Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង។ យ៉ូហានទី១ ៥:៤PPKh2 260.4

    ស៊ីឡូរបានក្លាយជាការព្រមាន

    នៅទីបំផុត ពិធីថ្វាយតង្វាយនៅរោងឧបោសថត្រូវបានផ្ទេរទៅកាន់ព្រះវិហារនៅទីក្រុងយេរូសាឡិម ហើយទីក្រុងស៊ីឡូរក៏បានក្លាយទៅជាគំនរបាក់បែក។ ច្រើនឆ្នាំក្រោយមក ព្រះបានប្រើជោគវាសនាទីក្រុងស៊ីឡូរនេះ ជាការព្រមានដល់ក្រុងយេរូសាឡិម។ ព្រះជាម្ចាស់បានមានបន្ទូលតាមរយៈលោក យេរេមាថា “ចូរឱ្យឯងរាល់គ្នាទៅឯទីកន្លែងរបស់អញ ដែលនៅត្រង់ ស៊ីឡូរចុះ ជាកន្លែងដែលអញបានតាំងឈ្មោះអញឱ្យនៅជាមុនដំបូង ត្រូវឱ្យពិចារណាមើល ដែលអញបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជារាស្ត្រអញ . . . ហេតុនោះអញនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះអញ គឺជាទីដែលឯងរាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលអញបានឱ្យដល់ឯងរាល់គ្នា និងពួកអយ្យកោឯងផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ ហើយអញនឹងបោះបង់ឯងរាល់គ្នាពីភ្នែកអញចេញ ដូចជាបានបោះបង់ពួកបងប្អូនឯងដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន” (យេរេមា ៧:១២, ១៤) ។ PPKh2 261.1

    “កាលគេបានចែកស្រុកជាមរតកដល់គ្នា តាមព្រំប្រទល់រួចហើយ” លោកយ៉ូស្វេក៏បានបង្ហាញការទាមទាររបស់គាត់។ គឺគាត់មិនបានសុំខេត្តបន្តទៅទៀតឡើយ គឺសុំតែទីក្រុងធីម៉្នាត “ជាទីក្រុងដែលនៅទំនេរ” មួយប៉ុណ្ណោះ។ ជំនួសឱ្យការជ្រើសរើសយកទឹកដីដែលខ្លួនដណ្តើមបានសម្រាប់ជាប្រយោជន៍ខ្លួន មុនគេបង្អស់ អ្នកដណ្តើមបានជោគជ័យនេះសុខចិត្តរង់ចាំរហូតដល់បានបម្រើជាអ្នកបន្ទាបខ្លួនបំផុត នៅក្នុងចំណោមបណ្តាជនរបស់គាត់រួចរាល់សិន។ PPKh2 261.2

    ក្រុងពំនាក់

    ទីក្រុងចំនួនប្រាំមួយដែលគេបានចែកទៅឱ្យពួកលេវីត្រូវបានតែងតាំងជាទីក្រុងពំនាក់ “ដើម្បីឱ្យអ្នកណាដែលសម្លាប់មនុស្ស មិនប្រកបដោយចិត្តប៉ង (ដោយអចេតនា) បានរត់ទៅជ្រកអាស្រ័យនៅទីនោះបាន . . . ដើម្បីកុំឱ្យអ្នកដែលសម្លាប់គេបានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជម្រះនៅមុខពួកជំនុំហើយ”។ (ជនគណនា ៣៥:១១, ១២)។ ការផ្តល់ចិត្ដមេត្ដាករុណានេះគឺជាការចាំបាច់ ព្រោះការទទួលខុសត្រូវក្នុងការដាក់ទោសដល់ឃាតកបានធ្លាក់ទៅលើសាច់ញាតិជិតបំផុត ឬអ្នកស្នងមរតកបន្ទាប់របស់អ្នកដែលត្រូវបានគេសម្លាប់នោះ។ នៅក្នុងករណីដែលមានបទល្មើសជាក់ស្តែង មិនចាំបាច់រង់ចាំការជំនុំជម្រះពីចៅក្រមឡើយ។ អ្នកសងសឹកអាចដេញតាមឧក្រិដ្ឋជន ហើយសម្លាប់ចោលនៅពេលរកឃើញ។ ព្រះជាម្ចាស់ពុំបានលុបបំបាត់ទម្លាប់នេះទេ ប៉ុន្តែ ទ្រង់បានប្រទានវិធីដើម្បីធានានូវសុវត្ថិភាពរបស់អ្នកដែលបានសម្លាប់ជីវិតមនុស្ស ដោយអចេតនានេះ។ PPKh2 261.3

    គេអាចធ្វើដំណើរទៅដល់ក្រុងពំនាក់នេះតែក្នុងពេលកន្លះថ្ងៃប៉ុណ្ណោះ ពីគ្រប់ផ្នែកនៃទឹកដីនេះ។ គេតែងតែជួសជុលផ្លូវដែលឆ្ពោះទៅកាន់ទីក្រុងនោះឱ្យបានល្អជានិច្ច។ បង្គោលសញ្ញាត្រូវបានដាក់តាមផ្លូវ ដែលមានពាក្យថា ទីក្រុងពំនាក់ ជាអក្សរធំៗយ៉ាងច្បាស់ ដើម្បីកុំឱ្យអ្នកភៀសខ្លួនខាតពេលបន្តិចសោះឡើយ។ អ្នកណាក៏ដោយ ទាំងសាសន៍ហេព្រើរ ទាំងជនបរទេស ឬអ្នកដែលស្នាក់នៅជាបណ្តោះអាសន្ននៅក្នុងស្រុក ក៏អាចប្រើទីក្រុងដែលព្រះបានរៀបចំនេះទាំងអស់គ្នា។ រដ្ឋអំណាចមូលដ្ឋានដែលមានសិទ្ធិត្រឹមត្រូវ ត្រូវកាត់ទោសឃាតកនោះដោយយុត្តិធម៌ ហើយមានតែនៅពេលដែលបានរកឃើញថាគ្មានទោសដោយការសម្លាប់មនុស្សដោយអចេតនាប៉ុណ្ណោះ ដែលអ្នកនោះអាចចេញពីការការពារខ្លួននៅក្នុងទីក្រុងពំនាក់នេះ។ គេត្រូវដាក់ទោសនោះទៅលើអ្នកសងសឹកវិញ។ ទោះជាយ៉ាងនេះក្តី នៅពេលសម្ដេចសង្ឃបានស្លាប់ អស់អ្នកដែលបានជ្រកកោននៅក្នុងទីក្រុងពំនាក់ត្រូវមានសេរីភាពត្រឡប់ទៅផ្ទះវិញ។ PPKh2 262.1

    Larger font
    Smaller font
    Copy
    Print
    Contents