Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣០ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ ទំនុកតម្កើង៥១:១០ PPKh2 239.3

    ភាពខុសគ្នារវាងការលន់តួទោសពិតប្រាកដនិងការលន់តួទោសដោយបង្ខំ

    សម្រាប់អំពើបាបរបស់មនុស្សតែម្នាក់ ការមិនសព្វព្រះហឫទ័យនៃព្រះនឹងស្ថិតនៅលើពួកជំនុំរបស់ទ្រង់ រហូតដល់ការបំពាននោះត្រូវបានរកឃើញនិងបានដកយកចេញ។ ឥទ្ធិពលដែលពួកជំនុំដ៏គួរខ្លាចបំផុតនោះគឺមិនមែនជាអ្នកប្រឆាំងដោយបើកចំហ អ្នកនៅក្រៅសាសនា និងអ្នកប្រមាថនោះទេ ប៉ុន្តែជាអ្នកដែលមិនរឹងមាំដែលបានទាញព្រះពររបស់ព្រះចេញពីសាសន៍ អ៊ីស្រាអែល ហើយបាននាំមកនូវភាពកម្សោយដល់រាស្រ្តរបស់ទ្រង់ទៅវិញទេ។ ដោយការកែប្រែចិត្តចេញពីខាងក្នុងនិងការពិនិត្យមើលចិត្តរបស់ខ្លួនឯង សូមឱ្យយើងគ្រប់គ្នាស្វែងរកឱ្យឃើញនូវអំពើបាបលាក់កំបាំង ដែលបិទបាំងព្រះវត្តមានរបស់ព្រះ។ PPKh2 240.1

    លោកអេកានបានឃើញកងទ័ពអ៊ីស្រាអែលត្រឡប់មកពីក្រុងអៃវិញ ទាំងបរាជ័យនិងមានចិត្តរលាយដូចទឹក តែគាត់មិនបានចូលមកសារភាពអំពើបាបរបស់ខ្លួនទេ។ លោកបានឃើញលោកយ៉ូស្វេនិងពួកចាស់ទុំឱនមុខដល់ដី ដោយទុក្ខព្រួយដ៏អស្ចារ្យសុំការណែនាំពីព្រះ ប៉ុន្តែ គាត់នៅតែស្ងៀម ដដែល។ គាត់បានស្ដាប់ការប្រកាសថាមានមនុស្សប្រព្រឹត្តបទឧក្រិដ្ឋដ៏ធំ ហើយរហូតបានឮនិស្ស័យនៃអំពើល្មើសនោះបានបញ្ជាក់យ៉ាងច្បាស់ទៀត ផង។ ប៉ុន្តែ បបូរមាត់របស់គាត់នៅតែបិទជិតដដែល។ ចិត្តរបស់គាត់ពោរពេញទៅដោយការភ័យខ្លាច នៅពេលដែលគាត់បានឃើញអំបូររបស់គាត់ត្រូវបានគេចង្អុលទៅលើ បន្ទាប់មកគ្រួសាររបស់គាត់ និងផ្ទះរបស់គាត់ ប៉ុន្តែលោកនៅតែមិនបានសារភាពដដែល រហូតដល់ព្រះអង្គុលីរបស់ព្រះបានចង្អុលចំទៅលើរូបគាត់។ បន្ទាប់មក នៅពេលដែលគាត់មិនអាចលាក់អំពើបាបរបស់ខ្លួនបាន គាត់ក៍ទទួលស្គាល់ការពិត។ PPKh2 240.2

    មានភាពខុសគ្នាដ៏ធំ រវាងការទទួលស្គាល់រឿងពិត បន្ទាប់ពីគេរកឃើញភស្តុតាងជាក់ស្តែង និងការលន់តួបាបដែលមានតែយើងនឹងព្រះជាអ្នកដឹង។ ចម្លើយសារភាពរបស់អេកានគ្រាន់តែបង្ហាញថាការផ្តន្ទាទោសរបស់គាត់គឺជារឿងយុត្តិធម៌ប៉ុណ្ណោះ។ គាត់មិនមានការប្រែចិត្ដពិតប្រាកដ គ្មានការសោកស្តាយចំពោះអំពើបាប មិនមានការផ្លាស់ប្តូរគោលបំណង និងគ្មានការស្អប់ខ្ពើមអំពើអាក្រក់ទេ។ PPKh2 241.1

    ស្រដៀងគ្នានេះដែរ មនុស្សនឹងសារភាពនូវទោសកំហុសរបស់ខ្លួន នៅពេលពួកគេឈរនៅមុខទីជំនុំជម្រះរបស់ព្រះជាម្ចាស់ បន្ទាប់ពីគ្រប់ករណីទាំងអស់ត្រូវបានជំនុំជម្រះថាឱ្យបានជីវិតឬត្រូវស្លាប់។ ការទទួលស្គាល់អំពើបាប នឹងផុសចេញពីអ្នកដែលបាត់បង់ម្នាក់ៗ ដោយការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរ និងការសម្លឹងមើលទៅឯការជំនុំជម្រះដ៏គួរឱ្យភ័យខ្លាច។ ក៏ប៉ុន្តែការលន់តួបាបបែបនេះមិនអាចជួយសង្រ្គោះមនុស្សមានបាបបានទេ។ PPKh2 241.2

    នៅពេលដែលកំណត់ត្រានៃឋានសួគ៌ត្រូវបានបើកឡើង ចៅក្រមនឹងមិនប្រកាសពីកំហុសប្រាប់ដល់អ្នកមានបាបទេ ប៉ុន្តែ នឹងក្រឡេកមើលទៅឯរឿងដែលអាចដោះស្រាយបាន ការផ្តន្ទាទោសនិងការប្រព្រឹត្ដិជារៀងរាល់ថ្ងៃ នៅក្នុងរាល់ទំនាក់ទំនងនៃជីវិត ដែលបានដក់ជាប់នៅថ្មីៗនៅក្នុងគំនិតរបស់អ្នកដែលធ្វើខុសនោះ។ អំពើបាបដែលលាក់កំបាំងពីភ្នែកមនុស្សជាយូរយារមកហើយនោះ ពេលនោះនឹងត្រូវប្រកាសប្រាប់ទូទៅក្នុងលោកិយទាំងមូល។ PPKh2 241.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents