Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ៩ មីនា

    នៅពេលឡុតបានចូលទៅដល់ទីក្រុងសូដុំម គាត់មានបំណងយ៉ាងមុតមាំថានឹងរក្សាខ្លួនឱ្យចាកផុតពីអំពើទុច្ចរិត និងណែនាំដល់គ្រួសាររបស់គាត់ឱ្យធ្វើតាមគាត់ផងដែរ តែគាត់បានបរាជ័យ។ PPKh1 142.3

    មិនខុសពីលោកឡុតទេ មនុស្សជាច្រើនឃើញកូនៗរបស់ខ្លួនត្រូវវិនាស ហើយពួកគេសឹងតែមិនអាចសង្រ្គោះព្រលឹងខ្លួនឯងបាន។ ការងារប្រចាំជីវិតរបស់គេត្រូវបាត់បង់ ជីវិតរបស់គេត្រូវបរាជ័យយ៉ាងក្រៀមក្រំ។ ប្រសិនបើគេបានរស់នៅដោយប្រាជ្ញាយ៉ាងពិតប្រាកដ នោះកូនៗរបស់គេប្រហែលជាទទួលឥទ្ធិពលពីលោកិយតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពួកគេប្រាកដជានឹងបានទទួលមរតកខាងសីលធម៌ល្អជាក់ជាមិនខាន។PPKh1 143.1

    មរតកដែលព្រះបានសន្យានោះមិនមែននៅក្នុងលោកិយនេះទេ។ លោកអ័ប្រាហាំ “លោកបានស្នាក់នៅក្នុងស្រុកដែលទ្រង់សន្យាឱ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាលជាមួយនឹងអ៊ីសាក ហើយនិងយ៉ាកុប ជាអ្នកគ្រងសេចក្តីសន្យាដដែលទុកជាមរតកជាមួយគ្នា ពីព្រោះលោករង់ចាំក្រុង ១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់”។ យើងត្រូវតែរស់នៅជាជនពនេចរ និងជាជនបរទេស ប្រសិនបើយើងចង់បាន “ស្រុក ១ ដ៏ប្រសើរជាង គឺខាងឋានសួគ៌វិញ”។ ហេព្រើរ ១១:៩, ១០, ១៦។PPKh1 143.2

    *****