Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ មេសា

    “ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចម្រើនឡើង . . . ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឱ្យគ្រប់ការទាំងអស់បានកើតឡើងដោយ សារដៃគាត់”។ ទំនុកចិត្តរបស់លោកប៉ូទីផា ទៅលើរូបយ៉ូសែបកាន់តែកើន-ឡើងជារៀងរាល់ថ្ងៃ ហើយទីបំផុត លោកក៏លើកគាត់ឡើងឱ្យធ្វើជាអ្នកថែរក្សា ទ្រព្យសម្បត្តិរបស់លោក ដោយប្រគល់ការគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់លោកទៅលើយ៉ូសែបទាំងស្រុង។ “លោកទុករបស់លោកទាំងអស់ នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ”។PPKh1 195.2

    ភាពឧស្សាហ៍ព្យាយាម ការយកចិត្តទុកដាក់ និងថាមពលរបស់ យ៉ូសែបត្រូវបានតម្កើងឡើងដោយព្រះពររបស់ព្រះ សូម្បីតែចៅហ្វាយរបស់គាត់ ដែលជាអ្នកថ្វាយបង្គំរូបព្រះក៏បានទទួលស្គាល់ថានេះជាអាថ៌កំបាំងនៃភាពថ្កុំថ្កើងរបស់យ៉ូសែបដែរ។ សិរីល្អរបស់ព្រះកាន់តែចម្រើនខ្លាំងឡើងៗ ដោយសារការស្មោះត្រង់នៃអ្នកបម្រើរបស់ទ្រង់។ ព្រះអង្គសព្វព្រះហឫទ័យចង់ឱ្យអ្នកជឿទ្រង់មានសភាពខុសគ្នាដាច់ស្រឡះ ពីអ្នកថ្វាយបង្គំរូបព្រះ។ ដូច្នេះហើយបានជាពន្លឺនៃព្រះគុណពីឋានសួគ៌បានចែងចាំងទៅក្នុងកណ្តាល ភាពងងឹតនៃពួកអ្នកមិនជឿព្រះ។PPKh1 195.3

    មេកងរក្សាព្រះអង្គរូបនេះបានចាត់ទុកយ៉ូសែបដូចជាកូនប្រុសរបស់លោក មិនមែនជាទាសករឡើយ។ ព្រះបាននាំយុវជននេះឱ្យមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ហើយរៀនសូត្រនិងទទួលបាននូវចំណេះដឹងខាងវិទ្យាសាស្ត្រ ភាសា និងកិច្ចការសាធារណៈ ជាការអប់រំដែលជាតម្រូវការចាំបាច់ សម្រាប់តំណែងជាអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសអេស៊ីព្ទ។PPKh1 196.1

    សេចក្តីល្បួងដ៏ខ្លាំងបំផុត

    ប៉ុន្តែ ប្រពន្ធរបស់ចៅហ្វាយយ៉ូសែបបានព្យាយាមទាក់ទាញយុវជនវ័យក្មេងនេះឱ្យបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះ។ គាត់បានរក្សាភាពបរិសុទ្ធពីអំពើពុករលួយនៃទឹកដីដែលមានមនុស្សមិនជឿព្រះមួយនេះ តែសេចក្តីល្បួងរបស់គាត់នេះ បន្ទាន់ជាខ្លាំង មានកម្លាំងជាខ្លាំង និងគួរឱ្យចូលចិត្តបំផុត តើគាត់គួរដោះស្រាយជាមួយនឹងសេចក្តីល្បួងនេះរបៀបយ៉ាងណាទៅ?PPKh1 196.2

    យ៉ូសែបបានដឹងយ៉ាងច្បាស់អំពីលទ្ធផលនៃការបដិសេធន៍នេះ។ នៅដៃម្ខាង គឺការបិទបាំង ការពេញចិត្តនិងរង្វាន់ ម្ខាងទៀតភាពអាម៉ាស់ ការជាប់គុកច្រវាក់ ប្រហែលជារហូតដល់ស្លាប់ផងក៏មិនដឹង។ អនាគតនៃជីវិតរបស់គាត់អាស្រ័យទៅលើការសម្រេចចិត្តមួយភ្លែតនេះហើយ។ តើយ៉ូសែបនៅតែស្មោះត្រង់នឹងព្រះឬយ៉ាងណា? ទេវតាបានសម្លឹងមើលទស្សនីយភាពនេះដោយការថប់បារម្ភរកថ្លែងពុំបាន។PPKh1 196.3

    ចម្លើយរបស់យ៉ូសែបបង្ហាញពីចម្លើយនៃគោលការណ៍ខាងសាសនា។ គាត់មិនអាចក្បត់នឹងទំនុកចិត្តនៃចៅហ្វាយរបស់គាត់នៅលើផែនដីនេះបានទេ ហើយទោះបីជាមានលទ្ធផលយ៉ាងណាក៏ដោយ ក៏គាត់នៅតែស្មោះត្រង់ជាមួយនឹងចៅហ្វាយរបស់គាត់នៅឋានសួគ៌ដែរ។ គំនិតទីមួយរបស់យ៉ូសែបគឺព្រះ។ គាត់និយាយថា “ធ្វើដូចម្តេចឱ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង”។ PPKh1 197.1

    យុវជនទាំងឡាយគួរចងចាំជានិច្ចថា ទោះបីជាគេទៅទីណា និងធ្វើអ្វីក៏ដោយ ពួកគេសុទ្ធតែនៅក្រោមព្រះវត្តមានរបស់ព្រះទាំងអស់។ គ្មានផ្នែកណាមួយនៃការប្រព្រឹត្តិរបស់យើងគេចផុតពីការកត់សម្គាល់របស់ព្រះសោះឡើយ។ យើងមិនអាចលាក់បាំងផ្លូវរបស់យើងពីព្រះដ៏ខ្ពស់បំផុតបានឡើយ។ រាល់ទង្វើទាំងឡាយគឺសុទ្ធតែមានអ្នកចាំឃ្លាំមើល ដែលយើងមិនអាចមើលឃើញ។ រាល់សកម្មភាព រាល់សម្តីគ្រប់ម៉ាត់ រាល់គំនិតទាំងអស់ សុទ្ធតែមានការកត់ត្រាហាក់ដូចជានៅលើពិភពលោកនេះមានមនុស្សតែម្នាក់គត់ដូច្នោះដែរ។PPKh1 197.2

    Larger font
    Smaller font
    Copy
    Print
    Contents