Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ មីនា

    ដោយឆ្លងទន្លេយ័រដាន់ “កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់អើរ៉ា មកនោះគាត់ បានមកដល់ស៊ីគែម នៅស្រុកកាណានដោយសុខសាន្ត ក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ ឯដីដែលគាត់ដំឡើងត្រសាលនោះគាត់ទិញពីពួកកូនចៅហាម៉ោរ ឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង រួចគាត់ស្អាងអាសនា១នៅទីនោះ”។ គឺនៅទីនេះហើយដែលគាត់បានជីកអណ្តូងមួយដែលព្រះយេស៊ូបានយាងមកនៅប្រាំពីរសតវត្សរ៍ក្រោយមក។ នៅក្បែរអណ្តូង នោះកូនប្រុសរបស់យ៉ាកុបនិងព្រះអង្គសង្គ្រោះ បានសម្រាកនៅក្រោមជំនោរនៃកំដៅថ្ងៃត្រង់ ហើយមានបន្ទូលប្រាប់ដល់អ្នកស្តាប់ដ៏អស្ចារ្យរបស់ទ្រង់អំពី “រន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”។ យ៉ូហាន ៤:១៤។PPKh1 182.2

    ពេលវេលាដែលយ៉ាកុបនិងកូនប្រុសៗរបស់គាត់បានចំណាយនៅស៊ីគែម បានបញ្ចប់ដោយការខ្ចាយឈាម។ កូនស្រីមួយនៅក្នុងផ្ទះនេះត្រូវបានគេធ្វើឱ្យមានភាពអាម៉ាស់និងទុក្ខកង្វល់ ហើយបង ប្រុសៗពីរនាក់បានពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម ទីក្រុងទាំងមូលត្រូវជួបប្រទះនឹងការសៅហ្មងនិងការកាប់សម្លាប់ ដោយការសងសឹកទៅនឹងអំពើគ្មានច្បាប់ទម្លាប់របស់ យុវជនដ៏ច្រឡោតម្នាក់។ មូលហេតុដែលនាំឱ្យមានលទ្ធផលដ៏អាក្រក់នេះកើតឡើងដោយកូនស្រីរបស់យ៉ាកុបម្នាក់ បានទៅទាក់ទងជាមួយនឹងមនុស្ស ដែលមិនជឿព្រះ។ អ្នកណាដែលស្វែងរកការសប្បាយក្នុងចំណោមនុស្សដែលមិនកោតខ្លាចព្រះ គឺកំពុងអញ្ជើញសេចក្តីល្បួងមកដាក់ខ្លួនហើយ។ អំពើឃោរឃៅដ៏យង់ឃ្នងរបស់ស៊ីម្មាននិងលេវី ទៅលើអ្នកស្រុកស៊ីគែមគឺជាអំពើបាបដ៏សាហាវ។ ដំណឹងនេះបានញ៉ាំងឱ្យយ៉ាកុបភ័យរន្ធត់។ គាត់បានមានប្រសាសន៍ទាំងឈឺចាប់ដោយការបោកប្រាស់ និងអំពើឃោរ ឃៅនៃកូនៗរបស់គាត់ថា “ឯងរាល់គ្នាធ្វើឱ្យអញថប់ព្រួយណាស់ ដោយសម្អុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាននិងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយ ទាំងអញនិងពួកគ្រួអញនឹងត្រូវវិនាសទាំងអស់ទៅ”។PPKh1 182.3

    យ៉ាកុបបានដឹងថាមានមូលហេតុដែលនាំឱ្យគាត់អាម៉ាស់។ ភាពឃោរ ឃៅនិងការកុហក បានកើតឡើង នៅក្នុងអត្តចរិតរបស់កូនៗគាត់។ ព្រះក្លែងក្លាយនិងការកំផិតបានទន្ទ្រានចូលមកក្នុងពូជអំបូររបស់គាត់ រហូតមកដល់គ្រួសាររបស់គាត់ផ្ទាល់ថែមទៀតផង។PPKh1 183.1

    នៅពេលដែលយ៉ាកុបកំពុងតែឱនក្រាបទាំងក្តីរន្ធត់នោះ ព្រះអម្ចាស់បានមានបន្ទូលឱ្យគាត់ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូងសំដៅទៅបេតអែល។ ដោយគិតពីកន្លែងនោះ មិនគ្រាន់តែរំឭកគាត់អំពីការបើកសម្តែងរបស់ទេវតានិងសេចក្តីសន្យារបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគាត់នឹងឃើញពីសម្បថដែលគាត់បានស្បថនៅទីនោះ ថាព្រះអម្ចាស់នឹងធ្វើជាព្រះរបស់គាត់ផងដែរ។ ដោយប្តេជ្ញាចិត្តថាអ្នកផ្ទះរបស់គាត់ត្រូវតែចៀសវាងពីការបង្ខូចដោយការថ្វាយបង្គំរូបព្រះ មុននឹងចេញទៅកន្លែងដ៏ពិសិដ្ឋនោះ គាត់បានណែនាំដល់គ្រួសារគាត់និងមនុស្សទាំងអស់ដែលនៅផ្ទះគាត់ថា “ចូរយកព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ឯងចុះ ចូរយើងរៀបចំឡើងទៅឯបេតអែល នៅទីនោះអញនឹងស្អាងអាសនា១ថ្វាយព្រះ ដែលទ្រង់បានឆ្លើយមកអញ ក្នុងកាលដែលអញមានសេចក្តីវេទនា ហើយបានគង់ជាមួយនឹងអញ តាមផ្លូវដែលអញដើរដំណើរមក”។PPKh1 183.2

    Larger font
    Smaller font
    Copy
    Print
    Contents