Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ មីនា

    ព្រះបានធ្វើអន្តរាគមន៍ដើម្បីការពារអ្នកបម្រើរបស់ទ្រង់។ ឡាបាន់និយាយថា “ព្រះនៃឪពុកឯង ទ្រង់មានបន្ទូលនឹងអញពីយប់មិញថា ចូរប្រយ័ត្នកុំឱ្យនិយាយពាក្យណា ទោះល្អ ឬអាក្រក់នឹងយ៉ាកុបឡើយ”។ ហេតុនេះហើយបានជាគាត់មិនបានបង្ខំឱ្យយ៉ាកុបត្រឡប់មកវិញ ឬដោយសេចក្តីសន្យាជាការបញ្ជោរណាមួយឡើយ។PPKh1 171.2

    ឡាបាន់បានដកយកប្រាក់បណ្តាការនៃអាពាហ៍ពិពាហ៍របស់កូនស្រីគាត់ទាំងពីរ ហើយបានប្រព្រឹត្តទៅលើយ៉ាកុប ដោយសាហាវឃោរឃៅនិងល្បិចកិច្ចកល ប៉ុន្តែ ឥឡូវនេះគាត់ស្តីបន្ទោសយ៉ាកុប ចំពោះការលូចចេញដំណើរដោយសម្ងាត់ ដែលមិនបានទុកឱកាសឱ្យឪពុកបានជប់លៀង ឬលាកូនស្រីនិងចៅផង។PPKh1 171.3

    ជាការឆ្លើយតបទៅវិញ យ៉ាកុបបានបកអាក្រាតចំៗ អំពីភាពអាត្មានិយមនិងអាកប្បកិរិយា លោភលន់របស់ឡាបាន់ ហើយបានប្រកាសឱ្យគាត់ដឹងអំពីភាពសុចរិតទៀតត្រង់របស់ខ្លួន។ យ៉ាកុបនិយាយថា “បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឱ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្តីទុក្ខលំបាករបស់ខ្ញុំនិងការនឿយហត់ ដែលដៃខ្ញុំធ្វើ ដូច្នេះ ហើយបានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ”។PPKh1 171.4

    ឡាបាន់មិនអាចបដិសេធសេចក្តីពិតបានឡើយ ហើយឥឡូវនេះគាត់បានស្នើសេចក្តីសញ្ញានៃសន្តិភាពមួយ។ យ៉ាកុបក៏បានយល់ព្រម ហើយគេក៏បានយកដុំថ្មមកគរជាគំនរ ដើម្បីធ្វើជាតំណាងនៃកិច្ចព្រមព្រៀងនេះ។ ឡាបាន់បានដាក់ឈ្មោះគំនរថ្មនេះថា “មីសប៉ា” ដោយនិយាយថា “សូមឱ្យព្រះយេហូវ៉ា ទតមើលឯងហើយនិងអញ ក្នុងកាលដែលយើងនៅឃ្លាតពីគ្នា បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀត លើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយ នោះមើល ព្រះទ្រង់ជាសាក្សីដល់ឯង ហើយនិងអញស្រាប់ហើយ . . . សូមឱ្យព្រះនៃអ័ប្រាហាំ ជាព្រះនៃណាឃរ គឺជាព្រះនៃ អយ្យកោរបស់ លោក ទ្រង់ជំនុំជម្រះយើងចុះ នៅទីនោះយ៉ាកុបក៏ស្បថនឹងព្រះដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ”។PPKh1 172.1

    ដើម្បីបញ្ជាក់ពីសន្ធិសញ្ញានេះ គូភាគីទាំងពីរក៏បានទទួលទានអាហារជុំគ្នា។ ពួកគេបានចំណាយពេលយ៉ាងស្និទ្ធស្នាលជាមួយគ្នា ពេញមួយយប់ ហើយនៅពេលភ្លឺស្រាងៗ ឡាបាន់និងអ្នកដែលរួមដំណើរទៅជាមួយគាត់បានចេញដំណើរត្រឡប់មកវិញ។ ដោយការបែកបាក់នេះ ទំនាក់ទំនងទាំងឡាយរវាងកូនចៅរបស់លោកអ័ប្រាហាំនិងអ្នកដែលរស់នៅម៉េសូប៉ូតាមីក៏ត្រូវបានបញ្ចប់។PPKh1 172.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents