Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ រីឯនៅថ្ងៃដែលព្រះយេហូវ៉ា ទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុង កណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះហើយខែក៏ដែរចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ។ យ៉ូស្វេ១០:១២PPKh2 254.1

    បន្ទាប់ពីទទួលជ័យជម្នះនៅបេតហូរ៉ូមក កងទ័ពអ៊ីស្រាអែលបានដណ្តើម កាន់កាប់ទឹកដីកាណានភាគខាងត្បូងយ៉ាងឆាប់រហ័ស។ “ដូច្នេះយ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប . . . លោកបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុង១គ្រាចម្បាំងនោះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល”។ PPKh2 254.2

    ពួកកុលសម្ព័ន្ធដែលនៅប៉ែកខាងជើងប្រទេសប៉ាលេស្ទីនភ័យរន្ធត់ ចំពោះជោគជ័យរបស់កងទ័ពអ៊ីស្រាអែលនេះ ហើយឥឡូវនេះបានរួបរួមចងជាសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងពួកនេះ។ “គេក៏នាំពួកពលរបស់គេទាំងប៉ុន្មានចេញមក”។ កងទ័ពនេះមានទំហំធំជាងកងទ័ពដែលជនជាតិអ៊ីស្រាអែលបានជួបប្រទះកាលពីមុន នៅស្រុកកាណានទៅទៀត “មានគ្នាសន្ធឹកដូចជាខ្សាច់នៅមាត់សមុទ្រ មានទាំងសេះ និងរទេះចម្បាំងជាច្រើនណាស់ ស្តេចទាំងនោះ ក៏មូលគ្នាមកបោះទ័ព នៅត្រង់ទឹកមេរ៉ុម ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល”។PPKh2 254.3

    លោកយ៉ូស្វេបានទទួលសារលើកទឹកចិត្ដម្តងទៀតថា “កុំឱ្យភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតថ្ងៃស្អែក វេលាថ្មើរណេះ អញនឹងប្រគល់គេឱ្យស្លាប់ទាំងអស់ នៅមុខអ៊ីស្រាអែល”។ PPKh2 255.1

    នៅជិតបឹងម៉េរ៉ុន លោកបានវាយប្រហារជំរំរបស់ក្រុមសម្ព័ន្ធ ហើយ “ព្រះ យេហូវ៉ាទ្រង់ក៏ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែល បានវាយគេ ហើយដេញតាម រហូតទៅដល់ក្រុងស៊ីដូនដ៏ជាក្រុងធំ និងដល់ក្រុងមីសរិផូតម៉ែម ហើយនិងដល់វាលច្រកភ្នំមីសប៉ាខាងកើត គឺវាយគេទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ”។ នៅក្រោមការត្រាស់បង្គាប់របស់ព្រះ រទេះចម្បាំងត្រូវបានឆេះ ហើយសេះត្រឡប់ទៅជាពិការ ធ្វើឱ្យពួកសត្រូវមិនមានសមត្ថភាពនៅក្នុងការប្រយុទ្ធ។ កងទ័ពអ៊ីស្រាអែលមិនបានទុកចិត្តទៅលើរទេះចម្បាំងឬសេះទេ ប៉ុន្តែ ទុកចិត្ត “ទៅលើព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃគេ” វិញ។PPKh2 255.2

    ពួកគេបានដណ្តើមយកទីក្រុងម្តងមួយៗ ហើយក្រុងហាសោរ ជាបន្ទាយមាំជាងគេរបស់ពួកសម្ព័ន្ធមិត្តត្រូវបានដុតបំផ្លាញ។ សង្រ្គាមនេះបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ នៅទីបំផុតលោកយ៉ូស្វេក៏បានកាន់កាប់ទឹកដីកាណាន។ “ស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំងទៅ”។PPKh2 255.3

    អំណាចរបស់សាសន៍កាណានបានដួលរលំហើយ តែកងទ័ពអ៊ីស្រាអែល មិនទាន់បានបណ្តេញពួកគេចេញទាំងស្រុងនៅឡើយទេ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកយ៉ូស្វេមិនបានបន្តធ្វើសង្គ្រាមទៀតដែរ។ ទឹកដីនេះទាំងមូល ទាំងផ្នែកដែលបានកាន់កាប់រួចហើយនិងផ្នែកដែលមិនទាន់ដណ្តើមយកមកបាននៅឡើយ គេបានយកមកបែងចែកនៅក្នុងចំណោមអំបូរទាំងឡាយនៃសាសន៍អ៊ីស្រាអែល។ អំបូរនីមួយៗមានតួនាទីដណ្តើមយកទឹកដីដែលជាចំណែករបស់ខ្លួននោះមកគ្រប់គ្រងឱ្យបានទាំងស្រុង។ ប្រសិនបើពួកបណ្តាជនគេស្មោះត្រង់ចំពោះព្រះជាម្ចាស់ នោះទ្រង់នឹងបណ្តេញសត្រូវចេញពីមុខពួកគេ។ PPKh2 255.4

    គេបានកំណត់ទីតាំងសម្រាប់អំបូរនីមួយៗដោយការចាប់ឆ្នោត។ លោកម៉ូសេបានកំណត់ព្រំដែននៃប្រទេសនេះដោយផ្ទាល់ ដើម្បីបែងចែកនៅ ក្នុងចំណោមអំបូរទាំងឡាយ ហើយលោកបានតែងតាំងមេដឹកនាំអំបូរនីមួយៗ ឱ្យត្រួតពិនិត្យការបែងចែកនេះ។ គេបានបែងចែកទីក្រុងចំនួនសែសិបប្រាំបីនៅផ្នែកផ្សេងៗនៃប្រទេសនេះ ឱ្យទៅពួកលេវីទុកជាកេរដំណែលរបស់ខ្លួន។ PPKh2 256.1

    Larger font
    Smaller font
    Copy
    Print
    Contents