Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២៥ កុម្ភៈ

    លោកអ័ប្រាហាំបានទទួលសេចក្តីសន្យាថាគាត់នឹងមានកូនប្រុសមួយ តែគាត់មិនបានរង់ចាំឱ្យព្រះសម្រេចតាមព្រះបន្ទូលរបស់ទ្រង់នេះតាមពេលវេលានិងតាមផ្លូវរបស់ព្រះអង្គទេ។ ព្រះបានពន្យារពេលដើម្បីសាកល្បងជំនឿរបស់គាត់ប៉ុន្តែគាត់បានបរាជ័យក្នុងការអត់ទ្រាំនឹងការសាកល្បងនេះ។ PPKh1 117.1

    នៅក្នុងវ័យចំណាស់របស់គាត់ នាងសារ៉ាបានស្នើផែនការមួយដើម្បីឱ្យបានសម្រេចគោលបំណងរបស់ព្រះ គឺឱ្យលោកអ័ប្រាហាំយកអ្នកបម្រើស្រីម្នាក់ធ្វើជាប្រពន្ធទីពីរ។ ការមានប្រពន្ធច្រើនត្រូវបានគេលែងចាត់ទុកថាជាអំពើបាបទៀតហើយ ប៉ុន្តែ វាជាការបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះ ហើយបានបំផ្លាញភាពបរិសុទ្ធ និងសេចក្តីសុខសាន្តនៅក្នុងគ្រួសារឱ្យវិនាសសូន្យសុង។ ការរៀបការរបស់លោកអ័ប្រាហាំជាមួយនឹងនាងហាការនាំឱ្យមានរឿងអាក្រក់កើតឡើង មិនត្រឹមតែដល់គ្រួសាររបស់គាត់ទាំងមូលប៉ុណ្ណោះ ទេ តែថែមទាំងដល់មនុស្សជំនាន់ក្រោយទៀតផង។PPKh1 117.2

    ដោយជោរនឹងតួនាទីថ្មី ជាប្រពន្ធរបស់លោកអ័ប្រាហាំ និងដោយសង្ឃឹមថានឹងក្លាយជាម្តាយនៃសាសន៍ដ៏ធំដែលចេញពីពូជអំបូររបស់លោក នាងហាការចាប់តាំងមានអំនួតឡើង។ ការច្រណែនរវាងនាងសារ៉ា និងហាការ បានបំផ្លាញដល់គ្រួសារមួយដែលធ្លាប់តែមានសេចក្តីសុខសាន្ត។ ដោយធុញទ្រាន់នឹងស្តាប់ការត្អូញត្អែររបស់ប្រពន្ធទាំងពីរ លោកអ័ប្រាហាំបានព្យាយាមស្តារភាពសុខដុមរមនាឡើងវិញដែរ តែមិនមានជោគជ័យឡើយ។ ទោះបីជានាងសារ៉ាបានជំរុញឱ្យគាត់រៀបការជាមួយនឹងនាងហាការក៏ដោយ ឥឡូវនេះនាងបន្ទោសថាគាត់ជាអ្នកមានកំហុសដែរ។ នាងចង់បំបរបង់ គូប្រជែងរបស់នាងចេញ។ ប៉ុន្តែ លោកអ័ប្រាហាំមិនព្រមឱ្យគាត់ធ្វើដូច្នេះឡើយ ព្រោះនាងហាការជាម្តាយនៃកូនរបស់គាត់ ដែលគាត់ស្រឡាញ់ថា ជាកូនតាមសេចក្តីសន្យារបស់ព្រះ។ នាងហាការគឺជាអ្នកបម្រើរបស់នាងសារ៉ា ហើយទោះជាយ៉ាងនេះក៏ដោយ ក៏លោកអ័ប្រាហាំនៅតែឱ្យនាងនៅក្រោមការត្រួតត្រារបស់ចៅហ្វាយស្រីនាងដែរ។ “នោះសារ៉ាយក៏ប្រព្រឹត្តដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ”។PPKh1 118.1

    នាងបានធ្វើដំណើរទៅកាន់វាលរហោស្ថាន។ នៅពេលដែលនាងបានសម្រាកយ៉ាងត្រមង់ត្រមោចតែម្នាក់ឯងគ្មានមិត្តភក្តិនៅក្បែរក្បាលទឹកមួយ ទេវតាមបានលេចមកឯនាង។ ហៅនាងថា “នែហាការបាវសារ៉ាអើយ” លោកមានបន្ទូលថា “ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ”។ ហើយដោយមានពាក្យបន្ទោសលាយឡំនឹងពាក្យលើកទឹកចិត្ត ទេវតាបានបន្តថា “ព្រះយេហូវ៉ា ទ្រង់ជ្រាបពីសេចក្តីទុក្ខលំបាករបស់ឯង” “អញនឹងចម្រើនពូជឯង ឱ្យមានសន្ធឹកឥតគណនា”។ ទេវតាបានប្រាប់នាងឱ្យដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដែលមានន័យថា “ព្រះយេហូវ៉ាទ្រង់ជ្រាប”។PPKh1 118.2

    នៅពេលលោកអ័ប្រាហាំមានអាយុជិតមួយរយឆ្នាំ ព្រះបានរំឭកពីសេចក្តីសន្យាម្តងទៀតថាគាត់នឹងមានកូន “សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឱ្យឯងមែន ហើយឯងត្រូវឱ្យឈ្មោះថាអ៊ីសាក អញនឹងតាំងសញ្ញានឹងវា ទុកជាសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជវាតរៀងទៅ” ទ្រង់មានបន្ទូលថា “ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើលអញបានឱ្យពរដល់វា ហើយវានឹងបានត្រឡប់ . . . ជានគរយ៉ាងធំមួយ”។PPKh1 118.3