Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ កុម្ភៈ

    លោកអ័ប្រាហាំបានធ្វើជាគំរូដ៏មានតម្លៃដល់ពួកយើង។ ជីវិតរបស់គាត់ គឺជាជីវិតនៃការអធិស្ឋាន។ ទីណាដែលគាត់បានបោះជំរំស្នាក់នៅ គាត់តែងតែសាងអាសនាមួយនៅជិតទីនោះ ហើយហៅអ្នកដែលនៅក្នុងជំរំជាមួយគាត់មកចូលរួមក្នុងការថ្វាយតង្វាយនៅពេលព្រឹកនិងពេលល្ងាច ជានិច្ច។ នៅពេលដែលគាត់ចាកចេញទៅ អាសនាក៏នៅទីនោះដដែល។ ជនជាតិកាណានដែលចូលចិត្តធ្វើដំណើរ បានទទួលការបង្រៀនពីលោក អ័ប្រាហាំ ហើយនៅពេលដែលជនជាតិនេះណាម្នាក់បានមកដល់ទីនោះ គេក៏ថ្វាយបង្គំព្រះដ៏មានព្រះជន្មរស់ នៅទីនោះ។ PPKh1 99.1

    តើហេតុអ្វីបានជាព្រះបណ្តោយឱ្យ លោកអ័ប្រាហាំរងគ្រោះដោយអំណត់?

    លោកអ័ប្រាហាំបានបន្តដំណើរឆ្ពោះទៅទិសខាងត្បូង ហើយនៅទីនោះព្រះបានសាកល្បងជំនឿរបស់គាត់ម្តងទៀត។ មេឃបានទប់ភ្លៀងមិនឱ្យធ្លាក់មក ហើយហ្វូងចៀមហ្វូងគោ មិនអាចរកវាលស្មៅស៊ីបានឡើយ។ អំណត់បានគំរាមកំហែងដល់ជំរំទាំងមូល។ មនុស្សគ្រប់គ្នាបានរង់ចាំមើលថា តើលោកអ័ប្រាហាំធ្វើអ្វីបន្ទាប់ពីបញ្ហាមួយហើយមួយទៀតនេះយ៉ាងដូចម្តេច។ នៅពេលដែលគាត់មានទំនុកចិត្តឥតរង្គើដូច្នេះ ពួកគេក៏មានសេចក្តីសង្ឃឹមឡើងវិញ ពួកគេជឿជាក់ថាព្រះគឺជាមិត្តរបស់លោកអ័ប្រាហាំ ហើយថា ទ្រង់នៅតែដឹកនាំគាត់ជាដរាប។PPKh1 99.2

    លោកអ័ប្រាហាំប្រកាន់ខ្ជាប់នូវសេចក្តីសន្យាថា “អញនឹងឱ្យពរដល់ឯង ទាំងលើកឈ្មោះឯងជាធំផង”។ គាត់មិនបណ្តោយឱ្យបរិយាកាសអង្រួន សេចក្តីជំនឿរបស់គាត់ឱ្យសង្ស័យចំពោះព្រះបន្ទូលរបស់ព្រះឡើយ។ ដើម្បីគេចចេញពីអំណត់នេះ គាត់បានភៀសខ្លួនទៅកាន់ប្រទេសអេស៊ីព្ទ។ នៅក្នុងគ្រាអាសន្នដ៏ធំរបស់គាត់នេះ គាត់មិនបានត្រឡប់ទៅកាន់ទឹកដីនៃពួក ខាល់ដេ ជាកន្លែងដែលគាត់ចាកចេញមកនោះវិញទេ តែគាត់បានស្វែងរកផ្ទះសំណាក់បណ្តោះអាសន្ននៅជិតទឹកដីសន្យាបំផុត។PPKh1 99.3

    នៅក្នុងព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រះបានពាំនាំសេចក្តីលំបាកនេះមកឱ្យលោកអ័ប្រាហាំ ដើម្បីបង្រៀនដល់គាត់អំពីមេរៀនមួយចំនួន សម្រាប់ជាប្រយោជន៍ដល់មនុស្សដែលព្រះនឹងត្រាស់ហៅឱ្យទ្រាំទ្រនឹងសេចក្តីវេទនា បន្ទាប់ពីរូបគាត់។ ព្រះមិនដែលបោះបង់ឬបំភ្លេចអ្នកដែលទុកចិត្តដល់ទ្រង់ ឡើយ។ ការពិបាកដែលសាកល្បងសេចក្តីជំនឿរបស់យើងយ៉ាងធ្ងន់ធ្ងរបំផុត ដែលមើលទៅហាក់ដូចជាព្រះបានបោះបង់ចោលយើងនោះ បានដឹកនាំយើងឱ្យចូលទៅកាន់តែជិតព្រះគ្រីស្ទខ្លាំងឡើង។ យើងអាចដាក់បន្ទុករបស់យើងនៅទៀបព្រះបាទទ្រង់ ហើយទទួលយកសេចក្តីសុខសាន្តដែលទ្រង់នឹងប្រទានមកឱ្យយើងជាថ្នូរត្រឡប់មកវិញ ។PPKh1 100.1

    កម្តៅនៃភ្លើងចង្ក្រាន គឺជាការបំបែកកយកម្ទេចកម្ទីចេញពីមាសសុទ្ធនៃអត្តចរិតរបស់គ្រីស្ទាន។ ព្រះបានដាក់វិន័យដល់អ្នកបម្រើរបស់ទ្រង់ដោយការសាកល្បងក្នុងការលំបាកផ្សេងៗ។ ទ្រង់ទតឃើញថា អ្នកខ្លះមានអំណាចដែលគេប្រហែលជាអាចប្រើដើម្បីជាប្រយោជន៍ដល់ការងាររបស់ទ្រង់។ នៅក្នុងព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រះនាំពួកគេចូលទៅក្នុងស្ថានភាពដែលសាកល្បងអត្តចរិតរបស់ពួកគេ និងបង្ហាញឱ្យគេឃើញភាពកម្សោយរបស់ខ្លួន ហើយព្រមទាំងបង្រៀនឱ្យពួកគេទីពឹងដល់ទ្រង់ផង។ ដោយវិធីនេះ ទ្រង់បានអប់រំហ្វឹកហ្វឺននិងដាក់ពិន័យដល់គេ ដើម្បីសម្រេចគោលបំណងដ៏ធំ ដែលទ្រង់នឹងប្រទានអំណាចដល់ពួកគេ។ ពួកទេវតានៃឋានសួគ៌អាចរួបរួមជាមួយពួកគេ ដើម្បីសម្រេចកិច្ចការនៅលើផែនដីនេះ។PPKh1 100.2

    កំហុសដ៏គួរឱ្យសោកស្តាយរបស់លោកអ័ប្រាហាំ

    នៅស្រុកអេស៊ីព្ទ លោកអ័ប្រាហាំបានបង្ហាញថាគាត់មិនមានសេរីភាពពីភាពកម្សោយរបស់គាត់ឡើយ។ នាងសារ៉ាប្រពន្ធគាត់ “មានរូបស្រស់ល្អមែន” ហើយគាត់បានដឹងច្បាស់ថា ពួកអ្នកស្រុកអេស៊ីព្ទមុខជាចាប់ចិត្តស្រឡាញ់ដល់ជនបរទេសនេះ ហើយសម្លាប់គាត់ចោលជាមិនខាន។ គាត់បានពិចារណាថា គាត់មិនមានទោសដោយការកុហកថាសារ៉ាជាប្អូនស្រីរបស់គាត់ទេ ព្រោះនាងជាកូនរបស់ឪពុកគាត់ដែលមានម្តាយផ្សេងគ្នា។PPKh1 101.1

    ប៉ុន្តែ នេះគឺជាការបោកបញ្ឆោតហើយ។ តាមរយៈការខ្វះជំនឿរបស់លោកអ័ប្រាហាំ នាងសារ៉ាបានធ្លាក់ទៅក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ ស្តេចនៅស្រុកអេស៊ីព្ទបានបញ្ជាឱ្យគេនាំយកនាងទៅកាន់ព្រះរាជវាំង ក្នុងគោលបំណង យកនាងធ្វើជាមហេសី។ ប៉ុន្តែ ដោយសេចក្តីស្រឡាញ់ ព្រះបានការពារនាងសារ៉ា ដោយទម្លាក់ការជំនុំជម្រះទៅលើញាតិវង្សរបស់ស្តេច។ ដោយមធ្យោបាយនេះ ស្តេចទ្រង់ជ្រាបថាទ្រង់ត្រូវគេបោកបញ្ឆោតហើយ។ ទ្រង់បានបន្ទោសលោកអ័ប្រាហាំដោយមានបន្ទូលថា “តើឯងបានធ្វើអ្វីដល់អញដូច្នេះ . . . ម៉េចក៏ឯងថាជាប្អូន វិញ ដើម្បីបើកឱកាសឱ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ នេះនែ៎!ប្រពន្ធឯងហើយ ចូរយកនាងទៅវិញឥឡូវហើយចេញទៅចុះ”។PPKh1 101.2

    ដំណោះស្រាយរបស់ស្តេចផារ៉ោនជាមួយនឹងលោកអ័បាហាំពោរពេញទៅដោយសេចក្តីសប្បុរសនិងភាពស្លូតបូត ប៉ុន្តែ ព្រះអង្គបានត្រាស់បង្គាប់ឱ្យគាត់ចាកចេញពីស្រុកអេស៊ីព្ទទៅ។ ទ្រង់បម្រុងនឹងធ្វើឱ្យលោកអ័ប្រាហាំមានរបួសជាទម្ងន់ ដោយមិនរវល់អើពើនឹងរឿងពិតនេះទៅហើយ តែព្រះបានជួយ សង្គ្រោះព្រះចៅអធិរាជអង្គនេះពីការប្រព្រឹត្តិអំពើបាបដ៏ធំមួយនេះ។ ស្តេចផារ៉ោនបានទតឃើញថាជនបរទេសនេះ ជាមនុស្សដែលព្រះបានលើកតម្កើង។ ប្រសិនបើលោកអ័ប្រាហាំបន្តរស់នៅក្នុងប្រទេស អេស៊ីព្ទ តទៅទៀត ព្រះរាជទ្រព្យនិងព្រះកិត្តិនាមដែលកំពុងតែកើនឡើងរបស់ទ្រង់ នឹងនាំឱ្យអ្នកស្រុក អេស៊ីព្ទមានការរំជើបរំជួល ហើយគ្រោះថ្នាក់មុខជានឹងកើតមានដល់ទ្រង់ ដែលអាចនឹងនាំឱ្យមានការជំនុំជម្រះដល់ព្រះរាជវាំងម្តងទៀតជាក់ជាមិនខាន។ PPKh1 101.3

    រឿងនេះមិនអាចរក្សាទុកជាសម្ងាត់បានទេ។ ស្តេចបានទតឃើញថាព្រះដែលលោកអ័ប្រាហាំថ្វាយបង្គំ ទ្រង់នឹងការពារអ្នកបម្រើរបស់ទ្រង់ ហើយបើអ្នកណាហ៊ានប៉ះពាល់ដល់អ្នកនោះ ព្រះនឹងសងសឹកត្រឡប់មកវិញជាមិនខាន។ បើហ៊ានប្រព្រឹត្តអាក្រក់ទៅលើកូនណាមួយរបស់ស្តេចនៃឋានសួគ៌ នោះ វាគឺជារឿងមួយដ៏មានគ្រោះថ្នាក់ធ្ងន់ណាស់។ អ្នកសរសេរគម្ពីរទំនុកតម្កើងបានចែងទុកមកថា “តែទ្រង់មិនបើកឱ្យអ្នកណាសង្កត់សង្កិនគេឡើយ អើទ្រង់បានផ្ចាលទាំងពូកស្តេចដោយយល់ដល់គេ ដោយថា កុំឱ្យប៉ះពាល់នឹងអ្នកដែលអញបានចាក់ប្រេងតាំងឱ្យ ហើយកុំឱ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ” ទំនុកតម្កើង ១០៥:១៤, ១៥។PPKh1 102.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents