Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ មីនា

    យ៉ាកុបនិងអេសាវគឺជាកូនភ្លោះរបស់អ៊ីសាក ដែលមានអត្តចរិតនិងជីវិតផ្ទុយគ្នាស្រឡះ។ នៅមុនកំណើតរបស់គេទាំងពីរ ទេវតារបស់ព្រះបានប្រាប់អំពីភាពខុសគ្នារបស់គេ។ ឆ្លើយតបទៅនឹងការអធិស្ឋានទាំងទុក្ខព្រួយរបស់នាងរេបិកា លោកប្រកាសប្រាប់ថាព្រះនឹងប្រទានកូនពីរឱ្យនាង។ លោក បានបើកបង្ហាញប្រាប់នាងពីអនាគតនៃប្រវត្តិសាស្ត្រដែលពួកគេម្នាក់ៗនឹងក្លាយទៅជាអ្នកដឹកនាំនៃនគរដ៏ធំ តែនគរមួយនឹងបានធំជាងនគរមួយ ហើយកូនប្អូននឹងបានជាធំជាងកូនច្បង។PPKh1 153.1

    អេសាវបានធំឡើងចូលចិត្តការសប្បាយផ្ទាល់ខ្លួន ហើយគិតគូរតែជីវិតរស់នៅសម្រាប់តែថ្ងៃនេះប៉ុណ្ណោះ។ ដោយមិនចូលចិត្តនៅផ្ទះ គាត់ចូលចិត្តជីវិតជាអ្នកប្រមាញ់។ តែឪពុកគាត់ចូលចិត្តគាត់ខ្លាំងណាស់។ កូនច្បងនេះមិនចេះខ្លាចភ្នំនិងវាលរហោស្ថានឡើយ ហើយតែងតែត្រឡប់មកផ្ទះវិញជាមួយនឹងល្បែង និងជីវិតនៃការដើរកម្សាន្តរបស់ខ្លួន។ PPKh1 153.2

    ចំណែកយ៉ាកុបជាមនុស្សចេះគិតគូរ ឧស្សាហ៍ព្យាយាម ហើយតែងតែគិតអំពីអនាគតច្រើនជាងបន្ចុប្បន្ន ចូលចិត្តនៅផ្ទះ រវល់នឹងហ្វូងចៀមនិងធ្វើការនៅចម្ការ។ ម្តាយរបស់គាត់ពេញចិត្តនឹងការអត់ធ្មត់ ការតស៊ូ ការសន្សំ-សំចៃ និងការប្រមើលមើលហេតុការណ៍ជាមុនរបស់គាត់ណាស់។ ការយកចិត្តទុកដាក់ដ៏សុភាពរបស់គាត់បានបន្ថែមទៅលើការសប្បាយរបស់ម្តាយគាត់ច្រើនជាងការសប្បុរសទាំងកំរោលម្តងម្កាលរបស់អេសាវ។ អេសាវនិងយ៉ាកុបបានទទួលការបង្រៀនឱ្យចាត់ទុកសិទ្ធិកូនច្បងជារឿងសំខាន់ ព្រោះសិទ្ធិនេះ មិនគ្រាន់តែទាក់ទងនឹងការទទួលមរតកជា ទ្រព្យសម្បត្តិខាងលោកិយប៉ុណ្ណោះទេ ប៉ុន្តែ ទាក់ទងនឹងភាពខ្ពង់ខ្ពស់ខាងព្រលឹងវិញ្ញាណថែមទៀតផង។ អ្នកដែលបានទទួលសិទ្ធិនេះនឹងធ្វើជាសង្ឃប្រចាំគ្រួសារ និងបានក្លាយជាសែស្រឡាយនៃព្រះអង្គសង្គ្រោះដែលនឹងយាងមកនៅពេលខាងមុខ។PPKh1 153.3

    ម៉្យាងវិញទៀត ករណីយកិច្ចជាក់លាក់មួយត្រូវធ្លាក់ទៅលើអ្នកដែលទទួលសិទ្ធិជាកូនច្បងនេះ។ អ្នកដែលទទួលមរតកជាព្រះពរនៃសិទ្ធិនេះត្រូវតែលះបង់ជីវិតរបស់ខ្លួនដើម្បីបម្រើដល់ព្រះ។ នៅក្នុងអាពាហ៍ពិពាហ៍ ទំនាក់ទំនងនៃគ្រួសាររបស់គេ នៅក្នុងជីវិតជាសាធារណៈ គេត្រូវតែពិគ្រោះយោបល់ជាមួយនឹងព្រះហឫទ័យរបស់ព្រះ។PPKh1 154.1

    អ៊ីសាកបានប្រាប់កូនទាំងពីររបស់គាត់ឱ្យដឹងពីសិទ្ធិនិងលក្ខខណ្ឌទាំង នេះ ហើយបានប្រកាសយ៉ាងច្បាស់ថាអេសាវគឺជាកូនច្បង ជាកូនដែលត្រូវទទួលសិទ្ធិជាកូនច្បងនេះ។ ប៉ុន្តែអេសាវមិនចូលចិត្តការលះបង់និងមិនចូលចិត្តជីវិតខាងសាសនាឡើយ។ តម្រូវការដែលត្រូវឱ្យមានជាមួយនឹងសិទ្ធិជាកូនច្បង ខាងព្រលឹងវិញ្ញាណនេះ គឺជាលក្ខខណ្ឌដែលគាត់មិនចូលចិត្ត ហើយជាទីស្អប់ខ្ពើមរបស់គាត់ថែមទៀតផង។ អេសាវបានចាត់ទុកក្រឹត្យ វិន័យរបស់ព្រះ និងលក្ខខណ្ឌនៃសេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងលោក អ័ប្រាហាំថា ជានឹមនៃទាសភាព។ ដោយបានតាំងចិត្តបណ្តែតបណ្តោយខ្លួន គាត់មិនចង់បានអ្វីឡើយ ក្រៅពីសេរីភាព ធ្វើអ្វីៗតាមតែចិត្តរបស់គាត់ប៉ុណ្ណោះ។ សម្រាប់គាត់ អំណាចនិងទ្រព្យសម្បត្តិ ការស៊ីផឹកនិងការជប់លៀង គឺជាការសប្បាយ។ គាត់ពេញចិត្តនឹងសេរីភាពជាព្រានព្រៃដែលគ្មានលក្ខខណ្ឌ និងជីវិតជាអ្នកដើរចរច្រប់ របស់គាត់។PPKh1 154.2

    Larger font
    Smaller font
    Copy
    Print
    Contents