Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៩ មករា

    គោលបំណងដ៏ទូលំទូលាយនៃការប្រោសលោះ

    ប៉ុន្តែ ផែនការនៃការប្រោសលោះមិនទាន់មានគោលបំណងទូលំទូលាយ និងជ្រាលជ្រៅជាងការសង្គ្រោះដល់មនុស្សជាតិនៅឡើយទេ។ វាមិនគ្រាន់តែធ្វើឱ្យមនុស្សដែលរស់នៅលើពិភពលោកដ៏តូចនេះគោរពច្បាប់របស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែ គឺជាភស្តុតាងបង្ហាញពីចរិតលក្ខណៈរបស់ព្រះ នៅចំពោះលោកសន្និវាសនេះទាំងមូលថែមទៀតផង។ ចំពោះរឿងនេះព្រះអង្គសង្គ្រោះបានរង់ចាំយ៉ាងអន្ទះសានៅមុនពេលគេឆ្កាងទ្រង់បន្តិច ព្រះអង្គបានមានបន្ទូល ថា “ឥឡូវលោកិយនេះត្រូវជាប់ទោសហើយ ឥឡូវនេះចៅហ្វាយរបស់លោកិយ នេះក៏ត្រូវបោះចោលចេញ ឯខ្ញុំបើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ” យ៉ូហាន ១២:៣១, ៣២។ ការសុគតរបស់ព្រះគ្រីស្ទសម្រាប់សេចក្តីសង្គ្រោះរបស់មនុស្សលោកនឹងបង្ហាញពីព្រះវរបិតានិងព្រះរាជបុត្រា ក្នុងការដោះស្រាយជាមួយនឹងការបះបោររបស់សាតាំង បង្កើតច្បាប់របស់ព្រះ និងបង្ហាញឱ្យឃើញនូវនិស្ស័យនិងលទ្ធផលនៃអំពើបាប។PPKh1 40.2

    តាំងពីដើមដំបូងមក មហាវិវាទគឺជាការទាស់ទៅនឹងច្បាប់របស់ព្រះ។ សាតាំងបានស្វះស្វែងរកវិធីបញ្ជាក់ថាព្រះអយុត្តិធម៌ ច្បាប់របស់ទ្រង់មិន ត្រឹមត្រូវនិងថាសេចក្តីល្អរបស់លោកសន្និវាសនេះ តម្រូវឱ្យកែប្រែច្បាប់នេះ ចេញ។ នៅក្នុងការប្រយុទ្ធជាមួយនឹងច្បាប់នេះ វាមានបំណងទម្លាក់អំណាចគ្រប់គ្រង របស់ព្រះ ដែលជាអ្នកបង្កើតច្បាប់នេះមក។PPKh1 41.1

    ពេលដែលសាតាំងមានជ័យជម្នះលើលោកអ័ដាមនិងនាងអេវ៉ា វាបានគិតថា វាបានទទួលតួនាទីជាអ្នកគ្រប់គ្រងពិភពលោកនេះហើយ “ពួកគេបានជ្រើសរើសយកខ្ញុំ ធ្វើជាអ្នកដឹកនាំរបស់គេហើយ”។ វាបានអះអាងថា ព្រះមិនអាចប្រទានការអត់ឱនទោសឱ្យគេបានទេ មនុស្សដែលបានធ្លាក់ចុះនេះគឺជា រាស្ត្ររបស់វាដោយស្របច្បាប់ ហើយពិភពលោកនេះក៏ជារបស់ផងវាដែរ។ ប៉ុន្តែ ព្រះបានប្រទានព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ឱ្យមកទទួលទណ្ឌកម្មនៃការរំលងច្បាប់នេះ។ ដូច្នេះ បាបជនទាំងឡាយត្រូវបានកែ-ប្រែឱ្យទៅជាទីស្រឡាញ់របស់ព្រះឡើងវិញ ហើយទ្រង់នាំយកពួកគេត្រឡប់ទៅកាន់ទីលំនៅ នៅសួនច្បារអេដែនវិញ។ មហាវិវាទដែលបានចាប់ផ្តើមឡើងនៅឋានសួគ៌ត្រូវបានញែកឱ្យឃើញយ៉ាងច្បាស់នៅលើផែនដី ជាកន្លែង ដែលសាតាំងបានអះអាងថាជាទឹកដីរបស់វានោះឯង។PPKh1 41.2

    លោកសន្និវាសទាំងមូលមានការស្ញប់ស្ញែងជាខ្លាំង ដោយព្រះគ្រីស្ទបានបន្ទាបអង្គទ្រង់មកជួយសង្គ្រោះបុរសនិងស្ត្រីដែលបានធ្លាក់ចុះនេះ។ នៅពេលដែលព្រះគ្រីស្ទបានយាងមកកាន់ពិភពលោកយើងនេះ នៅក្នុងភាពជាមនុស្ស អ្នកដែលរស់នៅលើភពទាំងអស់នៃចក្រវាឡនេះបានតាមដានទ្រង់យ៉ាងយកចិត្តទុកដាក់ ខណៈដែលទ្រង់បានយាងតាមផ្លូវដែលមានប្រឡាក់-ឈាម ចេញពីក្រោលសត្វទៅកាន់កាល់វ៉ារី។ ទេវតាបានកត់សម្គាល់នូវការប្រមាថមើលងាយ និងការចំអកឡកឡឺយដែលទ្រង់បានទទួល ហើយលោកដឹងថានេះគឺជាការញុះញង់របស់សាតាំង។ ពួកគេបានសម្លឹងមើលសមរភូមិនៃពន្លឺនិងភាពងងឹត នៅពេលដែលសមរភូមិនោះកាន់តែរីកធំឡើងៗ។ ហើយនៅពេលដែលព្រះគ្រីស្ទបានស្រែកពីឈើឆ្កាងមកថា “ការស្រេចហើយ” (យ៉ូហាន ១៩:៣០) នោះសម្រែកនៃជោគជ័យបានបន្លឺឡើងពាសពេញភពទាំងឡាយ រួមទាំងឋានសួគ៌ផ្ទាល់ផងដែរ។ ការប្រកួតយ៉ាងធំត្រូវបានបញ្ចប់ ហើយព្រះគ្រីស្ទបានទទួលជ័យជម្នះ។ ការសុគតរបស់ទ្រង់ឆ្លើយតបទៅនឹងសំណួរដែលថា តើព្រះវរបិតានិងព្រះរាជបុត្រាមានសេចក្តីស្រឡាញ់គ្រប់គ្រាន់ ដល់មនុស្សលោក ដើម្បីបង្ហាញពីការលះបង់ផ្ទាល់ព្រះអង្គនិងមានវិញ្ញាណនៃការលះបង់ដែរឬទេ។ សាតាំងបានបង្ហាញអត្តចរិតពិតប្រាកដរបស់វា ជាអ្នកកុហក និងជាឃាតករ។ លោកសន្និវាសដែលមានភក្តីចំពោះព្រះបានរួបរួមគ្នាបន្លឺសំឡេងសរសើរតម្កើងការគ្រប់គ្រងរបស់ព្រះជាសំឡេងតែមួយ។PPKh1 41.3

    ប៉ុន្តែ ប្រសិនបើច្បាប់របស់ព្រះត្រូវបានបញ្ចប់នៅត្រង់ឈើឆ្កាង ដូចមនុស្សជាច្រើនបានអះអាងនោះ ការរងទុក្ខវេទនានិងការសុគតរបស់ព្រះរាជបុត្រាជាទីស្រឡាញ់នៃព្រះ គ្រាន់តែដើម្បីឱ្យសាតាំងបានសម្រេចតាមអ្វីដែលវាចង់បានប៉ុណ្ណោះ ពេលនោះមេលើសេចក្តីអាក្រក់ត្រូវបានទទួលជ័យជម្នះ ហើយការចោទប្រកាន់របស់វាទាស់នឹងការគ្រប់គ្រងរបស់ព្រះនឹងទៅជារឿងត្រឹមត្រូវទៅវិញ។ រឿងដែលព្រះគ្រីស្ទទទួលរងទ្រាំនូវទណ្ឌកម្មជំនួសការមិនស្តាប់បង្គាប់របស់មនុស្ស គឺជាការបញ្ជាក់អះអាងយ៉ាងច្បាស់ថាច្បាប់របស់ព្រះមិនប្រែប្រួល ព្រះទ្រង់សុចរិត មានសេចក្តីមេត្តាករុណា និងមានការលះបង់ និងថា សេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាករុណាដ៏គ្មានដែនកំណត់របស់ទ្រង់រួបរួមគ្នានៅក្នុងអំណាចនៃការគ្រប់គ្រងរបស់ទ្រង់។PPKh1 42.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents