Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ ឧសភា

    គេត្រូវបរិភោគសាច់ បានសេចក្តីថា ការដែលគ្រាន់តែជឿលើព្រះគ្រីស្ទ ដើម្បីបានការអត់ឱនទោសពីអំពើបាបនោះមិនទាន់គ្រប់គ្រាន់ទេ គឺយើងត្រូវតែទទួលចំណីអាហារខាងព្រលឹងវិញ្ញាណពីព្រះអង្គ ដោយសេចក្តីជំនឿជារៀងរាល់ថ្ងៃតាមរយៈព្រះបន្ទូលរបស់ទ្រង់ថែមទៀតផង។ ព្រះគ្រីស្ទមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឱ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត” យ៉ូហាន ៦:៥៣, ៥៤។ អ្នកដើរតាមព្រះគ្រីស្ទត្រូវតែទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដាក់ចូលទៅក្នុងខ្លួន ដើម្បីឱ្យព្រះបន្ទូលនោះក្លាយជាកម្លាំងជំរុញជីវិត និងសកម្មភាពរបស់គេ។ ដោយព្រះចេស្តារបស់ព្រះគ្រីស្ទ ពួកគេត្រូវតែបានផ្លាស់ប្តូរទៅឱ្យដូចជាទ្រង់ និងឆ្លុះបញ្ចាំងត្រឡប់មកវិញនូវលក្ខណៈរបស់ព្រះ។ PPKh1 269.1

    គេត្រូវបរិភោគសាច់កូនចៀមនោះជាមួយនឹងបន្លែល្វីង ជាការចង្អុលត្រឡប់ទៅឯទាសភាព ដ៏ល្វីងជូរចត់ នៅក្នុងប្រទេសអេស៊ីព្ទ។ ដូច្នេះ នៅពេលយើងបរិភោគសាច់ឈាមព្រះគ្រីស្ទ យើងគួរតែរិភោគដោយការកែប្រែចិត្ត ដោយសារតែអំពើបាបរបស់យើង។ ការប្រើនំប៉័ងឥតមេ នំប៉័ងឥតដំបែ ក៏មានន័យសំខាន់ណាស់ដែរ។ អស់អ្នកដែលទទួលជីវិតនិងការថែរក្សាពីព្រះគ្រីស្ទត្រូវតែយកមេនៃអំពើបាបចេញឱ្យឆ្ងាយ។ ដូចលោកប៉ុលសរសេរទៅកាន់ពួកជំនុំនៅក្រុងកូរិនថូសថា “ចូរសម្អាតដំបែចាស់ចេញ ដើម្បីឱ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាបានឥតដំបែហើយ ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ បានជាត្រូវឱ្យយើងធ្វើបុណ្យនេះ ដោយឥតមានដំបែ គឺដោយសេចក្តីស្មោះត្រង់ និងសេចក្តីពិតវិញ មិនមែនដោយដំបែចាស់ ឬនឹងដំបែជា សេចក្តី អាក្រក់ និងសេចក្តីកំណាចនោះទៀតឡើយ”។ (កូរិនថូសទី១ ៥:៧, ៨)។PPKh1 269.2

    មុននឹងទទួលបានសេរីភាព ពួកទាសករត្រូវតែបង្ហាញជំនឿយ៉ាងមុតមាំរបស់គេទៅលើការរំដោះដ៏អស្ចារ្យ។ ពួកគេត្រូវតែលាបឈាមនៅលើផ្ទះរបស់គេ ហើយពួកគេត្រូវបំបែកខ្លួននិងគ្រួសាររបស់គេចេញពីសាសន៍ អេស៊ីព្ទ ហើយប្រមូលផ្តុំគ្នានៅក្នុងទីលំនៅរបស់ខ្លួន។ អស់អ្នកដែលខកខានមិនបានធ្វើតាមការត្រាសបង្គាប់របស់ព្រះនេះ នឹងត្រូវបាត់បង់កូនច្បងរបស់គេ ដោយសារស្នាដៃរបស់ទេវតាពិឃាត ជាមិនខាន។PPKh1 270.1

    តើយើងត្រូវបង្ហាញសេចក្តីជំនឿរបៀបណា?

    ពួកបណ្តាជនបញ្ជាក់ពីសេចក្តីជំនឿរបស់គេដោយការស្តាប់បង្គាប់ព្រះ។ ដូច្នេះ អស់អ្នកដែលសង្ឃឹមថានឹងបានទទួលការរំដោះ (សង្រ្គោះ) ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទគួរតែដឹងថា ពួកគេត្រូវតែធ្វើអ្វីមួយដោយខ្លួនឯង ដើម្បីរក្សាសុវត្ថិភាពនៃការសង្គ្រោះរបស់ពួកគេ។ យើងត្រូវតែងាកបែរចេញពីអំពើបាប មកស្តាប់បង្គាប់ព្រះវិញ។ យើងបានសង្គ្រោះដោយសារសេចក្តីជំនឿ មិនមែនដោយការប្រព្រឹត្តិទេ។ យើងត្រូវឱ្យតម្លៃ និងប្រើប្រាស់ ជំនួយអ្វីដែលព្រះបានប្រទានឱ្យ ហើយយើងត្រូវតែជឿជាក់និងស្តាប់បង្គាប់រាល់តម្រូវការរបស់ព្រះទាំងអស់។PPKh1 270.2

    កាលលោកម៉ូសេបានប្រាប់ដល់បណ្តាជនអ៊ីស្រាអែលអំពីផែនការរបស់ព្រះ ស្តីពីការរំដោះពួកគេ “នោះពួកជនអ៊ីស្រាអែលបានឱនក្បាលចុះថ្វាយបង្គំ”។ គេបានដឹកនាំប្រជារាស្ត្រអេស៊ីព្ទជាច្រើនឱ្យទទួលស្គាល់ព្រះនៃសាសន៍ហេព្រើរ ថាជាព្រះពិតតែមួយគត់ ហើយឥឡូវនេះ ពួកគេបានទទូចសុំជ្រកកោននៅក្នុងផ្ទះរបស់សាន៍អ៊ីស្រាអែល ខណៈដែលទេវតានៃការបំផ្លាញ បានយាងកាត់ទឹកដីស្រុកអេស៊ីព្ទ។ ពួកគេបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ហើយបានសន្យាថានឹងបម្រើព្រះ ព្រមទាំងចាកចេញពីស្រុក អេស៊ីព្ទ ទៅជាមួយរាស្ត្ររបស់ព្រះអង្គដែរ។ PPKh1 270.3

    Larger font
    Smaller font
    Copy
    Print
    Contents