Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ កុម្ភៈ

    បន្ទាប់ពីប៉មបាបិលមក ការថ្វាយបង្គំរូបព្រះបានរីករាលដាលសឹងតែពាសពេញពិភពលោកឡើងវិញម្តងទៀត។ ហើយទីបំផុត ព្រះក៏បានចាក-ចេញពីមនុស្សមានបាបដែលមានចិត្តរឹងរូស ទុកឱ្យគេដើរតាមផ្លូវអាក្រក់របស់គេ ខណៈដែលទ្រង់បានជ្រើសរើសលោកអ័ប្រាហាំ ជាពូជអំបូររបស់សឹម ហើយតាំងឱ្យគាត់ធ្វើជាអ្នកគោរពក្រឹត្យវិន័យរបស់ទ្រង់ សម្រាប់មនុស្សជំនាន់ក្រោយ។ ព្រះតែងតែមានរាស្ត្រសំណល់របស់ទ្រង់ដើម្បីរក្សាការបើកសម្តែងពីព្រះហឫទ័យដ៏មានតម្លៃរបស់ទ្រង់ជានិច្ច។ លោកអ័ប្រាហាំបានបន្តមរតកនៃការស្មោះត្រង់នេះ។ ដោយមិនពុករលួយដោយការក្បត់ជំនឿដ៏ ទូលំទូលាយ គាត់បានរក្សាការថ្វាយបង្គំព្រះយ៉ាងស្មោះត្រង់។ ព្រះបានទាក់ទងជាមួយលោកអ័ប្រាហាំ ដោយបង្ហាញដល់គាត់អំពីព្រះហឫទ័យរបស់ទ្រង់ និងបានប្រទានដល់គាត់នូវចំណេះដឹងនៃក្រឹត្យវិន័យ និងសេចក្តីសង្គ្រោះដោយសារព្រះគ្រីស្ទ។ PPKh1 95.1

    ព្រះបានសន្យាជាមួយលោកអ័ប្រាហាំថា “អញនឹងបង្កើតនគរមួយយ៉ាងធំពីឯង អញនឹងឱ្យពរដល់ឯង ទាំងលើកឈ្មោះឯងជាធំផង”។ ព្រះបានបន្ថែមការធានារ៉ាប់រងទៅលើសេចក្តីសន្យានេះថា ព្រះអង្គដែលប្រោសលោះលោកិយនេះនឹងប្រសូតចេញពីពូជអំបូររបស់គាត់ “ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ”។ ប៉ុន្តែ លក្ខខណ្ឌមួយនៃការសម្រេចសេចក្តី សន្យានេះ គឺត្រូវឆ្លងកាត់ការសាកលក្បងនៃសេចក្តីជំនឿមួយ គឺត្រូវឱ្យមានការថ្វាយតង្វាយយញ្ញបូជា។PPKh1 96.1

    ព្រះបន្ទូលរបស់ព្រះក៏បានមកដល់លោកអ័ប្រាហាំថា “ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ”។ ព្រះត្រូវតែបំបែកលោកអ័ប្រាហាំឱ្យចេញពី ឥទ្ធិពលនៃគ្រួសារនិងមិត្ត ភក្តិរបស់គាត់។ គាត់ត្រូវតែមានអត្តចរិតខុសប្លែកពីមនុស្សនៅក្នុងលោកិយ។ គាត់មិនអាចពន្យល់ពីសកម្មភាពរបស់គាត់ឱ្យមិត្តភក្តិគាត់យល់បានឡើយ។ គ្រួសាររបស់គាត់ដែលថ្វាយបង្គំរូបព្រះមិនអាចយល់ពីមូលហេតុរបស់គាត់ទេ។ PPKh1 96.2

    ការស្តាប់បង្គាប់តាមព្រះដោយគ្មានសង្ស័យរបស់លោកអ័ប្រាហាំ គឺជាភស្តុតាងនៃសេចក្តីជំនឿចម្លែកដ៏អស្ចារ្យមួយនៅក្នុងព្រះគម្ពីរ។ សូមមើលគម្ពីរហេព្រើរ ១១:៨។ ដោយទុកចិត្តលើសេចក្តីសន្យារបស់ព្រះ គាត់បានលះបង់ផ្ទះសម្បែង ក្រុមគ្រួសារ ញាតិសន្តាន និងទឹកដីកំណើត ចាកចេញទៅកាន់កន្លែងដែលព្រះបានដឹកនាំឱ្យគាត់ទៅ។ “ដោយសារសេចក្តីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុកដែលទ្រង់សន្យា ឱ្យដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនិងយ៉ាកុប” ហេព្រើរ ១១:៩។PPKh1 96.3

    មានចំណងយ៉ាងរឹងមាំដែលចងគាត់ភ្ជាប់ទៅនឹងប្រទេសជាតិ ញាតិ សន្តាន និងផ្ទះសម្បែងរបស់គាត់ តែគាត់មិនបានស្ទាក់ស្ទើរនឹងស្តាប់បង្គាប់តាមការត្រាស់បង្គាប់របស់ព្រះឡើយ។ គាត់មិនបានសួរសំណួរអ្វីស្តីអំពីទឹកដីដែលព្រះបានសន្យានោះថា តើទឹកដីនោះមានជីជាតិល្អឬអត់ ឬតើនៅទីនោះមានអាកាសធាតុល្អដែរឬទេនោះឡើយ។ កន្លែងដ៏សប្បាយបំផុតនៅលើផែនដីនេះ គឺជាកន្លែងដែលព្រះសព្វព្រះហឫទ័យចង់ឱ្យគាត់ទៅ។PPKh1 97.1

    មនុស្សជាច្រើនក៏ត្រូវបានព្រះសាកល្បងដូចលោកអ័ប្រាហាំដែរ។ ពួកគេមិនបានឮព្រះសូរសៀងរបស់ព្រះមានបន្ទូលមកកាន់គេពីឋានសួគ៌មកមែន ប៉ុន្តែ ទ្រង់បានត្រាស់ហៅពួកគេដោយការបង្រៀននៃព្រះបន្ទូលនិងព្រឹត្តិការណ៍ នៃកាដឹកនាំរបស់ទ្រង់។ ពួកគេប្រហែលជាត្រូវបានតម្រូវឱ្យលះបង់ការងារដែលសន្យាផ្តល់ទ្រព្យសម្បត្តិនិងកិត្តិយសដល់គេ ហើយត្រូវចាកចេញពីក្រុមគ្រួសារទៅចាប់ផ្តើមអ្វីដែលបង្ហាញពីផ្លូវនៃការលះបង់ខ្លួនឯងនិងការធ្វើពលីកម្ម។ ព្រះមានការងារឱ្យពួកគេធ្វើ ឥទ្ធិពលនៃមិត្តភក្តិនិងគ្រួសារអាចរារាំងដល់ការងារនោះ។ PPKh1 97.2

    Larger font
    Smaller font
    Copy
    Print
    Contents