Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១២ មីនា

    លោកអេលីសើរមិនព្រមទទួលទានអាហារឡើយ ទាល់តែគាត់បានប្រាប់ ពីដំណើរនៃកិច្ចការរបស់គាត់និងការអធិស្ឋាននៅឯអណ្តូងទឹក ព្រមទាំងបរិយាកាសទាំងប៉ុន្មានដែលបានកើតឡើងជាមួយនឹងការអធិស្ឋាននោះរួចសិន។ រួចគាត់មានប្រសាសន៍ថា “ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំ ដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឱ្យដឹងផង ដើម្បីឱ្យខ្ញុំងាកបែរទៅខាងស្តាំឬខាងឆ្វេងទៀត”។ រីឯចម្លើយតបមកវិញនោះគឺយ៉ាងដូច្នេះ “ការនេះសម្រេចតែពីព្រះយេហូវ៉ាទេ ទោះបីយើងឆ្លើយនឹងអ្នកជាអាក្រក់ឬល្អក៏ពុំបានដែរ មើល រេបិកានៅមុខអ្នកស្រាប់ហើយ ចូរយកវាទៅ ឱ្យវាធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមក”។PPKh1 147.2

    នាងរេបិកាជឿថាព្រះបានមានបន្ទូល

    នាងរេបិកាខ្លួនឯងបានសួរដល់ព្រះថាតើនាងត្រូវធ្វើដំណើរចេញឆ្ងាយពីផ្ទះឪពុកខ្លួន ទៅរៀបការជាមួយនឹងកូនលោកអ័ប្រាហាំឬយ៉ាងណា។ នាងបានជឿថាព្រះបានជ្រើសរើសនាងឱ្យធ្វើជាប្រពន្ធរបស់អ៊ីសាក ហើយនាងនិយាយថា “ខ្ញុំនឹងទៅ”។PPKh1 147.3

    ដោយគិតស្រមៃដល់សេចក្តីអំណររបស់ចៅហ្វាយខ្លួន អ្នកបម្រើនោះ អន្ទះសាចង់វិលត្រឡប់ទៅវិញស្ទើរទ្រាំមិនបាន ហើយនៅពេលព្រលឹមឡើងគេក៏បានរៀបចំចេញដំណើរត្រឡប់ទៅវិញ។ លោក អ័ប្រាហាំនៅឯបៀសេបា ហើយអ៊ីសាកដែលនៅជាមួយហ្វូងចៀមនៅឯជាយស្រុកនោះ ក៏បានត្រឡប់មកកាន់ត្រសាលរបស់ឪពុកវិញ ដើម្បីរង់ចាំអ្នកបម្រើត្រឡប់មកពីខារ៉ានវិញ។ “ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយរយ ដ្បិតគាត់នៅស្រុកត្បូង ហើយគាត់ក៏ចេញទៅរំពឹងគិតនៅត្រង់ទីវាល ក្នុងកាលដែលពេលជិតព្រលប់ គាត់ក្រឡេកភ្នែកមើលទៅស្រាប់តែឃើញមានសត្វអូដ្ឋដើរចូលមក ឯរេបិកាក៏ងើបភ្នែកឡើងដែរ កាលបានឃើញអ៊ីសាក នោះក៏លោតចុះពីលើអូដ្ឋមក ហើយសួរទៅបាវនោះថា អ្នកណាហ៎្ន! ដែលដើរកាត់វាលតម្រង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំរួចនាងយកស្បៃមកបាំងមុខ បាវនោះក៏រៀបរាប់ប្រាប់អ៊ីសាកពីគ្រប់ទាំងការដែលគាត់បានធ្វើ រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាងនោះ អ៊ីសាកបានក្សាន្តចាកទុក្ខពីម្តាយស្លាប់។PPKh1 148.1

    លោកអ័ប្រាហាំបានកត់សម្គាល់នូវលទ្ធផលនៃការរៀបការជាមួយនឹងអ្នកកោតខ្លាចនិងអ្នកមិនកោតខ្លាចព្រះ តាំងពីសម័យកាអ៊ីន រហូតមកដល់សម័យកាលរបស់គាត់។ ការរៀបការរបស់គាត់ជាមួយនឹងនាងហាការ និងការភ្ជាប់ទំនាក់ទំនងអាពាហ៍ពិពាហ៍របស់អ៊ីសម៉ាអែល ហើយនិងឡុត នៅពីមុខគាត់។ ឥទ្ធិពលរបស់អ័ប្រាហាំទៅលើអ៊ីសម៉ាអែលជាកូនប្រុសរបស់គាត់ បញ្ច្រាសទិសគ្នាជាមួយនឹងឥទ្ធិពលនៃបងប្អូនរបស់នាងហាការដែលថ្វាយបង្គំរូបព្រះ និងទំនាក់ទំនងរបស់អ៊ីសម៉ាអែលជាមួយនឹងប្រពន្ធៗរបស់គេ ដែលមិនជឿព្រះ។ សេចក្តីច្រណែនរបស់នាងហាការនិងប្រពន្ធរបស់អ៊ីសម៉ាអែលទាំងអស់ដែលនាងបានរើសឱ្យពីក្នុងចំណោមគ្រួសាររបស់នាង បានហ៊ុមព័ទ្ធគ្រួសារគាត់ ដោយរបាំងមួយដែលលោកអ័ប្រាហាំមិនអាច យកឈ្នះបាន។PPKh1 148.2

    Larger font
    Smaller font
    Copy
    Print
    Contents