Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៦ មករា

    ជាការពិតណាស់ ដែលថាមនុស្សសម័យទំនើបនេះបានទទួលផលប្រយោជន៍ពីស្នាដៃរបស់មនុស្សជំនាន់មុន។ ការគិតគូរដ៏ប៉ិនប្រសប់បានបន្សល់ទុកនូវស្នាដៃសម្រាប់អ្នកដែលដើរតាម។ មនុស្សនៅសម័យនោះមានការជឿនលឿនខ្លាំងអស្ចារ្យ! ពួកគេមានសណ្ឋានជាមនុស្សដែលព្រះបានបង្កើតតាមរូបអង្គរបស់ទ្រង់ នៅជាមួយពួកគេជាច្រើនរយឆ្នាំ។ លោកអ័ដាមបានរៀនសូត្រពីប្រវត្តិសាស្ត្រនៃការបង្កើតលោកពីព្រះអាទិករ គាត់បានធ្វើ ទីបន្ទាល់អំពីព្រឹត្តិការណ៍នេះប្រាំបួនសតវត្សរ៍។ មនុស្សមុនសម័យទឹកជំនន់ពូកែចងចាំនូវអ្វីដែលបានកើតឡើងដល់ពួកគេ ហើយបានបញ្ជូនចំណេះដឹងនេះបន្តទៅដល់កូនចៅរបស់គេយ៉ាងត្រឹមត្រូវ។ មានមនុស្សប្រាំពីរជំនាន់ រស់នៅលើផែនដី ក្នុងពេលជាមួយគ្នារាប់រយឆ្នាំ ជាផលចំណេញ ដែលកើតឡើងពីចំណេះដឹងនិងបទពិសោធន៍នៃមនុស្សទាំងអស់។ ខុសគ្នាដាច់ស្រឡះ ពីសម័យសាសនាដ៏ខ្មៅងងឹត គឺជាសម័យកាលនៃពន្លឺដ៏ត្រចះត្រចង់។ មនុស្ស ទាំងអស់នៅលើពិភពលោកនេះមានឱកាសទទួលការបង្រៀនពីលោកអ័ដាម និងអ្នកដែលកោតខ្លាចព្រះ ហើយថែមទាំងមានព្រះគ្រីស្ទនិងពួកទេវតា ជាគ្រូបង្រៀនទៀតផង។ តែពួកគេមិនបានចែកចាយទីបន្ទាល់ពីសេចក្តីពិតនោះឡើយ នៅក្នុងសួនច្បាររបស់ព្រះ ដែលនៅលើផែនដីនេះជាច្រើន សតវត្សរ៍។ សួនច្បារអេដែនឈរនៅជ្រងោ ក្លោងទ្វារនៃសួនច្បារនេះការពារដោយទេវតាចាំយាម។ គោលបំណងនៃសួនច្បារ និងប្រវត្តិនៃដើមឈើពីដើមនៃសួនច្បារនេះ គឺជារឿងរ៉ាវយ៉ាងច្បាស់។ ហើយការមានព្រះនិងអំណាចគ្រប់គ្រងគ្មានគូប្រៀបរបស់ទ្រង់ជារឿងពិតប្រាកដ ដែលមនុស្សមិនសូវមានចម្ងល់ឡើយ នៅពេលដែលលោកអ័ដាមរស់នៅជាមួយពួកគេ។PPKh1 55.1

    ទោះបីជាអំពើទុច្ចរិតខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏សែស្រឡាយដ៏បរិសុទ្ធនៃអ្នកដើរតាមព្រះបានរស់នៅជាដៃគូនៃឋានសួគ៌ដែរ គឺជាមនុស្សដែលមានប្រាជ្ញាវាងវៃសម្រេចជោគជ័យធំៗ។ ពួកគេមានបេសកកម្មដ៏ធំធេង គឺដើម្បីពង្រីកអត្តចរិតសុចរិត បង្រៀនមេរៀននៃព្រះ មិនមែនដល់មនុស្សតែនៅក្នុងសម័យរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ដល់មនុស្សជំនាន់ក្រោយៗថែមទៀតផង។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលបានពណ៌នានៅក្នុងព្រះគម្ពីរ ប៉ុន្តែ ព្រះមានស្មរបន្ទាល់ស្មោះត្រង់និងអ្នកថ្វាយបង្គំទ្រង់ដោយអស់ពីចិត្ត នៅគ្រប់សម័យកាល។PPKh1 55.2

    ហេណុក ជាមនុស្សដំបូងដែលមិនបានស្លាប់

    ហេណុកមានអាយុ៦៥ឆ្នាំ គាត់បង្កើតបានកូនប្រុសមួយ។ ក្រោយពីនោះមក គាត់ដើរជាមួយព្រះអស់បីរយឆ្នាំ។ គាត់ជាអ្នករក្សាសេចក្តីជំនឿដ៏ស្មោះត្រង់ម្នាក់ គឺជាតំណវង្សនៃពូជដែលព្រះបានសន្យា។ គាត់បានរៀនពីបបូរមាត់របស់លោកអ័ដាមនូវប្រវត្តិសាស្ត្រនៃការធ្លាក់ចុះ និងព្រះគុណរបស់ព្រះដែលបានឃើញនៅក្នុងសេចក្តីសន្យា ព្រមទាំងការទីពឹងទៅលើព្រះអង្គសង្គ្រោះដែលនឹងយាងមក។PPKh1 56.1

    ប៉ុន្តែ បន្ទាប់ពីកំណើតកូនច្បងរបស់គាត់មក លោកហេណុកបានឈានដល់បទពិសោធន៍ដ៏ខ្ពស់មួយ។ គាត់បានឃើញសេចក្តីស្រឡាញ់របស់កូនចំពោះឪពុក ការទុកចិត្តរបស់កូនចំពោះការការពាររបស់ឪពុកខណៈ ដែលគាត់មានសេចក្តីស្រឡាញ់អស់ពីចិត្តចំពោះកូនដំបូងរបស់គាត់ គាត់បានរៀនសូត្រនូវមេរៀនដ៏មានតម្លៃស្តីអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ ក្នុងការលះបង់ព្រះរាជបុត្រារបស់ទ្រង់។ ក្តីស្រឡាញ់គ្មានព្រំដែនរបស់ព្រះតាមរយៈព្រះគ្រីស្ទបានក្លាយជាប្រធានបទនៃការពិចារណារបស់គាត់ ទាំង យប់ទាំងថ្ងៃ ហើយគាត់បានព្យាយាមបង្ហាញសេចក្តីស្រឡាញ់នោះដល់មនុស្សដែលនៅជុំវិញគាត់។PPKh1 56.2

    Larger font
    Smaller font
    Copy
    Print
    Contents