Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ មេសា

    យ៉ូសែបទទួលការឈឺចាប់ដោយសារតែសេចក្តីសុចរិតរបស់គាត់។ អ្នកដែលល្បួងគាត់បានសងសឹកជាមួយនឹងគាត់ ដោយយកគាត់ទៅដាក់គុក។ ប្រសិនបើលោកប៉ូទីផាបានជឿការចោទប្រកាន់ពីប្រពន្ធរបស់គាត់ ទាស់នឹងយ៉ូសែប ម៉្លេះសមយ៉ូសែបត្រូវស្លាប់បាត់បង់ជីវិតទៅហើយ ប៉ុន្តែការសុភាពរាបសានិងសេចក្តីទៀងត្រង់ ដែលបានបញ្ជាក់ពីអាកប្បកិរិយារបស់គាត់គឺជាភស្តុតាងបញ្ជាក់ពីភាពគ្មានទោស។ ប៉ុន្តែ ដើម្បីរក្សាកិត្តិសព្ទនៃគ្រួសារចៅហ្វាយរបស់គាត់ គេបានបញ្ជូនគាត់ទៅកាន់ភាពអាម៉ាស់ និងជាទាសភាព។ PPKh1 197.3

    ដំបូងឡើយ ឆ្មាំគុករបស់យ៉ូសែបបានប្រព្រឹត្តយ៉ាងឃោរឃៅមកកាន់គាត់។ អ្នកនិពន្ធគម្ពីរទំនុកតម្កើងបានមានប្រសាសន៍ថា “ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណង ហើយមានច្រវាក់ដែកជាប់នៅប្រាណ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ ដរាបដល់កំណត់ដែលពាក្យគាត់បានសម្រេច”។ ទំនុកតម្កើង ១០៥:១៨, ១៩។PPKh1 197.4

    យ៉ូសែបនៅក្នុងគុក

    ប៉ុន្តែ អត្តចរិតពិតប្រាកដរបស់យ៉ូសែបនៅតែចែងចាំង ទោះបីជានៅក្នុងគុកងងឹតក៏ដោយ។ រយៈពេលជាច្រើនឆ្នាំនៃការបម្រើការដោយស្មោះត្រង់របស់គាត់ បានសងត្រឡប់មកគាត់វិញយ៉ាងឃោរឃៅបំផុត ប៉ុន្តែ ទង្វើនេះមិនបានបង្វែរគាត់ឱ្យមានភាពស្រអាប់ ឬធ្វើឱ្យគាត់ទៅជាមនុស្សមិនស្មោះត្រង់ឡើយ។ គាត់មានសេចក្តីសុខសាន្ត ហើយគាត់បានថ្វាយករណីរបស់គាត់ទៅឯព្រះ។ គាត់មិនបានផ្តោតអារម្មណ៍ទៅលើកំហុសរបស់គាត់ទេ ប៉ុន្តែគាត់បានបំភ្លេចទុក្ខកង្វល់របស់គាត់ ដោយជួយសម្រាលកង្វល់របស់អ្នកដទៃទៅវិញ។ គាត់បានរកឃើញការងារធ្វើ ទោះបីជានៅក្នុងគុកក៏ដោយ។ ព្រះបានរៀបចំគាត់ នៅក្នុងសាលានៃសេចក្តីស្រឡាញ់ សម្រាប់កិច្ចការដ៏មានប្រយោជន៍ ហើយគាត់មិនបានបដិសេធការដាក់ពិន័យដ៏ចាំបាច់នោះឡើយ។ គាត់បានរៀនមេរៀននៃសេចក្តីយុត្តិធម៌ ការអាណិតអាសូរ និងសេចក្តី មេត្តាករុណា ដែលបានរៀបចំគាត់ឱ្យប្រើប្រាស់អំណាច ជាមួយនឹងប្រាជ្ញានិងការអាណិតអាសូរ។PPKh1 198.1

    យ៉ូសែបបានទាក់ទាញទំនុកចិត្តពីសំណាក់ឆ្មាំគុកបន្តិចម្តងៗ ហើយ ទីបំផុត គេបានប្រគល់ការគ្រប់គ្រងលើអ្នកទោសទាំងអស់មកលើគាត់។ អាកប្បកិរិយារបស់គាត់នៅក្នុងគុក គឺមានភាពសុចរិត ហើយការអាណិតអាសូររបស់គាត់ដល់អ្នកដែលមានបញ្ហានិងអ្នកអស់សង្ឃឹម បើកផ្លូវសម្រាប់កិត្តិយស និងភាពថ្កើងថ្កានរបស់គាត់ នៅពេលអនាគត។ ប្រសិនបើអ្នកណាម្នាក់មានចិត្តពុះកញ្រ្ជោលចង់តែប្រព្រឹត្តនូវសកម្មភាពត្រឹមត្រូវ ពោលតែពាក្យសំដីសប្បុរសទៅកាន់មនុស្សដែលមានទុក្ខកង្វល់ ធ្វើនូវរាល់ទង្វើដែលជួយបន្ធូរការកៀបសង្កត់ និងផ្តល់រាល់អំណោយ ទៅឱ្យអ្នកមានសេចក្តីត្រូវការចាំបាច់ នោះព្រះពរនឹងជះត្រឡប់មករកអ្នកដែលបានប្រព្រឹត្តនោះវិញ ជាក់ជាមិនខាន។ PPKh1 198.2

    មេនៃអ្នកថ្វាយពែង និងអ្នកដុតនំរបស់ស្តេចត្រូវបានបញ្ជូនមកឱ្យជាប់គុក ដោយបទចោទផ្សេងៗ ហើយពួកគេទាំងពីរនាក់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យ៉ូសែប។ ព្រឹកមួយ ដោយកត់សំគាល់ឃើញថាពួកគេមានទឹកមុខក្រៀមក្រំជាខ្លាំង យ៉ូសែបក៏បានសាកសួរពីមូលហេតុនោះហើយ ពួកគេបានរៀបរាប់ប្រាប់ថា គេបានយល់សប្តិរៀងៗខ្លួន ហើយមានចិត្តអន្ទះសាចង់ដឹងពីអត្ថន័យនៃសុបិននោះខ្លាំងណាស់។ យ៉ូសែបនិយាយទៅគេថា “សេចក្តីសម្រាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល”។PPKh1 199.1

    ខណៈដែលអ្នកទាំងពីរបានរៀបរាប់ប្រាប់ពីយល់សប្តិរបស់គេរួចហើយ យ៉ូសែបបានបកស្រាយឱ្យគេបានដឹងពីអត្ថន័យក្នុងយល់សប្តិនោះ។ បីថ្ងៃទៀត អ្នកថ្វាយពែងក៏ត្រូវបានតែងតាំងឱ្យទទួលតំណែងដើមវិញ ហើយថ្វាយពែងដល់ស្តេចផារ៉ោនដូចកាលពីមុន ប៉ុន្តែម្នាក់ដែលជាមេលើអ្នកដុតនំ ត្រូវស្តេចចេញបញ្ជាឱ្យយកទៅសម្លាប់វិញ។ ព្រឹត្តិការណ៍ទាំងពីរនោះបានកើតឡើងពិតប្រាកដដូចយ៉ូសែបបានប្រាប់ជាមុនមែន។ PPKh1 199.2

    Larger font
    Smaller font
    Copy
    Print
    Contents