Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២ មិនា

    មានមនុស្សជាច្រើនមិនបានយល់អំពីទំនាក់ទំនងនៃជំនឿនិងការប្រព្រឹត្តិទេ។ ពួកគេនិយាយថា “គ្រាន់តែជឿដល់ព្រះគ្រីស្ទ នោះអ្នកនឹងបានសង្គ្រោះហើយ មិនមានអ្វីទាក់ទងនឹងការគោរពក្រឹត្យវិន័យឡើយ”។ ប៉ុន្តែ សេចក្តីជំនឿពិតប្រាកដត្រូវបានបង្ហាញដោយការស្តាប់បង្គាប់។ ព្រះបានប្រកាសទាក់ទងនឹងបិតានៃសេចក្តីជំនឿថា “ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើនិងបញ្ញត្តិ ហើយច្បាប់និងក្រឹត្យវិន័យរបស់អញ” លោកុប្បត្តិ ២៦:៥។ សាវកយ៉ាកុបមានប្រសាសន៍ថា “ឯសេចក្តីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តិតាមទេ នោះក៏ស្លាប់នៅតែឯង” យ៉ាកុប ២:១៧។ ចំណែកលោកយ៉ូហានដែលមានសេចក្តីស្រឡាញ់ពោរពេញប្រាប់យើងថា “ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ ដល់ព្រះ គឺឱ្យយើងកាន់តាមអស់ទាំងបញ្ញត្តិរបស់ទ្រង់” យ៉ូហានទី១ ៥:៣។PPKh1 127.2

    ព្រះ “ប្រកាសប្រាប់មកដល់លោកអ័ប្រាហាំជាមុន” កាឡាទី ៣:៨។ ហើយសេចក្តីជំនឿរបស់ពួកអយ្យកោត្រូវបានផ្តោតជាប់ទៅនឹងព្រះដ៏ ប្រោសលោះដែលនឹងយាងមក។ ព្រះគ្រីស្ទបានមានបន្ទូលថា “លោកអ័ប្រា-ហាំជាអយ្យកោអ្នករាល់គ្នា លោកបានត្រេកអរដោយឃើញគ្រាខ្ញុំ លោកក៏បានឃើញមែន” យ៉ូហាន ៨:៥៦។ ចៀមឈ្មោលដែលជាតង្វាយដុតជំនួស អ៊ីសាក តំណាងឱ្យព្រះរាជបុត្រានៃព្រះ ដែលនឹងក្លាយជាតង្វាយដុតជំនួសយើងរាល់គ្នា។ ឪពុកសម្លឹងមើលកូនដោយនិយាយទៅកាន់អ្នកមានបាបនេះថា “ចូររស់នៅចុះ ឪពុកបានរកឃើញអ្នកស្លាប់ជំនួសហើយ”។PPKh1 128.1

    ព្រះបានអនុញ្ញាតឱ្យលោកលោកអ័ប្រាហាំរងទ្រាំនឹងការឈឺចាប់ នៅ ក្នុងថ្ងៃដ៏ខ្មៅងងឹតនៃការសាកល្បងដ៏គួរឱ្យភ័យរន្ធត់នោះដើម្បីឱ្យគាត់យល់អំពីភាពដ៏អស្ចារ្យនៃតង្វាយយញ្ញបូជាដែលព្រះបានលះបង់សម្រាប់ការប្រោសលោះរបស់យើង។ គ្មានការសាកល្បងណាដែលធ្វើឱ្យលោកអ័ប្រាហាំ ឈឺចាប់ដូចការដែលថ្វាយកូនប្រុសតែមួយ ជាតង្វាយយញ្ញបូជានេះឡើយ។ ព្រះបានប្រទានព្រះរាជបុត្រារបស់ទ្រង់ឱ្យមកសុគត ដោយការឈឺចាប់និងភាពអាម៉ាស់។ ព្រះមិនបានចាត់ទេវតាឱ្យមកធ្វើអន្តរាគមន៍ ដូចជាលោកបានធ្វើនៅក្នុងករណីអ៊ីសាកនោះឡើយ។ គ្មានសំឡេងឯណាស្រែកឡើងថា “ល្មមគ្រប់គ្រាន់ហើយ” នោះទេ។ ដើម្បីសង្គ្រោះមនុស្សមានបាប ព្រះមហា-ក្សត្រនៃសិរីល្អទ្រង់បានលះបង់ព្រះជន្មរបស់ទ្រង់។PPKh1 128.2

    “ឯព្រះអង្គដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វីឱ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង” រ៉ូម ៨:៣២។PPKh1 128.3

    សៀវភៅមេរៀនសម្រាប់លោកសន្និវាស

    តង្វាយយញ្ញបូជាដែលព្រះតម្រូវពីលោកអ័ប្រាហាំ មិនមែនគ្រាន់តែសម្រាប់សេចក្តីល្អរបស់គាត់ ឬសម្រាប់មនុស្សនៅជំនាន់ក្រោយប៉ុណ្ណោះទេ តង្វាយនេះក៏ជាការបង្រៀនដល់មនុស្សដែលគ្មានបាបនៅនគរឋានសួគ៌ និងនៅពិភពផ្សេងៗទៀតផងដែរ។ ផែនដីដែលព្រះបានដាក់ចេញនូវផែនការនៃ សេចក្តីសង្គ្រោះនេះ គឺជាសៀវភៅមេរៀនមួយសម្រាប់លោកសន្និវាសនេះទាំងមូល។ ពីព្រោះលោកអ័ប្រាហាំបង្ហាញភាពខ្វះជំនឿ សាតាំងបានចោទប្រកាន់គាត់នៅចំពោះពួកទេវតានិងចំពោះព្រះ។ ព្រះចង់បង្ហាញភក្តីភាពនៃអ្នកបម្រើរបស់ទ្រង់នៅចំពោះទេវតាទាំងអស់ ដើម្បីបញ្ជាក់ថាគ្មានអ្វីក្រៅពីការស្តាប់បង្គាប់ដ៏គ្រប់លក្ខណ៍នោះទេ ដែលអាចឱ្យព្រះទទួលយក និងបើកបង្ហាញអំពីផែនការនៃសេចក្តីសង្គ្រោះ ចំពោះមុខគេយ៉ាងជាក់ច្បាស់។PPKh1 128.4

    ការសាកល្បងដែលព្រះបានប្រទានដល់លោកអ័ដាមនៅក្នុង សួនអេដែនមិនតម្រូវឱ្យមានការឈឺចាប់ឡើយ ប៉ុន្តែ ការត្រាស់បង្គាប់ដល់លោក អ័ប្រាហាំតម្រូវឱ្យមានតង្វាយយញ្ញបូជាយ៉ាងឈឺចាប់បំផុត។ ទេវតាទាំងឡាយបានសម្លឹងមើលដោយការអស្ចារ្យនិងកោតសរសើរចំពោះការ ស្តាប់បង្គាប់ដ៏គ្មានងាករេរបស់លោកអ័ប្រាហាំនេះ។ ទេវតាទាំងឡាយកោត- សរសើរចំពោះភក្តីភាពរបស់គាត់។ មនុស្សនិងទេវតាទាំងឡាយបានឃើញថា ការចោទប្រកាន់របស់សាតាំងគឺជារឿងមិនពិត។ សេចក្តីសញ្ញារបស់ព្រះបានបញ្ជាក់ប្រាប់ថាការស្តាប់បង្គាប់នឹងត្រូវទទួលរង្វាន់។PPKh1 129.1

    នៅពេលដែលព្រះទ្រង់បានចេញព្រះរាជបញ្ជាដល់លោកអ័ប្រាហាំ ឱ្យថ្វាយកូនរបស់គាត់ជា តង្វាយដុត ទេវតាទាំងឡាយបានតាមដានមើលដោយយកចិត្តទុកដាក់ទៅលើជំហាននីមួយៗ ក្នុងការសម្រេចតាមការត្រាស់បង្គាប់នេះ។ សេចក្តីស្រឡាញ់ត្រូវបានចែងចាំងទៅលើអាថ៌កំបាំងនៃការប្រោសលោះ ហើយសូម្បីតែពួកទេវតាក៏យល់កាន់តែច្បាស់ពីការប្រទានដ៏ អស្ចារ្យដែលព្រះបានរៀបចំសម្រាប់សេចក្តីសង្គ្រោះរបស់យើងគ្រប់គ្នាដែរ។ សូមមើលគម្ពីរពេត្រុសទី១ ១:១២៕PPKh1 129.2

    *****PPKh1 129.3

    Larger font
    Smaller font
    Copy
    Print
    Contents