Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ មីនា

    ពួកជំនុំរបស់ព្រះគ្រីស្ទត្រូវបានលោះដោយព្រះលោហិតរបស់ទ្រង់ ហើយអ្នកគង្វាលគ្រប់គ្នាដែលមានវិញ្ញាណរបស់ព្រះគ្រីស្ទ ត្រូវតែធ្វើតាមគំរូនៃការលះបង់ព្រះកាយរបស់ទ្រង់ ដោយធ្វើការល្អដែលជាបន្ទុករបស់ខ្លួនជាបន្ត ដើម្បីហ្វូងចៀមបានធំធាត់ឡើង នៅក្រោមការថែរក្សារបស់ខ្លួន។ សាវកពេត្រុសបានមានប្រសាសន៍ថា “រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ”។ ពេត្រុសទី១ ៥:៤។PPKh1 169.1

    ដោយធុញថប់នឹងការបម្រើឡាបាន់ យ៉ាកុបបានស្នើសុំវិលត្រឡប់ទៅកាន់ស្រុកកាណានវិញ។ គាត់បាននិយាយទៅកាន់ឪពុកក្មេកថា “ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញ ហើយសូមឱ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបម្រើលោកឪពុកឱ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ”។ តែឡាបាន់ទទូចសុំឱ្យគាត់នៅតទៅទៀត ដោយអះអាងថា “បើសិនជាឯងចូលចិត្តនឹងអញនោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង”។PPKh1 170.1

    យ៉ាកុបនិយាយថា “ដ្បិតមុនដែលខ្ញុំមក នោះលោកឪពុកមានតិចណាស់ ឥឡូវនេះវិញបានចម្រើនកើនឡើងយ៉ាងសន្ធឹក”។ ប៉ុន្តែខណៈដែលពេលវេលាបានកន្លងទៅ ឡាបាន់មានចិត្តច្រណែននឹងការរីកចម្រើនយ៉ាងខ្លាំងរបស់យ៉ាកុបដែល “បានចម្រើនឡើងយ៉ាងសន្ធឹក”។ កូនប្រុសៗរបស់ ឡាបាន់ ក៏បានរួមចំណែកជាមួយនឹងឪពុករបស់ខ្លួនក្នុងការច្រណែននេះដែរ ហើយសម្តីនៃការចំអកព្យាបាទនេះក៏បានឮដល់ត្រចៀកឡាបាន់។ វា (យ៉ាកុប) “បានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេតើដែលវាបានទៅជាមានដូច្នេះ ហើយយ៉ាកុបមើលមុខឡាបាន់ឃើញថា មិនសូវស្រួលចំពោះខ្លួនដូចពីដើមទេ”។ PPKh1 170.2

    យ៉ាកុបគួរតែចាកចេញពីបងប្អូនដែលមានកលឧបាយនេះជាយូរមកហើយ តែគាត់ខ្លាចក្រែងជួបនឹងអេសាវ។ ឥឡូវនេះគាត់ដឹងថាគាត់នៅក្នុងគ្រោះថ្នាក់ពីកូនប្រុសៗរបស់ឡាបាន់ដែលកំពុងសម្លឹងមើលមកទ្រព្យសម្បត្តិរបស់គាត់ថាជារបស់ពួកគេ ហើយព្យាយាមដណ្តើមយកដោយប្រើអំពើហិង្សា។ គាត់មានភាពអល់អែកនិងពិបាកចិត្តជាខ្លាំង។ ប៉ុន្តែគាត់នឹកឃើញពីសេចក្តីសន្យាដ៏អស្ចារ្យនៅបេតអែល ហើយគាត់ក៏នាំយកករណីរបស់គាត់នោះថ្វាយទៅព្រះ។ ព្រះបានឆ្លើយតបទៅនឹងការអធិស្ឋានរបស់គាត់ដោយការយល់សប្តិមួយ “ចូរឯងវិលត្រឡប់ទៅក្នុងស្រុកឪពុកឯង ឯញាតិសន្តានឯងវិញទៅ នោះអញនឹងនៅជាមួយនឹងឯង”។PPKh1 170.3

    យ៉ាកុបបានប្រមូលហ្វូងសត្វទាំងអស់យ៉ាងប្រញាប់ ហើយបញ្ជូនចេញ ទៅមុន រួចគាត់ ប្រពន្ធកូនៗ និងអ្នកបម្រើរបស់គាត់ក៏បានឆ្លងទន្លេអឺប្រាតទៅយ៉ាងប្រញាប់ សំដៅទៅកាឡាត ដែលជាព្រំប្រទល់នឹងស្រុកកាណាន។ លុះដល់បីថ្ងៃក្រោយមក ឡាបាន់ក៏បានដេញតាម ដោយយកបងប្អូនគាត់ទៅជាមួយ ដើរផ្លូវអស់ប្រាំពីរថ្ងៃ។ គាត់ខឹងជាខ្លាំង ហើយបានតាំងចិត្តថានឹងបង្ខំឱ្យពួកគេត្រឡប់មកវិញឱ្យខាងតែបាន។ ពួកអ្នករត់ចេញទាំងនោះស្ថិតនៅក្នុងសភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។PPKh1 171.1

    Larger font
    Smaller font
    Copy
    Print
    Contents