Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នឹងគ្មានអ្នកណាមួយក្នុងពួកគេ អាចឈរនៅមុខឯងបានឡើយ។ យ៉ូស្វេ១០:៨PPKh2 252.3

    លោកយ៉ូស្វេបានទទួលការសន្យាថា ព្រះនឹងផ្តួលរំលំសត្រូវរបស់ អ៊ីស្រាអែលទាំងនេះតែគាត់បានខំប្រឹងប្រែងធ្វើហាក់បីដូចជាជោគជ័យនោះអាស្រ័យនៅលើកងទ័ពអ៊ីស្រាអែលតែម្យ៉ាងប៉ុណ្ណោះ។ គាត់បានធ្វើការគ្រប់យ៉ាងដែលកម្លាំងរបស់មនុស្សអាចធ្វើបាន រួចបន្ទាប់មកគាត់បានអំពាវនាវសុំជំនួយពីព្រះ។ អាថ៌កំបាំងនៃជោគជ័យ គឺជាការរួបរួមគ្នានៃអំណាចរបស់ព្រះ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់មនុស្ស។ បុរសដែលបានបង្គាប់ថា “ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ ” គឺជាបុរសម្នាក់ដែលបានក្រាបផ្កាប់មុខដល់ដីជាច្រើនម៉ោង ដើម្បីអធិស្ឋាននៅគីលកាល។ មនុស្សនៃការអធិស្ឋានគឺជាមនុស្សដែលមានអំណាច។ PPKh2 252.4

    ការអស្ចារ្យដ៏ខ្លាំងពូកែនេះបង្ហាញថាសភាវទាំងឡាយនៅក្នុងលោកនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអាទិករ។ នៅក្នុងការអស្ចារ្យនេះ អ្នកទាំងឡាយណាដែលបានចាត់ទុកធម្មជាតិខ្ពស់ជាងព្រះដែលបង្កើតធម្មជាតិ នឹងត្រូវបានស្ដីបន្ទោស។ PPKh2 253.1

    តាមព្រះហឫទ័យរបស់ទ្រង់ ព្រះបានប្រមូលកងទ័ពនៃធម្មជាតិ ដើម្បី ផ្តួលរំលំកម្លាំងនៃសត្រូវរបស់ទ្រង់ “ទ្រង់បាំងមេឃដោយពពក ក៏ចាត់ចែងភ្លៀងសម្រាប់ផែនដី ហើយធ្វើឱ្យមានស្មៅដុះឡើងនៅលើភ្នំ” (ទំនុកតម្កើង ១៤៨:៨)។ PPKh2 253.2

    ព្រះគម្ពីរបានប្រាប់យើងអំពីសមរភូមិមួយដែលធំជាងនេះទៅទៀត ដែលនឹងកើតឡើងនៅគ្រាចុងបំផុតនែប្រវត្តិសាស្រ្តផែនដី នៅពេលដែល “ព្រះយេហូវ៉ាទ្រង់បានបើកឃ្លាំងអាវុធរបស់ទ្រង់ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្តីគ្នាន់ក្នាញ់របស់ទ្រង់ចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ” (យេរេមា ៥០:២៥) ។ PPKh2 253.3

    លោកយ៉ូហានជាអ្នកសរសេរគម្ពីរវិវរណៈបានរៀបរាប់អំពីការបំផ្លាញដែលនឹងកើតឡើង នៅពេលដែល “មានឮសំឡេងខ្លាំង ចេញពី. . .ព្រះវិហារ PPKh2 253.4

    នៅឋានសួគ៌” មកថា “ស្រេចហើយ! ” “ក៏មានព្រឹលយ៉ាងធំៗ គ្រាប់១ទម្ងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនា នឹងព្រឹលនោះ ពីព្រោះសេចក្តីវេទនានោះជាខ្លាំងក្រៃលែង” (វិវរណៈ ១៦:១៧, ២១) ។ PPKh2 253.5

    *****

    Larger font
    Smaller font
    Copy
    Print
    Contents