Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៦ មីនា

    ទេវតាបោកចំបាប់ជាមួយនឹងយ៉ាកុប

    នៅតាមតំបន់ភ្នំយ៉ាងស្ងាត់ជ្រងំ ជាកន្លែងដែលមានសត្វសាហាវ មានចោរប្លន់ និងមានឃាតករ។ ដោយគ្មានការការពារ យ៉ាកុបបានបានក្រាបដល់ដីដោយក្តីទុក្ខព្រួយ។ កាលនោះជាពេលពាក់កណ្តាលអធ្រាត្រហើយ។ អ្នកដែលគាត់ស្រឡាញ់ទាំងអស់កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដល់ជីវិត។ គាត់មានការជូរចត់យ៉ាងខ្លាំង នៅពេលដែលគាត់គិតថាអំពើបាបរបស់គាត់បាននាំគ្រោះថ្នាក់នេះមកដល់អ្នកដែលឥតដឹងអ្វីសោះ។ PPKh1 175.2

    រំពេចនោះ ស្រាប់តែដៃដ៏មានកម្លាំងមួយបានដាក់មកលើគាត់។ គាត់គិតថាជាខ្មាំងសត្រូវកំពុងប៉ុនប៉ងផ្តាច់ជីវិតគាត់។ ទាំងពីរនាក់បានប្រយុទ្ធគ្នាយកចាញ់ឈ្នះរៀងៗខ្លួន។ ដោយឥតមាននិយាយអ្វីមួយម៉ាត់សោះ យ៉ាកុបបានខំប្រឹងប្រែងអស់ពីកម្លាំង មិនបានបន្ធូរបន្ថយបន្តិចសោះ។ នៅពេលដែលគាត់ប្រយុទ្ធដើម្បីការពារអាយុជីវិតរបស់គាត់ កំហុសរបស់គាត់បានសង្កត់ទៅលើគំនិតគាត់ អំពើបាបរបស់គាត់បានងើបឡើងដើម្បីកាត់ផ្តាច់គាត់ចេញពីព្រះ។PPKh1 175.3

    ប៉ុន្តែ នៅទីចុងបំផុតនៃភាពតានតឹងនេះ គាត់បាននឹកឃើញពីសេចក្តីសន្យារបស់ព្រះ។ ការប្រយុទ្ធបានបន្តរហូតដល់ជិតភ្លឺ នៅពេលដែលជន ចម្លែកនោះយកម្រាមដៃទៅពាល់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប គាត់ក៏ទៅជាពិការភ្លាម។ ឥឡូវនេះ យ៉ាកុបដឹងថាគាត់កំពុងតែប្រយុទ្ធជាមួយនឹងទេវតានៃឋានសួគ៌។ ហេតុនេះហើយបានជាការខំប្រឹងប្រែងអស់ពីកម្លាំងជាមនុស្សរបស់គាត់មិនទទួលបានជោគជ័យ។ គឺជាព្រះគ្រីស្ទដែលជា “ទេវតានៃសេចក្តីសញ្ញា”។ ឥឡូវនេះយ៉ាកុបក្លាយជាជនពិការ ហើយនិងមានការឈឺចាប់ជាខ្លាំង ប៉ុន្តែ គាត់មិនបានលែងដៃឡើយ។ គាត់បានចាប់ទេវតាជាប់ដោយការកែប្រែចិត្ត និងភាពខ្ទេចខ្ទាំ។ “គាត់បានយំសុំសេចក្តីមេត្តាករុណា” ឱ្យទេវតាប្រទានពរ។ គាត់ត្រូវតែទទូលបានការធានារ៉ាប់រងថា អំពើបាបរបស់គាត់ត្រូវបានអត់ទោសឱ្យហើយ។ ទេវតាបានទទូចថា “ចូរលែងឱ្យអញទៅ ដ្បិតភ្លឺហើយ”។ ប៉ុន្តែយ៉ាកុបឆ្លើយថា “ខ្ញុំមិនឱ្យលោកទៅទេ ទាល់តែបានឱ្យពរដល់ខ្ញុំសិន”។ ទេវតាបានទុកចិត្តដល់អ្នកដែលបានសារភាពថាខ្លួនជាមនុស្សគ្មានតម្លៃ ហើយយល់ព្រមទុកចិត្តទៅលើព្រះដែលរក្សាសេចក្តីសន្យានេះ។ PPKh1 175.4

    “យ៉ាកុបបានចាប់កែងជើងរបស់បង លុះដល់មានវ័យពេញកម្លាំងហើយនោះក៏មានអំណាចនៅចំពោះព្រះដែរ”។ ហូសេ ១២:៤។ មនុស្សមានបាបដែលមានកំហុសម្នាក់នេះ បានឈ្នះព្រះអម្ចាស់នៃឋានសួគ៌។ គាត់បានសម្លឹងមិនដាក់ភ្នែក ទៅឯសេចក្តីសន្យារបស់ព្រះ ហើយព្រះហឫទ័យដែលពោរពេញទៅដោយសេចក្តីស្រឡាញ់គ្មានព្រំដែនមិនអាចបែរចេញពីការអង្វរកររបស់បាបជនឡើយ។PPKh1 176.1

    ឈ្មោះយ៉ាកុបត្រូវបានប្តូរទៅជា “អ៊ីស្រាអែល” វិញ

    ឥឡូវនេះយ៉ាកុបបានឃើញយ៉ាងច្បាស់អំពីកំហុស ដែលបានដឹកនាំគាត់ទៅកាន់អំពើបាប ក្នុងការចង់បានសិទ្ធិជាកូនច្បងដោយការប្រើកល-ឧបាយនោះ។ គាត់មិនបានទុកចិត្តដល់សេចក្តីសន្យារបស់ព្រះទេ តែបែរជាខំប្រឹងប្រែងដោយខ្លួនឯងដើម្បីធ្វើឱ្យបានសម្រេចនូវអ្វីដែលព្រះត្រូវសម្រេចទៅតាមផ្លូវនិងពេលវេលារបស់ទ្រង់ទៅវិញ។ ជាភស្តុតាងបញ្ជាក់ថាព្រះបានអត់ទោសឱ្យគាត់ហើយនោះ ឈ្មោះរបស់គាត់ត្រូវប្តូរទៅជាឈ្មោះមួយដើម្បីរំឭកអំពីជ័យជម្នះរបស់គាត់។ ទេវតាមានបន្ទូលថា “ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែល ពីព្រោះឯងមានអំណាចចំពោះព្រះ ហើយនិងមនុស្ស ក៏បានឈ្នះផង”។PPKh1 176.2

    វិបត្តិនៃជីវិតរបស់គាត់បានកន្លងផុតទៅហើយ។ ការសង្ស័យ ភាព-អល់អែក និងវិប្បដិសារីបានធ្វើឱ្យជីវិតរបស់គាត់មានភាពជូរចត់ ប៉ុន្តែ ឥឡូវនេះអ្វីៗទាំងអស់បានផ្លាស់ប្តូរហើយ។ ការជានាជាមួយនឹងព្រះឡើងវិញគឺជាសេចក្តីសុខសាន្តដ៏ផ្អែមល្ហែម។ យ៉ាកុបលែងខ្លាចនឹងជួបបងប្រុសរបស់គាត់ទៀតហើយ។ ព្រះអាចបន្ទន់ចិត្តអេសាវឱ្យទទួលការបន្ទាបខ្លួន និងការកែប្រែចិត្តរបស់គាត់។PPKh1 177.1

    Larger font
    Smaller font
    Copy
    Print
    Contents