Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ មករា

    លោកហេណុកដើរជាមួយនឹងព្រះមិនមែនដោយការភ្លេចភ្លាំងស្មារតីឬដោយក្តីស្រមៃនោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចនៃជីវិតប្រចាំថ្ងៃរបស់គាត់។ ជាប្តីនិងជាឪពុក ជាមិត្តភក្តិ និងជាពលរដ្ឋម្នាក់ គាត់គឺជាអ្នកបម្រើរបស់ព្រះដែលឥតងាករេ។PPKh1 56.3

    ចិត្តរបស់គាត់ចុះចូលជាមួយនឹងព្រះហឫទ័យរបស់ព្រះព្រោះ “បើមនុស្ស ២នាក់មិនព្រមចិត្តគ្នា នោះតើនឹងដើរជាមួយគ្នាបានឬ” អេម៉ុស ៣:៣។ ហើយការដើរដ៏បរិសុទ្ធនេះបានបន្តរហូតបីរយឆ្នាំ។ សេចក្តីជំនឿរបស់លោក ហេណុកកាន់តែរឹងមាំឡើង សេចក្តីស្រឡាញ់របស់គាត់កាន់តែឆេះឆួលឡើង អស់រយៈពេលរាប់សតវត្សរ៍។PPKh1 57.1

    លោកហេណុកគឺជាមនុស្សដែលមានចំណេះដឹងទូលំទូលាយ ត្រូវបាន លើកតម្កើងដោយការបើកសំដែងមកអំពីព្រះ តែគាត់ជាមនុស្សដែលបន្ទាបខ្លួនបំផុត។ គាត់បានរង់ចាំនៅចំពោះព្រះ។ សម្រាប់គាត់ ការអធិស្ឋានជាដង្ហើមនៃព្រលឹងរបស់គាត់។ គាត់បានរស់នៅក្នុងបរិយាកាសនៃឋានសួគ៌។PPKh1 57.2

    ព្រះបានបើកបង្ហាញពីគោលបំណងរបស់ទ្រង់ ស្តីពីការបំផ្លាញផែនដីដោយទឹកជំនន់ ដល់លោកហេណុក តាមរយៈពួកទេវតា។ ទ្រង់ក៏បានបើកផែនការនៃការប្រោសលោះឱ្យគាត់ឃើញ និងបានបង្ហាញដល់គាត់អំពីព្រឹត្តិការណ៍ដ៏ធំដែលភ្ជាប់ទំនាក់ទំនងទៅនឹងការយាងមកវិញរបស់ព្រះគ្រីស្ទ និងទីអវសាននៃពិភពលោកនេះ។PPKh1 57.3

    លោកហេណុកមានកង្វល់ចំពោះសេចក្តីស្លាប់។ ចំពោះគាត់ អ្នកសុចរិតនិងមនុស្សអាក្រក់ ហាក់ដូចជាក្លាយទៅជាធូលីដីជាមួយគ្នា ហើយនោះគឺជាទីបញ្ចប់របស់ពួកគេ។ គាត់មិនអាចមើលឃើញជីវិតដែលមានយុត្តិធម៌ឱ្យហួសពីផ្នូរនោះឡើយ។ នៅក្នុងការបើកសំដែងនៃបទទំនាយ ទេវតា បានបង្រៀនគាត់អំពីការសុគតរបស់ព្រះគ្រីស្ទ ការយាងមកក្នុងសិរីល្អរបស់ទ្រង់ ហែហមដោយពួកទេវតាបរិសុទ្ធដើម្បីលោះរាស្ត្រទ្រង់ចេញពីផ្នូរ។ គាត់ក៏បានឃើញសភាពពុករលួយនៃពិភពលោកនេះ នៅពេលដែលនឹងលេចមកជាលើកទីពីរផងដែរ។ ទីនោះនឹងមានជំនាន់មនុស្សអំនួត ដែលគិតតែខ្លួនឯង កំពុងជាន់ឈ្លីក្រឹត្យវិន័យរបស់ព្រះ និងប្រមាថដល់តង្វាយធួននឹងបាប។ គាត់បានឃើញអ្នកសុចរិតពាក់ម្កុដនៃសិរីល្អ ហើយទទួលកិត្តិយស ខណៈដែលមនុស្សអាក្រក់ត្រូវបានបំផ្លាញដោយភ្លើង។PPKh1 58.1

    លោកហេណុកបានក្លាយជាអ្នកអធិប្បាយនៃសេចក្តីសុចរិត ធ្វើឱ្យមនុស្ស បានឮព្រះរាជសាររបស់ព្រះ។ នៅក្នុងដែនដីដែលកាអ៊ីនបានរត់គេចចេញពីព្រះវត្តមានរបស់ព្រះ ហោរាបានប្រាប់ពីទស្សនីភាពដែលព្រះបានបង្ហាញដល់លោក។ “មើលព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ ទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនិងរំឭកពួកទមិឡល្មើសទាំងអម្បាលម៉ាន ឱ្យដឹងខ្លួនពីគ្រប់ទាំងការទមិឡល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្តីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិឡល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់”។ យូដាស ខ ១៤, ១៥។PPKh1 58.2

    នៅពេលដែលលោកអធិប្បាយអំពីសេក្តីស្រឡាញ់របស់ព្រះនៅក្នុងព្រះ គ្រីស្ទ គាត់បានស្តីបន្ទោសអំពើបាបដ៏អំនួត និងបានព្រមានដល់មនុស្សថាការ ជំនុំជម្រះពិតជានឹងកើតឡើងជាប្រាកដដល់អ្នកដែលរំលងនឹងក្រឹត្យវិន័យ។ សម្តីដែលមនុស្សបរិសុទ្ធនិយាយមិនមែនសុទ្ធតែជារឿងល្អរលូននោះទេ។ ព្រះបានដាក់នៅលើបបូរមាត់នៃអ្នកនាំសាររបស់ទ្រង់នូវសេចក្តីពិតដែលសម្រួចនិងកាត់តម្រឹមដូចដាវមុខពីរដូច្នោះឯង។PPKh1 58.3

    អ្នកខ្លះបានទទួលយកការព្រមាន តែមនុស្សជាច្រើនបានបន្តប្រព្រឹត្តតាមផ្លូវអាក្រក់របស់គេដោយគឃ្លើន។ ដូច្នេះ តើមនុស្សជំនាន់ចុងក្រោយបង្អស់នេះនឹងមើលស្រាលចំពោះអ្នកនាំសាររបស់ព្រះដែរឬទេ។PPKh1 58.4

    Larger font
    Smaller font
    Copy
    Print
    Contents