Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ កុម្ភៈ

    លោកអ័ប្រាហាំជាអ្នកមានស្តុកស្តម្ភ ហើយបានទទួលការគោរពដូចជាស្តេចដ៏មានអំណាច ពីសំណាក់អ្នកដឹកនាំនៃដែនដីនោះ។ ព្រះហាក់បីដូចជាបានបំពាក់ម្កុដនៃព្រះពរដល់ជីវិតនៃការលះបង់និងអត់ទ្រាំរបស់គាត់។PPKh1 121.1

    ព្រះបានបង្គាប់ឱ្យលោកអ័ប្រាហាំថ្វាយអ៊ីសាកជាតង្វាយដុត

    ដោយការស្តាប់បង្គាប់ប្រកបដោយជំនឿ លោកអ័ប្រាហាំបានចាក-ចេញពីទឹកដីកំណើតរបស់ខ្លួន ហើយបានធ្វើដំណើរឥតទិសដៅជាជនបរទេសនៅក្នុងទឹកដីដែលគាត់ត្រូវទទួលជាមរតក។ គាត់បានរង់ចាំការកើតមករបស់កូនដែលព្រះបានសន្យានោះអស់រយៈពេលយ៉ាងយូរ។ គាត់បាន បណ្តេញអ៊ីសម៉ាអែលចេញពីផ្ទះ តាមការត្រាស់បង្គាប់របស់ព្រះ។ ហើយឥឡូវនេះ ខណៈដែលសេចក្តីសង្ឃឹមរបស់គាត់ហាក់ដូចជាហៀបនឹងក្លាយជាការពិតទៅហើយនោះ ការសាកលល្បងដែលធំជាងលើកណាៗទាំងអស់បានកើតឡើង នៅចំពោះមុខគាត់។PPKh1 121.2

    ការត្រាស់បង្គាប់នេះបានជំរុញទឹកចិត្តឪពុករូបនោះឱ្យទង្គឹះខ្សឹកខ្សួល ដោយព្រះបន្ទូលថា “ចូរយកអ៊ីសាកកូនឯង ដែលជាកូនសម្លាញ់តែ១នោះទៅឥឡូវ . . . រួចថ្វាយវាជាតង្វាយដុតនៅលើភ្នំមួយ ដែលអញនឹងបង្ហាញប្រាប់ឯងនោះ”។ អ៊ីសាកគឺជាពន្លឺនៃគេហដ្ឋានរបស់គាត់ ជាការកម្សាន្តចិត្តដល់វ័យចំណាស់របស់គាត់ ជាអ្នកគ្រងមរតកនៃព្រះពរដែលព្រះបានសន្យា ប៉ុន្តែ ព្រះបានត្រាស់បង្គាប់ឱ្យបង្ហូរឈាមកូននោះដោយផ្ទាល់ដៃទៅវិញ។ វាហាក់ដូចជាការដ៏គួរឱ្យភ័យខ្លាចមួយដែលមិនអាចធ្វើទៅបានឡើយ។PPKh1 121.3

    សាតាំងបាននៅទីនោះឱ្យយោបល់ថាគាត់ត្រូវបានព្រះបោកបញ្ឆោតហើយ ព្រោះច្បាប់របស់ព្រះចែងថា “កុំឱ្យសម្លាប់មនុស្សឱ្យសោះ” ។ ព្រះនឹងមិនតម្រូវឱ្យធ្វើអ្វីដែលទ្រង់បានហាមនោះឡើយ។ លោកអ័ប្រាហាំបានចេញទៅខាងក្រៅត្រសាល នឹកឃើញនូវសេចក្តីសន្យារបស់ព្រះថាពូជឯងនឹងបានដូចជាផ្កាយ។ ប្រសិនបើសេចក្តីសន្យានេះត្រូវបានសម្រេចដោយសារ អ៊ីសាក ហេតុអ្វីក៏ទ្រង់តម្រូវឱ្យយកអ៊ីសាកទៅសម្លាប់ដូច្នេះ? លោកអ័ប្រាហាំបានក្រាបទៅនឹងដី ហើយអធិស្ឋានយ៉ាងអស់ពីចិត្ត ខុសប្លែកពីការដែលគាត់ធ្លាប់បានអធិស្ឋានកន្លងមក សូមឱ្យព្រះប្រទានកានបញ្ជាក់អំពីការត្រាស់បង្គាប់នេះ ថាតើឱ្យគាត់ត្រូវធ្វើតាមការត្រាស់បង្គាប់ដ៏រន្ធត់នេះឬយ៉ាងណា។ គាត់បាននឹកឃើញពីទេវតាដែលព្រះបានបញ្ជូនឱ្យមកបង្ហាញពីព្រះហឫទ័យរបស់ទ្រង់ នៅក្នុងការបំផ្លាញទីក្រុងសូដុំម និងជាទេវតាដែលបានប្រាប់គាត់ពីសេចក្តីសន្យាអំពីអ៊ីសាក។ គាត់បានចេញទៅកន្លែងដែលគាត់បានជួបអ្នកនាំសារពីឋានសួគ៌ ដោយសង្ឃឹមថានឹងបានទទួលការណែនាំបន្ថែមទៀត ប៉ុន្តែ គ្មានដំណឹងអ្វីកើតឡើងសោះ។ ព្រះរាជបញ្ជារបស់ព្រះបានឮនៅនឹងត្រចៀករបស់គាត់ថា “ចូរយកអ៊ីសាកកូនឯង ដែលជាកូនសម្លាញ់តែមួយ នោះទៅឥឡូវ”។ គាត់ត្រូវតែស្តាប់បង្គាប់តាមការត្រាស់បង្គាប់នេះ។ ថ្ងៃនោះបានមកដល់ គាត់ត្រូវតែធ្វើដំណើរចញទៅ។PPKh1 121.4

    អ៊ីសាកកំពុងគេងលង់លក់នៅក្នុងវ័យយុវជនដែលល្មោភគេង ហើយមិនបានដឹងអ្វីទាល់តែសោះ។ រំពេចនោះ ឪពុកបានក្រឡេកមើលមុខកូនជាទីស្រឡាញ់ រួចបែរចេញទៅវិញដោយរន្ធត់។ គាត់បានទៅជួបសារ៉ាដែលកំពុងតែសម្រាន្តលក់។ តើគាត់គួរតែដាស់នាងដែរឬទេ? គាត់ចង់បន្ធូរបន្ទុកពីចិត្តរបស់គាត់ដល់នាង ដោយចែករំលែកជាមួយនឹងនាងនូវការទទួលខុសត្រូវដ៏លំបាកនេះ តែគាត់មិនហ៊ានឡើយ។ អ៊ីសាកគឺជាសេចក្តីអំណរ និងក្តីអំនួតរបស់នាង សេចក្តីស្រឡាញ់របស់ម្តាយប្រហែលជាមិនយល់ព្រមឱ្យយកកូនទៅថ្វាយជាតង្វាយដុតឡើយ។PPKh1 122.1

    បីថ្ងៃដ៏ក្រៀមក្រំ

    ទីបំផុត លោកអ័ប្រាហាំបានដាស់កូន ប្រាប់ពីការត្រាស់បង្គាប់របស់ព្រះឱ្យថ្វាយតង្វាយយញ្ញបូជា នៅភ្នំមួយដែលនៅឆ្ងាយពីផ្ទះ។ អ៊ីសាកធ្លាប់ទៅថ្វាយបង្គំព្រះជាមួយនឹងឪពុករបស់ខ្លួន ដូច្នេះរឿងនេះមិនបានធ្វើឱ្យ អ៊ីសាកភ្ញាក់ផ្អើលឡើយ។ គាត់បានរៀបចំឧសរួចជាស្រេចហើយដាក់នៅលើខ្នងលា រួចគាត់បានចេញដំណើរទៅជាមួយនឹងអ្នកបម្រើពីរនាក់។ PPKh1 123.1

    Larger font
    Smaller font
    Copy
    Print
    Contents