើងឱ្យពួកគេទៀតទេ គឺពួកគេត្រូវតែរកចំបើងដោយខ្លួនឯង តែចំនួនឥដ្ឋត្រូវធ្វើឱ្យបានចំនួនដូចមុនដដែល។PPKh1 248.3

    Larger font
    Smaller font
    Copy
    Print
    Contents