Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរឲ្យឯងរាល់គ្នាទៅឯទីកន្លែងរបស់អញ ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលអញបានតាំងឈ្មោះអញឲ្យនៅជាមុនដំបូង ត្រូវឲ្យពិចារណាមើល ដែលអញបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជារាស្ត្រអញ។ យេរេមា ៧:១២PPKh2 263.1

    នៅក្នុងការជំនុំជម្រះពីបទឃាតកម្ម ដើមចោទមិនត្រូវថ្កោលទោសគេដោយសម្អាងទៅលើសាក្សីតែម្នាក់នោះទេ ទោះបីជាមានភស្តុតាងនៃពិរុទ្ធភាពច្បាស់លាស់យ៉ាងណាក៏ដោយ។ “អ្នកណាដែលសម្លាប់គេ នោះត្រូវសម្លាប់វិញ ដោយពាក្យរបស់ស្មរបន្ទាល់២ ឬ៣នាក់ តែបើមានស្មរបន្ទាល់តែម្នាក់វិញ នោះនឹងធ្វើបន្ទាល់ទាស់នឹងអ្នកណាឱ្យគេត្រូវស្លាប់មិនបានទេ”។ (ជនគណនា ៣៥:៣០)។ គឺព្រះគ្រិស្តដែលបានប្រទានការណែនាំនេះដល់លោកម៉ូសេ សម្រាប់ជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលព្រះអង្គគង់នៅលើផែនដីនេះដោយផ្ទាល់ លោកគ្រូដ៏ឧត្ដមនេះបានរំឭកម្តងទៀតអំពី មេរៀនដែលថាសាក្សីតែម្នាក់ មិនគ្រប់គ្រាន់សម្រាប់ការដោះលែងឬផ្ដន្ទាទោសនេះ។ មតិរបស់មនុស្សម្នាក់មិនអាចដោះស្រាយនូវសំណួរនៃជម្លោះបានទេ។ “ដើម្បី នឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់” ។ (ម៉ាថាយ ១៨:១៦) PPKh2 263.2

    គ្មានតង្វាយធួននឹងបាបឬតម្លៃលោះណាអាចជួយសង្គ្រោះមនុស្សដែលគេបានបង្ហាញឱ្យឃើញថាមានទោសពីបទឃាតកម្មឡើយ។ “មិនត្រូវឱ្យឯងរាល់គ្នាទទួលសំណូកអ្វី នឹងលោះជីវិតអ្នកណាដែលមានទោសជាអ្នកសម្លាប់គេឡើយ ត្រូវសម្លាប់អ្នកនោះវិញជាកុំខាន” “ហើយនឹងរកអ្វីឱ្យធួនស្មើនឹងស្រុក ដោយឈាមដែលបានខ្ចាយហើយនោះគ្មានទេ មានតែឈាមនៃអ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះឯង” (ជនគណនា ៣៥:៣១,៣៣) ។ សុវត្ថិភាពនិងភាពបរិសុទ្ធនៃប្រទេសនេះតម្រូវឱ្យដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់អំពើបាបនៃការសម្លាប់មនុស្ស។ PPKh2 263.3

    ក្រុងពំនាក់គឺជានិមិត្តរូបតំណាងឱ្យទីពឹងជ្រកដែលព្រះបានប្រទាន នៅក្នុងព្រះគ្រិស្ត។ ដោយការបង្ហូរព្រះលោហិតរបស់ទ្រង់ផ្ទាល់ ព្រះអង្គ សង្គ្រោះបានប្រទានកន្លែងដ៏មានសុវត្ថិភាពសម្រាប់អ្នកប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យរបស់ព្រះ។ ពួកគេអាចរត់គេចទៅកាន់ទីនោះដើម្បីឱ្យមានសុវត្ថិភាពពីការស្លាប់លើកទីពីរ។ គ្មានអំណាចអ្វីអាចយកព្រលឹងដែលបានចូលទៅ ឯទ្រង់ដើម្បីរកការលើកលែងទោស ចេញពីព្រះហស្តរបស់ទ្រង់បានឡើយ។ PPKh2 264.1

    មនុស្សដែលត្រូវភៀសខ្លួនទៅកាន់ទីក្រុងពំនាក់មិនអាចពន្យារពេលបានឡើយ។ មិនមានពេលគ្រប់គ្រាន់នឹងលាមនុស្សជាទីស្រឡាញ់របស់ខ្លួនឡើយ។ គេត្រូវតែបំភ្លេចនូវការនឿយហត់ទាំងឡាយ គេមិនត្រូវគិតពីការលំបាកទេ។ អ្នករត់គេចខ្លួននេះមិនហ៊ានបង្អង់ល្បឿនឡើយ រហូតទាល់តែគេមានសុវត្ថិភាពនៅក្នុងទីក្រុងនេះ។ PPKh2 264.2

    ដោយការបង្អែរបង្អង់និងការធ្វេសប្រហែស អាចឆក់យកឱកាសរួចជីវិតតែមួយគត់របស់ឧក្រិដ្ឋជន ដូច្នេះការពន្យារពេលនិងព្រងើយកន្តើយ អាចផ្តល់លទ្ធផលជាការវិនាសដល់ព្រលឹង។ សាតាំងដែលជាសត្រូវធំជាងគេ កំពុងដេញតាមអ្នកដែលប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យដ៏បរិសុទ្ធរបស់ព្រះ ហើយអស់អ្នកដែលមិនខំព្យាយាមស្វែងរកទីជម្រកដ៏អស់កល្បជានិច្ច យ៉ាងស្មោះអស់ពីចិត្ត នឹងក្លាយជាចំណីនៃមេពិឃាតនេះជាក់ជាមិនខាន។ PPKh2 264.3

    អ្នកទោសដែលបានចេញមកខាងក្រៅទីក្រុងពំនាក់នៅពេលណាមួយ គឺជាឱកាសល្អដែលសមរម្យសម្រាប់អ្នកសងសឹកដែលស្រេកឈាម។ ដូច្នេះសព្វថ្ងៃនេះ ការដែលមនុស្សមានបាបជឿដល់ព្រះគ្រិស្តក្នុងការអត់ឱនទោស បាបរបស់ខ្លួន នោះមិនទាន់គ្រប់គ្រាន់ទេ គឺពួកគេត្រូវតែនៅជាប់នឹងទ្រង់ដោយជំនឿនិងការស្តាប់បង្គាប់ថែមទៀត។ PPKh2 264.4

    Larger font
    Smaller font
    Copy
    Print
    Contents