Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១០ មករា

    ដោយមិនអាចបង្កការបះបោរនៅឋានសួគ៌បានដោយសេរីតទៅទៀត សាតាំងបានរកឃើញកន្លែងថ្មីមួយទៀតដើម្បីបំផ្លាញមនុស្សលោក។ ដោយកំហឹងពុះពោរឡើង វាបានប្តេជ្ញាចិត្តថានឹងនាំឱ្យពួកគាត់ធ្លាក់ចូលទៅក្នុងពិរុទ្ធភាព និងទណ្ឌកម្មនៃអំពើបាប។ ពួកគេនឹងផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេ ឱ្យទៅជាការមិនទុកចិត្ត ហើយចម្រៀងនៃការសរសើរតម្កើងរបស់គេ ឱ្យទៅជាការរិះគន់ដល់ព្រះអាទិករវិញ។ ដោយធ្វើដូច្នេះ វាមិនគ្រាន់តែជាន់ពន្លិចដល់មនុស្សដែលគ្មានទោសនេះ ទៅក្នុងសេចក្តីវេទនាប៉ុណ្ណោះទេ ប៉ុន្តែ វានឹងទម្លាក់ការអាប់ឱនកិត្តិយសទៅលើព្រះ ហើយថែមទាំងធ្វើឱ្យមានទុក្ខកង្វល់នៅលើឋានសួគ៌ទៀតផង។ PPKh1 21.1

    ទេវតានៅឋានសួគ៌បានបើកបង្ហាញដល់ឪពុកម្តាយដំបូងរបស់យើង នូវប្រវត្តិនៃការធ្លាក់ចុះរបស់សាតាំង និងផែនការរបស់វាដែលធ្វើឱ្យពួកគេត្រូវវិនាស ទាំងលាតត្រដាងពីនិស្ស័យនៃការគ្រប់គ្រងរបស់ព្រះ ដែលមេបះបោរនេះបានព្យាយាមផ្តួលរំលំផង។PPKh1 21.2

    ក្រឹត្យវិន័យរបស់ព្រះគឺជាការបើកសំដែងឱ្យឃើញពីព្រះហឫទ័យរបស់ទ្រង់ ជាកំណត់ត្រានៃចរិតលក្ខណៈរបស់ទ្រង់ ជាការបង្ហាញនូវសេចក្តីស្រឡាញ់និងប្រាជ្ញាញាណរបស់ព្រះ។ ភាពសុខដុមរមនានៃការបង្កើតលោក អាស្រ័យទៅលើភាពស្របគ្នាដ៏គ្រប់លក្ខណ៍នៃក្រឹត្យវិន័យរបស់ព្រះអាទិករ។ អ្វីៗទាំងអស់ស្ថិតនៅក្រោមច្បាប់ដ៏រឹងមាំដែលមិនអាចបំពានបាននេះ។ ប៉ុន្តែ មានតែមនុស្សទេដែលទទួលខុសត្រូវចំពោះច្បាប់សីលធម៌របស់សត្វលោកទាំងឡាយដែលរស់នៅលើផែនដីនេះ។ ព្រះបានប្រទានការយល់ដឹងអំពីភាពយុត្តិធម៌និងសេចក្តីល្អរបស់ច្បាប់នេះដល់ពួកគាត់ ហើយទ្រង់តម្រូវឱ្យពួកគាត់គោរពតាមច្បាប់នោះដោយឥតងាករេ។ PPKh1 21.3

    ព្រះបានប្រទានពេលវេលាដើម្បីបង្ហាញពីអ្វីដែលមនុស្សនៅក្នុងសួនច្បារអេដែនត្រូវធ្វើ ដូចជាទ្រង់បានប្រទានដល់ពួកទេវតាដែរ។ ពួកគេអាចគោរពតាមច្បាប់នោះហើយរស់នៅ ឬអាចបំពាននឹងច្បាប់នោះ ហើយត្រូវវិនាស។ ព្រះដែលមិនបានអត់ទោសឱ្យពួកទេវតាដែលបានធ្វើបាបនោះ ទ្រង់ក៏មិនអាចអត់ទោសឱ្យពួកគាត់បានដែរ។ ការបំពាននឹងច្បាប់របស់ព្រះនឹងនាំមកនូវការវិនាសនិងទុក្ខវេទនាដល់ពួកគាត់ជាប្រាកដ។PPKh1 22.1

    ពួកទេវតាបានព្រមានដល់ពួកគាត់ ឱ្យប្រុងប្រយ័ត្នចំពោះផែនការរបស់សាតាំង។ ប្រសិនបើគ្រួសាររបស់គេច្រានចោលនូវការល្បួងដែលប្រកបដោយ កលល្បិចលើកទីមួយនេះពួកគាត់នឹងមានសុវត្ថិភាពហើយ។ ប៉ុន្តែ ប្រសិន បើម្តងនេះ ពួកគាត់ចុះចាញ់សេចក្តីល្បួងនោះវិញ និស្ស័យរបស់ពួកគាត់នឹងទៅជាខូចខ្ទេចខ្ទី ហើយពួកគាត់មិនអាចនឹងមានអំណាចទប់ទល់ជាមួយនឹងសាតាំងបានឡើយ។PPKh1 22.2

    ព្រះបានដាក់ដើមដឹងខុសត្រូវដើម្បីសាកល្បងការស្តាប់បង្គាប់ និង សេចក្តីស្រឡាញ់របស់ពួកគាត់ចំពោះទ្រង់។ ប្រសិនបើមិនបានធ្វេសប្រហែស នឹងបំណងព្រះហឫទ័យរបស់ព្រះត្រង់ចំណុចនេះទេ ពួកគាត់នឹងមិនជាប់មានទោសឡើយ។ សាតាំងមិនដើរតាមពួកគេដោយការល្បួងជាបន្តបន្ទាប់នោះទេ វាអាចចូលទៅឯពួកគាត់តាមដើមឈើដែលព្រះបានហាមឃាត់នោះ។ ដើម្បីសម្រេចកិច្ចការរបស់វាដោយសម្ងាត់ សាតាំងបានប្រើការបន្លំខ្លួន។ ពស់គឺជាសត្វដែលមានប្រាជ្ញានិងល្អជាងគេ។ វាមានពន្លឺចែងចាំង។ ដោយ ទំនៅលើដើមឈើដែលព្រះបានហាមឃាត់ ទាំងចម្អែតពោះដោយផ្លែឈើដ៏ឆ្ងាញ់ វាជាសត្វដែលគួរឱ្យចាប់អារម្មណ៍និងគួរឱ្យចង់គយគន់។ ទោះបីជានៅក្នុងសួនច្បារនៃសេចក្តីសុខសាន្តក៏ដោយ ក៏មានអ្នកបំផ្លាញ លបចាំវាយឆ្មក់ដែរ។PPKh1 22.3

    Larger font
    Smaller font
    Copy
    Print
    Contents