Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៣ មីនា

    ការបង្រៀនដំបូងរបស់អ័ប្រាហាំដល់អ៊ីសម៉ាអែល តែងតែទទួលជោគ- ជ័យ ប៉ុន្តែឥទ្ធិពលនៃប្រពន្ធរបស់គេបាននាំការថ្វាយPPKh1 149.1

    បង្គំរូបព្រះចូលមកក្នុងគ្រួសាររបស់គាត់។ ដោយការព្រាត់ប្រាសពីឪពុករបស់ខ្លួន និងមានភាពល្វីងជូរចត់ដោយជម្លោះនិងវិវាទនៅក្នុងផ្ទះមួយដែលខ្វះសេចក្តីស្រឡាញ់និងការកោតខ្លាចព្រះ អ៊ីសម៉ាអែលត្រូវបានអូស-ទាញឱ្យជ្រើសរើសយកជីវិតជាមេលើមនុស្សព្រៃ និងពួកចោរនៅទីរហោ-ស្ថាន “ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ” លោកុប្បត្តិ ១៦:១២។ ក្រោយមក គាត់បានកែប្រែចិត្ត ហើយវិលត្រឡប់មករកព្រះនៃឪពុករបស់គាត់វិញ ប៉ុន្តែ ត្រានៃអត្តចរិតដែលគាត់បានទុកឱ្យកូនចៅរបស់គាត់ ស្ថិតនៅជាប់ជាមួយនឹងពួកគេដដែល។ នគរមួយដែលកើតចេញពីគាត់ គឺជាមនុស្សដែលជ្រួលច្របល់ និងគ្មាន សាសនា។PPKh1 149.2

    ប្រពន្ធរបស់ឡុតគឺជាមនុស្សអត្មានិយម ជាស្ត្រីគ្មានសាសនា ហើយគាត់បានធ្វើការបំបែកឡុតចេញពីលោកអ័ប្រាហាំ។ ប្រសិនបើគាត់ដើរតាមលោកអ័ប្រាហាំ ឡុតនឹងមិនបានរស់នៅក្នុងទីក្រុងសូដុំមឡើយ។ ឥទ្ធិពលនៃប្រពន្ធរបស់គាត់និងការរស់នៅជាមួយនឹងមនុស្ស ក្នុងទីក្រុងដ៏អាក្រក់នេះបានដឹកនាំគាត់ឱ្យបោះជំនឿចេញពីព្រះ ដែលមិនមែនជាការបង្រៀនដ៏ត្រឹមត្រូវដែលគាត់បានទទួលពីលោកអ័ប្រាហាំ កាលពីគាត់នៅជាយុវជននោះឡើយ។PPKh1 149.3

    ជារឿងដែលប្រកបដោយគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកដែលកោត- ខ្លាចព្រះ ភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដែលមិនកោតខ្លាចទ្រង់នោះ។ “បើមនុស្ស២នាក់មិនព្រមចិត្ត គ្នានោះតើនឹងដើរជា១ គ្នាបានឬ” អេម៉ុស ៣:៣។ សុភមង្គលនិងភាពថ្កុំថ្កើងនៃអាពាហ៍ពិពាហ៍ ពឹងផ្អែកទៅលើឯកភាពនៃភាគីទាំងពីរ ប៉ុន្តែ រវាងអ្នកជឿព្រះនិងអ្នកមិនជឿព្រះ គេមានចំណង់ចំណូ-លចិត្ត សេចក្តីស្រឡាញ់ និងគោលបំណងខុសពីគ្នាស្រឡះ។ ទោះជាយ៉ាងនេះក៏ដោយ គោលការណ៍បរិសុទ្ធនិងត្រឹមត្រូវរបស់អ្នកណាម្នាក់ ឥទ្ធិពលនៃដៃគូដែលមិនជឿព្រះនឹងដឹកនាំគេឱ្យបែរចេញពីព្រះជាមិនខាន។PPKh1 150.1

    អស់អ្នកដែលបានរៀបអាពាហ៍ពិពាហ៍នៅពេលដែលមិនទាន់មានជំនឿលើព្រះនៅឡើយ ហើយក្រោយមកបានប្តូរជំនឿមកជឿព្រះវិញ អ្នកនោះមានករណីយកិច្ចត្រូវស្មោះត្រង់ជាមួយនឹងដៃគូរបស់ខ្លួន ទោះបីជាពួកគេមានភាពខុសគ្នាខាងជំនឿសាសនាយ៉ាងណាក៏ដោយ។ ប៉ុន្តែ មនុស្សគួរតែផ្តល់កិត្តិយសដល់ការទាមទាររបស់ព្រះខ្ពស់ជាងទំនាក់ទំនងទាំងឡាយខាង លោកិយ ទោះបីជាទង្វើនេះនាំមកនូវការពិបាកនិងការបៀតបៀនក៏ដោយ។ វិញ្ញាណនៃសេចក្តីស្រឡាញ់ និងការស្មោះត្រង់អាចនឹងឈ្នះលើអ្នកដែលមិនជឿព្រះ។ ប៉ុន្តែនៅក្នុងព្រះគម្ពីរមានការហាមប្រាមមិនឱ្យរៀបការជាមួយនឹងអ្នកមិនជឿឡើយ។ “កុំឱ្យទឹមនឹមស្រៀក ជាមួយនឹងមនុស្សមិនជឿឡើយ” កូរិនថូសទី២ ៦:១៤, ១៧, ១៨។PPKh1 150.2

    មុនពេលអ្នកណាម្នាក់រៀបអាពាហ៍ពិពាហ៍

    អ៊ីសាកគឺជាអ្នកស្នងសេចក្តីសន្យា ដែលមនុស្សនៅលើពិភពលោកនេះនឹងបានព្រះពរតាមរយៈគាត់ តែនៅពេលដែលគាត់មានអាយុ ៤០ ឆ្នាំ គាត់បានអនុញ្ញាតឱ្យឪពុករបស់គាត់ជ្រើសរើសប្រពន្ធឱ្យគាត់។ ហើយលទ្ធ-ផលនៃអាពាហ៍ពិពាហ៍នោះគឺជារូបភាពដ៏ផ្អែមល្ហែម និងល្អត្រកាលសម្រាប់សុភមង្គលគ្រួសារ “រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជា ម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់”។PPKh1 150.3

    Larger font
    Smaller font
    Copy
    Print
    Contents