Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ មករា

    កាអ៊ីនមិនបានទទួលអំពើបាបរបស់ខ្លួនឯងទេ តែបែរជាបន្តត្អូញត្អែរនឹងសេចក្តីយុត្តិធម៌របស់ព្រះ ហើយច្រណែននិងស្អប់ចំពោះអេបិលទៅវិញ។ ចំណែកអេបិលបានការពារសេចក្តីយុត្តិធម៌ និងសេចក្តីល្អរបស់ព្រះដោយសុភាព តែម៉ឹងម៉ាត់។ គាត់បានចង្អុលទៅឯកំហុសរបស់កាអ៊ីន ហើយបានព្យាយាមប្រាប់កាអ៊ីនឱ្យដឹងថាគាត់បានប្រព្រឹត្តខុសហើយ។ គាត់បានចង្អុលបង្ហាញទៅឯការអាណិតអាសូររបស់ព្រះ ដោយបានទុកជីវិតឪពុកម្តាយរបស់ពួកគាត់ នៅពេលដែលទ្រង់គួរតែដាក់ទណ្ឌកម្មដល់ពួកគាត់ឱ្យត្រូវស្លាប់ភ្លាមៗ នោះ។ គាត់បានជំរុញប្រាប់ថាព្រះបានស្រឡាញ់ពួកគាត់ បើមិនដូច្នោះទេ ទ្រង់មិនប្រទានព្រះរាជបុត្រាដែលគ្មានបាបដ៏បរិសុទ្ធរបស់ទ្រង់ ឱ្យមកទទួលទោសដែលពួកគាត់បានប្រព្រឹត្តនោះទេ។ ទាំងអស់នេះធ្វើឱ្យកំហឹងរបស់ កាអ៊ីនកាន់តែពុះកញ្ជ្រោលខ្លាំងឡើង។ ហេតុផលនិងមនសិការបានប្រាប់គាត់ថា អេបិលធ្វើត្រូវ ប៉ុន្តែ គាត់ក្តៅចិត្តថាគាត់មិនបានទទួលការអាណិតអាសូរចំពោះការប្រឆាំងបះបោររបស់គាត់សោះ។ ដោយសេចក្តីក្រេវក្រោធ គាត់ក៏បានសម្លាប់ប្អូនប្រុសរបស់គាត់ចោលទៅ។PPKh1 47.2

    ដូច្នេះ គ្រប់ទាំងជំនាន់មនុស្សអាក្រក់គេស្អប់អ្នកដែលល្អជាងខ្លួន “ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ ហើយមិនមកឯពន្លឺទេ ក្រែងអំពើដែលខ្លួនប្រព្រឹត្តទាំងប៉ុន្មាន បានបើកឱ្យឃើញ” យ៉ូហាន ៣:២០។PPKh1 47.3

    ឃាតករដំបូងរបស់អេបិលគឺជាគំរូដំបូងនៃភាពជាខ្មាំងសត្រូវនឹងគ្នារវាង ពស់ និងពូជរបស់ស្ត្រី រវាងសាតាំងនិងរាស្ត្ររបស់វា និងព្រះគ្រីស្ទនិងអ្នកដើរតាមទ្រង់។ នៅពេលដែលមនុស្សបោះបង់ចោលនូវការបម្រើដល់អំពើបាប តាមរយៈសេចក្តីជំនឿទៅលើកូនចៀមរបស់ព្រះ នោះកំហឹងរបស់សាតាំងត្រូវបានបង្គរឡើង។ ជីវិតបរិសុទ្ធរបស់អេបិល បានបញ្ជាក់ទាស់នឹងការទាមទាររបស់សាតាំងថា មនុស្សមិនអាចគោរពក្រឹត្យវិន័យរបស់ព្រះបានទេ។ នៅពេលកាអ៊ីនបានឃើញថាគាត់មិនអាចគ្រប់គ្រងអេបិលបាន គាត់មានការក្តៅក្រហាយជាខ្លាំង រហូតបំផ្លាញជីវិតរបស់ប្អូនខ្លួនទៅ។ ហើយនៅពេលដែលអ្នកណាម្នាក់ឈរការពារក្រឹត្យវិន័យរបស់ព្រះ គេនឹងជួបប្រទះនូវការបៀតបៀន បែបបនេះ។ ប៉ុន្តែ ទុក្ករៈបុគ្គលរបស់ព្រះគ្រីស្ទបានស្លាប់ដោយមានជ័យជម្នះ។ សូមមើលគម្ពីរវិវរណៈ ១២:៩, ១១។PPKh1 48.1

    ភ្លាមនោះ ព្រះបានហៅឱ្យកាអ៊ីនដែលជាឃាតកមកឆ្លើយទៅនឹងឧក្រិដ្ឋ-កម្មរបស់ខ្លួន “អេបិលប្អូនឯងនៅឯណា?” គាត់ទូលឆ្លើយថា “ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកថែរក្សាប្អូនឬអី?”។ គាត់ដោះសាកុហកដើម្បីលាក់បាំងកំហុសរបស់ខ្លួន។PPKh1 48.2

    ទណ្ឌកម្មរបស់កាអ៊ីន

    ព្រះបានមានបន្ទូលទៅកាន់កាអ៊ីនម្តងទៀតថា “ឯងបានធ្វើអ្វីដូច្នេះ? ពីព្រោះឮសូរសម្រែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ”។ កាអ៊ីនមានពេលវេលាដើម្បីឆ្លុះបញ្ចាំងពីរឿងនោះ។ គាត់បានដឹងពីអំពើដ៏អាក្រក់ដែលគាត់បានធ្វើ និងពាក្យកុហកដែលគាត់បាននិយាយដើម្បីបិទបាំងអំពើនោះ ប៉ុន្តែ គាត់នៅតែរឹងចចេសដដែល ដូច្នេះ ព្រះលែងពន្យារការកាត់ទោសតទៅទៀតហើយ។ ព្រះសូរសៀងរបស់ព្រះបានប្រកាសនូវព្រះបន្ទូលដ៏គួរឱ្យរន្ធត់ថា “‘ឥឡូវនេះឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឱ្យឯងពេញកម្លាំង ទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ’”។ PPKh1 48.3

    ព្រះអាទិករដែលពោរពេញទៅដោយសេចក្តីមេត្តាករុណា ទ្រង់នៅតែទុកជីវិតឱ្យកាអ៊ីន ហើយទ្រង់ប្រទានឱកាសឱ្យគេកែប្រែចិត្ត។ ប៉ុន្តែ កាអ៊ីនបានរស់នៅសម្រាប់តែមានចិត្តរឹងរូស លើកទឹកចិត្តឱ្យបះបោរ ប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់ព្រះ និងជាមេលើសែស្រឡាយនៃអ្នកមានបាបដ៏អង់អាចក្លាហានប៉ុណ្ណោះ។ ឥទ្ធិពលរបស់គាត់បម្រើអំណាចអសីលធម៌ រហូតដល់ផែនដីទាំងមូលបានក្លាយទៅជាពុករលួយ និងពេញទៅដោយអំពើហិង្សា ដែលព្រះត្រូវតែបំផ្លាញចោល។PPKh1 49.1

    Larger font
    Smaller font
    Copy
    Print
    Contents