Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ សីហា

    ខចងចាំប្រចាំសប្តាហ៍ ៖ អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកប ដោយ សេចក្តីសប្បុរស និងសេចក្តីពិត ចំពោះអស់អ្នកដែលកាន់តាមសេចក្តីសញ្ញា និងសេចក្តីបន្ទាល់របស់ទ្រង់។ ទំនុកតម្កើង២៥:១០ PPKh2 216.3

    គាត់បានឃើញថ្ងៃសប្ប័ទត្រូវបានគេជាន់ឈ្លី ហើយគេក៏បានបង្កើតថ្ងៃថ្វាយបង្គំព្រះមួយជំនួសវិញ។ លោកម៉ូសេមានពេញទៅដោយការភ្ញាក់ផ្អើលនិងការរន្ធត់។ តើហេតុយ៉ាងណាបានជាអ្នកជឿព្រះគ្រិស្តដកយកក្រឹត្យវិន័យ ដែលជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងរបស់ព្រះនៅឋានសួគ៌និងនៅលើផែនដីចេញដូច្នេះ? លោកម៉ូសេបានឃើញដោយអំណរថាអ្នកស្មោះត្រង់មួយចំនួនតូចនៅតែលើកតម្កើងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដដែល។ គាត់បានឃើញការលំបាកនៅគ្រាចុងក្រោយ ដែលអំណាចនៅលើផែនដីបំផ្លាញ អស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ។ គាត់បានឮសេចក្ដីសញ្ញានៃសេចក្ដីសុខសាន្ដរបស់ព្រះ ជាមួយអស់អ្នកដែលបានគោរពក្រឹត្យ- វិន័យរបស់ទ្រង់ ខណៈដែលទ្រង់មានបន្ទូលពីព្រះដំណាក់ ដ៏បរិសុទ្ធរបស់ព្រះអង្គ។ គាត់បានឃើញការយាងមកជាលើកទីពីររបស់ព្រះគ្រិស្តប្រកប ដោយសិរីរុងរឿង អ្នកសុចរិតដែលស្លាប់និងរស់ឡើងវិញ ជាជីវិតដែលមិនចេះស្លាប់ ហើយពួកបរិសុទ្ធដែលនៅរស់ នឹងត្រូវលើកយកទៅឋានសួគ៌ដោយមិនបានឃើញសេចក្តីស្លាប់ឡើយ ហើយពួកគេទាំងអស់គ្នានឹងឡើងទៅកាន់ទីក្រុងរបស់ព្រះ ដោយចម្រៀងនៃក្តីអំណរ។ PPKh2 216.4

    នៅមានទស្សនីយភាពមួយទៀត បើកឡើងឱ្យគាត់បានឃើញ គឺផែនដីបានរួចពីបណ្តាសា ជាកន្លែងដែលគួររឱ្យស្រឡាញ់ជាងទឹកដីសន្យាដ៏ល្អស្អាត ដែលលាតសន្ធឹងនៅពីមុខគាត់ថ្មីៗនេះ។ គ្មានអំពើបាបនៅទីនោះទេ ហើយសេចក្តីស្លាប់ក៏មិនអាចចូលទៅបានដែរ។ ដោយក្ដីអំណរដែលពុំអាចថ្លែងបាន លោកម៉ូសេបានមើលទៅឯទស្សនីយភាពនោះ ជាការរំដោះដ៏រុងរឿង លើសពីរូបភាពនៃក្តីសង្ឃឹមដ៏ភ្លឺចែងចាំងបំផុតរបស់គាត់ ដែលធ្លាប់មានកន្លងមក។ ជាមួយនឹងដំណើរត្រេចចរនៅលើផែនដីជាច្រើនឆ្នាំ កាលពីអតីតកាល ទីបំផុតរាស្រ្តអ៊ីស្រាអែលរបស់ព្រះបានចូលទៅក្នុងទឹកដីដ៏ស្រស់ស្អាត។ ជាថ្មីម្តងទៀត នៅពេលដែលចក្ខុនិមិត្ត នេះបានរសាត់បាត់ពីគំនិតរបស់គាត់ទៅ ភ្នែកគាត់បានក្រឡេកមើលទៅស្រុកកាណានពីចម្ងាយ។ បន្ទាប់មក គាត់បានទម្លាក់ខ្លួនសម្រាក ដូចជារទេះចម្បាំងអស់ខ្យល់។ “ដូច្នេះម៉ូសេជាបាវបម្រើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះ ក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។ ហើយទ្រង់ក៏បញ្ចុះសពនៅក្នុងច្រកភ្នំមួយ នាស្រុកម៉ូអាប់ ទល់មុខនឹងបេតពេអរទៅ តែលុះដល់សព្វថ្ងៃនេះ គ្មានអ្នកណាដឹងថាផ្នូរលោកនៅឯណាឡើយ”។ ប្រសិនបើពួកគេបានដឹងកន្លែងដែលទេវតាបានបញ្ចុះសពរបស់គាត់ មនុស្សជាច្រើននឹងត្រូវធ្លាក់ចូលទៅក្នុងគ្រោះ ថ្នាក់នៃការថ្វាយបង្គំរូបព្រះ ដោយសារការគោរពសពរបស់គាត់។ ដោយសារហេតុផលនេះហើយបានជាព្រះបានលាក់កន្លែងបញ្ចុះសពរបស់គាត់ជាការសម្ងាត់។ ពួកទេវតារបស់ព្រះជាម្ចាស់បានបញ្ចុះសពនៃអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់ ហើយឃ្លាំចាំមើលផ្នូរដ៏ឯកោនេះ។ PPKh2 217.1

    ប៉ុន្តែ គាត់មិនបាននៅក្នុងផ្នូរយូរប៉ុន្មានទេ។ ព្រះគ្រិស្ត ជាមួយនឹងពួកទេវតាដែលបានបញ្ចុះសពលោកម៉ូសេបានចុះពីឋានសួគ៌ មកហៅអ្នកបរិសុទ្ធ ដែលកំពុងសម្រាន្តលក់នេះឱ្យចេញពីផ្នូរ។ សាតាំងសប្បាយចិត្តណាស់ដោយវាបានទទួលជោគជ័យ នៅក្នុងការធ្វើឱ្យលោកម៉ូសេប្រព្រឹត្តអំពើបាប ហើយធ្លាក់ទៅក្រោមអំណាចនៃសេចក្តីស្លាប់ដូច្នេះ។ សត្រូវដ៏ធំនេះបានប្រកាសថា ការកាត់ទោសរបស់ព្រះថា “ឯងក៏ជាធូលីដី នឹងត្រូវ ត្រឡប់ជាធូលីដីវិញ” (លោកុប្បត្តិ ៣:១៩) ផ្ដល់អំណាចឱ្យវាធ្វើជាម្ចាស់នៃសេចក្តីស្លាប់។ អំណាចនៃផ្នូរមិនដែលត្រូវបានបំបែកឡើយ ហើយវាបានអះអាងថាអស់អ្នកដែលនៅក្នុងផ្នូររបស់វា ជាឈ្លើយដែលមិនត្រូវបានរំដោះឱ្យចេញបានឡើយ។ PPKh2 218.1

    នៅពេលដែលព្រះអម្ចាស់នៃជីវិត និងទេវតាដែលមានពន្លឺចែងចាំងបានមកដល់ផ្នូរ សាតាំងបានភ្ញាក់ផ្អើលចំពោះអំណាចដ៏អស្ចារ្យរបស់លោក។ ទ្រង់បានឈរប្រឆាំងនឹងការឈ្លានពានទឹកដី ដែលវាបានអះអាងថាជាទឹកដីរបស់វា។ វាបានប្រកាសថាសូម្បីតែលោកម៉ូសេក៏ពុំអាចគោរពក្រឹត្យវិន័យរបស់ព្រះបានដែរ។ គាត់បានយកសិរីល្អរបស់ព្រះយេហូវ៉ា មកធ្វើជារបស់គាត់ ដែលជាអំពើបាបដ៏ធំ ដែលបានបង្កឱ្យសាតាំងត្រូវបានបណ្ដេញចេញពីឋានសួគ៌ ហើយដោយការបំពាននឹងក្រឹត្យវិន័យនេះ គាត់ត្រូវធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង។ មេក្បត់បានរំឭកឡើងវិញពីការចោទប្រកាន់ដំបូង ដែលវាបានប្រើថា ព្រះអយុត្ដិធម៌ចំពោះវា។ PPKh2 218.2

    Larger font
    Smaller font
    Copy
    Print
    Contents