Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ មីនា

    យ៉ាកុបនិទានរឿងរ៉ាវដំបូងរបស់ព្រះនៅបេតអែល

    លោកយ៉ាកុបបានរំឭកឡើងវិញទាំងអារម្មណ៍ក្តុកក្តួល នូវរឿងរ៉ាវដែលគាត់បានមកដល់បេតអែល ជាលើកដំបូង និងពីការដែលព្រះបានលេចមកឯគាត់ នៅក្នុងការបើកសម្តែងនៅពេលយប់មួយ។ រឿងនេះបានបន្ទន់ចិត្តរបស់គាត់ អំណាចដ៏មានជ័យជម្នះបានចាប់អង្រួនចិត្តកូនៗរបស់គាត់។ គាត់បានចាត់វិធានការដ៏មានប្រសិទ្ធភាព ដើម្បីរៀបចំពួកគេឱ្យចូលរួមនៅក្នុងការថ្វាយបង្គំព្រះ នៅពេលដែលពួកគេទៅដល់បេតអែល។ “នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងទំហ៊ូ(ក្រវិល)ទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតស៊ីគែម”។PPKh1 184.1

    ព្រះបានបណ្តាលឱ្យពួកអ្នកស្រុកនោះភ័យខ្លាចមិនហ៊ានសងសឹកនឹងអ្នកដែលបានសម្លាប់មនុស្សនៅស៊ីគែមឡើយ។ ពួកអ្នកដំណើរទាំងនោះបានទៅដល់បេតអែលដោយសុវត្ថិភាព។ នៅទីនេះ ព្រះបានលេចមកឯយ៉ាកុបម្តងទៀត ហើយទ្រង់បានរំឭកដល់គាត់អំពីសេចក្តីសញ្ញានៃការសន្យា។PPKh1 184.2

    ពីបេតអែលទៅហេប្រុនត្រូវធ្វើដំណើរអស់រយៈពេលពីរថ្ងៃ ប៉ុន្តែដំណើរ នោះបាននាំមកឱ្យយ៉ាកុបនូវទុក្ខកង្វល់ជាខ្លាំង ដោយមរណភាពរបស់នាង រ៉ាជែល។ គាត់បានធ្វើការប្រាំពីរឆ្នាំដល់ទៅពីរដង ដើម្បីឱ្យបាននាងជាប្រពន្ធ ហើយសេចក្តីស្រឡាញ់របស់គាត់បានធ្វើឱ្យការពិបាកត្រឡប់ទៅជាធូរស្រាល ឡើងវិញ។ សេចក្តីស្រឡាញ់នោះជ្រាលជ្រៅណាស់ហើយនៅជាប់ជានិច្ច។PPKh1 184.3

    មុននឹងស្លាប់ នាងរ៉ាជែលបានប្រសូតកូនប្រុសទីពីររបស់នាង។ នៅដង្ហើមចុងក្រោយបង្អស់របស់នាង នាងបានដាក់ឈ្មោះកូននោះថា “បេនអូនី” ដែលមានន័យថា “កូននៃសេចក្តីទុក្ខព្រួយរបស់ខ្ញុំ”។ ប៉ុន្តែ ឪពុកបានដាក់ឈ្មោះថា “បេនយ៉ាមីន” វិញដែលមានន័យថា “កូននៃដៃស្តាំរបស់ខ្ញុំ” ឬ “កម្លាំងរបស់ខ្ញុំ” ។PPKh1 185.1

    ទីបំផុត យ៉ាកុបក៏បានមកដល់ “អ៊ីសាក ជាឪពុនៅម៉ាមរេ គឺជាហេ-ប្រុន” ។ ទីនោះជាកន្លែងដែលគាត់បានរស់នៅនាពេលចុងក្រោយបង្អស់នៃជីវិតជាឪពុករបស់គាត់។ សម្រាប់អ៊ីសាកដែលទន់ខ្សោយនិងងងឹតមើលមិនឃើញផងនោះ ការព្រាត់ប្រាសកូនប្រុសដ៏យូរអង្វែងបានកម្សាន្តចិត្តគាត់ នៅពេលដែលគាត់ជិតស្លាប់ ក្រោយពីនៅឯកោអស់ជាច្រើនឆ្នាំមក។PPKh1 185.2

    យ៉ាកុបនិងអេសាវបានជួបគ្នានៅក្បែរគ្រែដែលតម្កល់សពឪពុករបស់គាត់។ អារម្មណ៍របស់កូនច្បងបានផ្លាស់ប្តូរទាំងស្រុង។ យ៉ាកុបពេញចិត្តនឹងព្រះពរខាងព្រលឹងវិញ្ញាណនៃសិទ្ធិជាកូនច្បង ដោយលះបង់មរតកពីឪពុករបស់ខ្លួន ដែលជាមរតកតែមួយគត់ដែលអេសាវបានឱ្យតម្លៃនិងស្វែងរកទុកឱ្យកូនច្បង។ លែងមានការបែកបាក់គ្នាទៀតហើយ គេទាំងពីរនាក់ក៏បានចែកផ្លូវគ្នា អេសាវបានតាំងទីលំនៅនៅភ្នំសើរ។ រីឯព្រះដែលមានពេញដោយព្រះពរនោះ បានប្រទានទ្រព្យសម្បត្តិដល់យ៉ាកុបបន្ថែមទៅលើសេក្តីល្អដ៏ខ្ពង់ខ្ពស់ ដែលគាត់បានគិតទៅទៀត។ ការបែងចែករវាងយ៉ាកុបនិងអេសាវគឺជាផ្នែកមួយនៃផែនការរបស់ព្រះ សម្រាប់យ៉ាកុប។ PPKh1 185.3

    ដោយសារតែបងប្អូនទាំងពីរនេះមានការខុសគ្នាដាច់ស្រឡះខាងសាសនា យកល្អ គេគួរតែរស់នៅបែកពីគ្នាដូច្នោះហើយ។ PPKh1 185.4

    ទាំងអេសាវនិងទាំងយ៉ាកុបមានសេរីភាពដើរនៅក្នុងក្រឹត្យវិន័យរបស់ ព្រះនិងទទួលការគាប់ព្រះហឫទ័យពីទ្រង់ ប៉ុន្តែបងប្អូនទាំងពីរនាក់នេះបានដើរតាមផ្លូវខុសគ្នា ហើយផ្លូវរបស់គេកាន់តែបន្តឃ្លាតពីគ្នា ឆ្ងាយទៅៗ។PPKh1 185.5

    Larger font
    Smaller font
    Copy
    Print
    Contents