Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    4 - ដែនការននតសចកតីសត្គ្ាះព្តូវបានតបើកបគហាញ

    ១៦ មករា

    ការធ្លាក់ចុះរបស់លោកអ័ដាមនិងនាងអេវ៉ា បានធ្វើឱ្យមានសេចក្តីទុក្ខព្រួយ ពេញទាំងឋានសួគ៌។ គ្មានអ្នកបំពាននឹងច្បាប់របស់ព្រះណាមួយត្រូវរួចខ្លួនឡើយ។ ទេវតាទាំងឡាយបានឈប់ច្រៀងចម្រៀងសរសើរតម្កើងព្រះ។PPKh1 34.1

    ព្រះរាជបុត្រារបស់ព្រះមានការអាណិតអាសូរចំពោះមនុស្សដែលបានធ្លាក់ចុះជាខ្លាំង ខណៈដែលទុក្ខសោកនៃពិភពលោក ដែលត្រូវបាត់បង់នេះបានលេចឡើងនៅចំពោះទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះបានបង្កើតផែន ការមួយ ដើម្បីជួយសង្គ្រោះអ្នកដែលអស់សង្ឃឹម។ ការល្មើសនឹងច្បាប់របស់ព្រះទាមទារនូវជីវិតរបស់បាបជន។ មានតែអ្នកដែលស្មើនឹងព្រះទេ ទើបអាចជំនួសឱ្យធួននឹងការរំលងនឹងច្បាប់នោះបាន។ គ្មានអ្នកណាក្រៅពីព្រះគ្រីស្ទ ទេដែលអាចជួយសង្គ្រោះបាបជនពីបណ្តាសានៃអំពើបាប ហើយនាំគេឱ្យមានភាពសុខដុមរមនាជាមួយនឹងឋានសួគ៌វិញបាន។ ព្រះគ្រីស្ទនឹងត្រូវទទួល ទោសនិងភាពអាម៉ាស់នៃអំពើបាប ដោយព្រះអង្គទ្រង់ផ្ទាល់ ដើម្បីសង្គ្រោះមនុស្សលោកដែលត្រូវវិនាស។PPKh1 34.2

    ផែនការនៃសេចក្តីសង្គ្រោះត្រូវបានរៀបចំឡើងតាំងពីមុនការបង្កើតផែន ដីនេះមកម៉្លេះ ដ្បិតព្រះគ្រីស្ទដែលជា “កូនចៀមដែលត្រូវគេសម្លាប់តាំងពីកំណើតលោកិយមក” (វិវរណៈ ១៣:៨)។ វាជាការពិបាកណាស់ ដែលស្តេចនៃលោកសន្និវាសនេះលះបង់ព្រះរាជបុត្រា ឱ្យមកសុគតជំនួសមនុស្សលោកដែលមានបាប។ ដ្បិត “ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឱ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្ប ជានិច្ចវិញ” (យ៉ូហាន ៣:១៦)។ នេះហើយជាអាថ៌កំបាំងនៃការប្រោសលោះ! គឺជាសេចក្តីស្រឡាញ់របស់ព្រះចំពោះពិភពលោកដែលស្អប់ទ្រង់!PPKh1 35.1

    ព្រះដែលបានបើកបង្ហាញអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ “កំពុងផ្សះផ្សាលោកិយនឹងព្រះអង្គទ្រង់” (កូរិន ថូសទី២ ៥:១៩)។ និស្ស័យរបស់មនុស្សត្រូវបានធ្លាក់ចុះទាបជាខ្លាំង ដោយសារអំពើបាប ដែលពួកគេមិនអាចត្រឡប់ទៅជានាជាមួយនឹងព្រះ ដែលព្រះអង្គមានភាពបរិសុទ្ធនិងល្អប្រសើរ ឡើងវិញបាន។ ប៉ុន្តែ ព្រះគ្រីស្ទអាចប្រទានអំណាចជាព្រះរបស់ទ្រង់ ដើម្បីរួបរួមជាមួយនឹងកម្លាំងរបស់មនុស្ស។ ដូច្នេះ ដោយការកែប្រែចិត្ត និងមានជំនឿលើព្រះគ្រីស្ទ កូនចៅដែលធ្លាក់ចុះរបស់លោកអ័ដាមអាចនឹងត្រឡប់ទៅជា “កូនព្រះ” ឡើងវិញ (យ៉ូហានទី១ ៣:២)។PPKh1 35.2

    នៅពេលដែលព្រះគ្រីស្ទបានបើកចំហផែនការនៃការប្រោសលោះនៅចំពោះមុខលោក ពួកទេវតាទាំងអស់មិនសប្បាយចិត្តឡើយ។ ពួកលោកបានស្តាប់ទាំងក្រៀមក្រំ ខណៈដែលព្រះគ្រីស្ទបានប្រាប់ដល់ពួកលោក អំពីការដែលទ្រង់ត្រូវយាងទៅទទួលសភាពទាបថោកនៃលោកិយនេះ ដោយទ្រាំទ្រនូវទុក្ខព្រួយ ភាពអាម៉ាស់ រហូតដល់សុគតទៀតផង។ ទ្រង់នឹងបន្ទាបអង្គទ្រង់ទៅកើតជាមនុស្ស ហើយត្រូវរងទ្រាំនូវរាល់ទុក្ខលំបាកនិងសេចក្តីល្បួងគ្រប់យ៉ាងដែលមនុស្សទាំងឡាយត្រូវរងទ្រាំដើម្បីឱ្យទ្រង់អាចជួយដល់អ្នកដែលត្រូវល្បួងបាន (ហេព្រើរ ១:៨)។ នៅពេលដែលបេសកកម្មជាគ្រូបង្រៀនរបស់ទ្រង់ត្រូវបញ្ចប់ ទ្រង់ត្រូវទទួលរងនូវរាល់ការជេរប្រមាថ និងទារុណកម្មដែលសាតាំងបង្កឡើង។ ទ្រង់ត្រូវសុគតយ៉ាងវេទនាបំផុត ដូចជាបាបជនដែលមានទោស។ ទ្រង់ត្រូវរងទ្រាំទាំងចិត្តខ្ទេចខ្ទាំ នូវការបែរព្រះភក្ត្រចេញ របស់ព្រះវរបិតា នៅពេលដែលអំពើបាបរបស់ពិភពលោកទាំងមូលបានធ្លាក់មកលើទ្រង់។PPKh1 35.3

    ពួកទេវតាបានសុំធ្វើជាតង្វាយយញ្ញបូជាជំនួសមនុស្សលោក។ ប៉ុន្តែ មានតែព្រះដែលបានបង្កើតមនុស្សប៉ុណ្ណោះទេ ទើបមានអំណាចអាចប្រោសលោះគេបាន។ ព្រះបានធ្វើឱ្យព្រះគ្រីស្ទ “ទាបជាងទេវតាបន្តិច ដោយ. . . ព្រោះទ្រង់បានរងទុក្ខសុគត” ហេព្រើរ ២:៩)។ នៅពេលដែលទ្រង់យកនិស្ស័យជាមនុស្ស កម្លាំងរបស់ទ្រង់មិនបានស្មើនឹងពួកទេវតាទេ ហើយពួកទេវតាត្រូវតែផ្តល់កម្លាំងដល់ទ្រង់ នៅក្នុងការរងទុក្ខវេទនារបស់ទ្រង់។ ពួកលោកក៏ត្រូវថែ-រក្សា រាស្ត្រនៃព្រះគុណ ពីពួកទេវតារបស់អារក្សផងដែរ។PPKh1 36.1

    Larger font
    Smaller font
    Copy
    Print
    Contents