Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧ ឩសភា

    ស្តេចមានពេញទៅដោយកំហឹងក្រេវក្រោធ។ ទ្រង់ស្រែកឡើងថា “ចូរឯងរាល់គ្នាចេញទៅ តែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំងពីរចេញពីមុខផារ៉ោនទៅ”។ ស្តេចផារ៉ោនបានធ្វើពុតជាយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងចង់ថែរក្សាដល់ពួកក្មេងៗរបស់គេ ប៉ុន្តែបំណងពិតប្រាកដរបស់ទ្រង់គឺធ្វើដូច្នោះដើម្បីធានាថាពួកប្រុសៗទាំងនោះនឹងវិលត្រឡប់ មកវិញប៉ុណ្ណោះ។ PPKh1 263.2

    នោះលោកម៉ូសេបានលើកដំបងរបស់គាត់ទៅលើស្រុកអេស៊ីព្ទ ហើយ ខ្យល់ពីទិសខាងកើតបានបក់នាំកណ្តូបមកជាច្រើន។ “វានាំឱ្យវេទនាណាស់ តាំងពីដើមមកមិនដែលមានកណ្តូបយ៉ាងនោះឡើយ ហើយទៅខាងមុខក៏មិនដែលមានទៀតដែរ”។ វាមានច្រើនពាសពេញផែនដី រហូតដល់ត្រឡប់ទៅជាងងឹត ហើយវាស៊ីស្លឹកឈើខ្ចីៗ និងផ្លែឈើទាំងអស់ដែលសល់ពីព្រិលបំផ្លាញ។PPKh1 263.3

    នោះផារ៉ោនទ្រង់ហៅម៉ូសេនិងអើរ៉ុនមកជាប្រញាប់ប្រាប់ថា “អញបាន ធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយនិងឯងរាល់គ្នាដែរ ដូច្នេះសូមអត់ទោសដល់អញក្នុងគ្រានេះម្តងចុះ ហើយសូមអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដើម្បីឱ្យទ្រង់បន្ថយសេចក្តីស្លាប់នេះចេញពីអញទៅ”។ នោះលោកទាំងពីរក៏អង្វរដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ធ្វើឱ្យមានខ្យល់ពីខាងលិចយ៉ាងខ្លាំងបក់កៀរកណ្តូបទម្លាក់ទៅក្នុងសមុទ្រក្រហមអស់ទៅ។ ស្តេចនៅ តែរក្សាគោលបំណងរឹងចចេសដដែល។PPKh1 263.4

    ពួកបណ្តាជនអ៊ីស្រាអែលរៀបនឹងអស់សង្ឃឹមទៅហើយ ហើយពួកគេព្រួយបារម្ភអំពីអនាគតយ៉ាងខ្លាំង។ មនុស្សនៅក្នុងនគរថ្វាយបង្គំស្តេច ផារ៉ោនជាព្រះរបស់គេ ប៉ុន្តែ ឥឡូវនេះពួកគេជាច្រើនបានដឹងថា ព្រះអង្គកំពុងតែប្រយុទ្ធតទល់ជាមួយនឹងព្រះដែលបង្កើតអំណាចធម្មជាតិទាំងអស់ ជាភ្នាក់ងារនៃបំណងព្រះហឫទ័យរបស់ទ្រង់។ ទាសករសាសន៍អ៊ីស្រាអែលសង្ឃឹមជឿជាក់ថាមុខជានឹងបានរំដោះខ្លួនរួច ជាមិនខាន។ នៅពាសពេញទាំងប្រទេសអេស៊ីព្ទមានការភ័យខ្លាចជាសម្ងាត់ ក្រែងពួកទាសករនេះងើបឡើងសងសឹកតបទៅនឹងអំពើអាក្រក់របស់ពួកគេវិញ។ មនុស្សម្នាសួរគ្នាទៅវិញទៅមកនៅគ្រប់ទីកន្លែងថា “តើនឹងមានអ្វីកើតឡើងទៀត នៅពេលខាងមុខ?”។PPKh1 264.1

    រំពេចនោះមានងងឹតយ៉ាងក្រាស់ នៅពេញក្នុងស្រុកអេស៊ីព្ទ ដែលជា “ការងងឹតចាក់ភ្នែកមិនយល់”។ ធ្វើឱ្យគេពិបាកដកដង្ហើម។ “គេមើលគ្នាមិនឃើញសោះ ក្នុងវេលា៣ថ្ងៃនោះឥតមានអ្នកណាក្រោកពីកន្លែងខ្លួនឡើយ តែនៅក្នុងផ្ទះនៃពួកកូនចៅអ៊ីស្រាអែល នោះមានពន្លឺវិញ”។ ព្រះអាទិត្យនិងព្រះចន្ទ គឺជាព្រះដែលជនជាតិអេស៊ីព្ទថ្វាយបង្គំ។ ភាពងងឹតដ៏អស្ចារ្យនេះបានវាយប្រហារដល់ពួកបណ្តាជន និងព្រះរបស់គេផង។ (សូមមើលកំណត់ចំណាំលេខ ២)។ ភាពងងឹតនេះគួរឱ្យភ័យខ្លាចខ្លាំងណាស់ គ្រោះកាចនេះគឺជាភស្តុតាងបង្ហាញពីសេចក្តីមេត្តាករុណារបស់ព្រះដែលមិនចង់បំផ្លាញដល់មនុស្ស។ ទ្រង់ទុកឱកាសឱ្យមនុស្សឆ្លុះបញ្ចាំងពីកំហុសរបស់ខ្លួន ហើយកែប្រែចិត្ត មុននឹងទ្រង់ទម្លាក់សេចក្តីវេទនាដ៏អាក្រក់ ចុងក្រោយមកលើពួកគេ។PPKh1 264.2

    នៅចុងបញ្ចប់នៃថ្ងៃទីបីក្នុងភាពងងឹតនេះ ស្តេចផារ៉ោនក៏បានឱ្យគេហៅលោកម៉ូសេនិងអើរ៉ុនមក ហើយយល់ព្រះអនុញ្ញាតឱ្យពួកបណ្តាជនចេញទៅថ្វាយបង្គំព្រះ តែឱ្យទុកហ្វូងចៀមហ្វូងគោរបស់គេនៅវិញ។ លោក ម៉ូសេ បានឆ្លើយតបយ៉ាងដាច់អហង្ការថា “មិនត្រូវឱ្យនៅសល់ សូម្បីតែក្រចកសត្វណាមួយផង”។ កំហឹងរបស់ស្តេចផ្ទុះឡើងទប់លែងបាន ព្រះអង្គបានស្រែកឡើងថា “ថយចេញពីអញ ចូរប្រយ័ត្ន! កុំឱ្យមកនៅមុខអញទៀតឡើយ! ដ្បិតបើថ្ងៃណាដែលឯងមកនៅមុខអញ នោះឯងនឹងត្រូវស្លាប់!”។ PPKh1 265.1

    លោកម៉ូសេទូលតបថា “បន្ទូលនោះត្រូវណាស់ ទូលបង្គំលែងមកគាល់ទ្រង់ទៀតហើយ”។PPKh1 265.2

    “លោកម៉ូសេគឺជាវិរបុរសម្នាក់នៅស្រុកអេស៊ីព្ទ នៅចំពោះមុខពួក នាហ្មឺនរបស់ស្តេចផារ៉ោន និងនៅចំពោះមុខពួកបណ្តាជន”។ ស្តេចមិនហ៊ានប៉ះពាល់រូបគាត់ឡើយ ព្រោះបណ្តាជនគេបានសម្លឹងមើលទៅគាត់ ឃើញថាគាត់ជាមនុស្សតែម្នាក់គត់ដែលមានអំណាចធ្វើឱ្យសេចក្តីវេទនាទាំងឡាយបាត់ស្ងាត់ទៅវិញ។ ពួកគេចង់ឱ្យស្តេចអនុញ្ញាតឱ្យពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ។ គឺស្តេចនិងពួកសង្ឃដែលបានប្រឆាំងទាស់នឹងសំណើសុំរបស់លោកម៉ូសេ រហូតដល់ទីបញ្ចប់។PPKh1 265.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents