Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ មករា

    គេហដ្ឋាននៃឪពុម្តាយដំបូងរបស់យើងគឺជាគំរូនៃគេហដ្ឋានទាំងឡាយនៅលើផែនដីនេះ ខណៈដែលកូនៗរបស់លោកនឹងចេញទៅកាន់កាប់ទីកន្លែង ផ្សេងៗនៅពាសពេញផែនដី។ សព្វថ្ងៃនេះមនុស្សអួតអាងនិងសប្បាយរីករាយ ចំពោះផ្ទះដ៏រុងរឿង និងមានតម្លៃរបស់គេ ព្រមទាំងជាមួយនឹងភាពរុងរឿងនៃការងារដែលដៃគេបានធ្វើ ប៉ុន្តែ ព្រះបានដាក់លោកអ័ដាមនិងនាងអេវ៉ានៅក្នុងសួនច្បារមួយ។ នេះគឺជាមេរៀនមួយដល់មនុស្សគ្រប់ជំនាន់។ គេរកឃើញសុភមង្គលពិតប្រាកដមិនមែនដោយភាពសម្បូរសប្បាយ និងអំនួតនោះទេ ប៉ុន្តែ ដោយការប្រាស្រ័យទាក់ទងជាមួយនឹងព្រះ តាមរយៈកិច្ចការនៃការបង្កើតលោករបស់ទ្រង់វិញ។ អំនួតនិងការលោភលន់មិនចេះស្កប់-ស្កល់ឡើយ ប៉ុន្តែ មនុស្សដែលពិតជាមានប្រាជ្ញានឹងរកឃើញការសប្បាយរីករាយនៅក្នុងសេចក្តីអំណរដែលព្រះបានដាក់នៅក្នុងភាពសម្បូរសប្បាយនៃអ្វីៗគ្រប់បែបយ៉ាង។ PPKh1 18.2

    ព្រះបានប្រគល់តួនាទីនៃការថែរក្សាសួនច្បារដល់គូស្រករនេះ ឱ្យ “ធ្វើការនិងថែរក្សា”។ ព្រះបានដាក់ការងារជាព្រះពរមួយ ដើម្បីគ្រប់គ្រងគំនិត ពង្រឹងរាងកាយ និងពង្រីកសមត្ថភាពរបស់ពួកគាត់។ នៅក្នុងសកម្មភាពខាងរាងកាយនិងគំនិត លោកអ័ដាមបានរកឃើញការសប្បាយបំផុតមួយ នៅក្នុងចំណោមការសប្បាយទាំងឡាយក្នុងជីវិតដ៏បរិសុទ្ធរបស់គាត់។ ការចាត់ទុកការធ្វើការងារថាជាបណ្តាសានោះគឺជាការខុសឆ្គងមួយ ទោះបីជាការងារនោះនាំមកនូវការហេវហត់និងការឈឺចាប់យ៉ាងណាក៏ដោយ។ ពួកអ្នកមានតែងតែមើលងាយដល់វណ្ណៈពលករ ប៉ុន្តែ ចំណុចនេះមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះ នៅក្នុងការបង្កើតលោកទេ។ លោកអ័ដាមមិនត្រូវខ្ជិលច្រអូសឡើយ។ ព្រះអាទិកររបស់យើងដែលទ្រង់ជ្រាបពីសុភមង្គលរបស់យើងនោះ ទ្រង់បានដាក់ការងារឱ្យលោកអ័ដាមធ្វើ។ មានតែបុរសនិងស្ត្រីដែលធ្វើការទេ ដែលអាចរកសេចក្តីអំណរពិតប្រាកដឃើញ។ ព្រះអាទិករបានរៀបចំមនុស្សមិនឱ្យទំនេរ ខ្ជិលច្រអូស ឬមិនធ្វើអ្វីសោះនោះឡើយ។PPKh1 19.1

    ប្តីប្រពន្ធដ៏បរិសុទ្ធមួយគូនេះ មិនគ្រាន់តែជាកូនដែលនៅក្រោមការថែរក្សារបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងជាសិស្សដែលទទួលការបង្រៀនពីព្រះអាទិករដែលមានសព្វញ្ញូញាណទៀតផង។ ពួកគាត់បានទទួលការមកលេងរបស់ពួកទេវតា និងមានឱកាសនិយាយជាមួយនឹងព្រះអាទិកររបស់គាត់ មុខទល់នឹងមុខ។ ពួកគាត់មានកម្លាំងគ្រប់គ្រាន់ដែលបានទទួលពីដើមជីវិត។ អំណាចនៃចំណេះដឹងរបស់ពួកគាត់មានទាបជាងពួកទេវតាតែបន្តិចប៉ុណ្ណោះ។ ច្បាប់ធម្មជាតិត្រូវបានបើកបង្ហាញដល់ពួកគាត់ ដោយព្រះអាទិករដ៏អស្ចារ្យ និងជាអ្នកទ្រទ្រង់អ្វីៗទាំងអស់។ លោកអ័ដាមស្គាល់ទាំង-អស់សត្វមានជីវិតទាំងអស់ តាំងពីត្រីបាឡែនដ៏ធំនៅក្នុងទឹក រហូតដល់សត្វល្អិតប៉ុនធូលីដីដែលអណ្តែងនៅក្នុងកាំរស្មីព្រះអាទិត្យ។ គាត់បានដាក់ឈ្មោះឱ្យវា និងស្គាល់ទម្លាប់របស់វាទាំងអស់។ ព្រះនាមរបស់ព្រះត្រូវបានកត់ទុកនៅលើស្លឹកឈើទាំងអស់នៅក្នុងព្រៃ នៅលើពន្លឺចែងចាំងនៃផ្កាយទាំង-ឡាយ នៅលើផែនដី អាកាសនិងផ្ទៃមេឃ។ របៀបរៀបរយនិងភាពសុខដុំម រមនានៃអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត ថ្លែងប្រាប់ពីប្រាជ្ញានិងអំណាចដ៏ អស្ចារ្យគ្មានគូប្រៀបរបស់ទ្រង់។PPKh1 19.2

    ប្រសិនបើលោកអ័ដាមនិងនាងអេវ៉ានៅតែស្មោះត្រង់ជាមួយនឹងច្បាប់ របស់ព្រះ គាត់នឹងទទួលបាននូវសម្បត្តិនៃចំណេះដឹងថ្មីៗ ការរកឃើញនូវសុភមង្គលថ្មីៗដ៏ស្រស់ត្រកាល និងទទួលបាននូវការយល់កាន់តែច្បាស់អំពីសេចក្តីស្រឡាញ់ដែលមិនប្រែប្រួល និងមិនអាចវាស់វែងបានរបស់ព្រះ។PPKh1 20.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents