Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គ្រប់ទាំងសាសន៍នៅផែនដី នឹងបានពរដោយសារពូជឯង ពីព្រោះឯងបាន ស្តាប់តាមពាក្យអញ។ លោកុប្បត្តិ ២២:១៨PPKh2 92.4

    លោកអ័ប្រាហាំមិនបានបិទទ្វារខ្លួនឯង ឱ្យនៅដាច់ឆ្ងាយពីមនុស្សដែល នៅជុំវិញគាត់ឡើយ។ គាត់បានបង្ហាញទំនាក់ទំនងជាមិត្តភក្តិជាមួយនឹងស្តេច នៃប្រទេសដែលនៅជុំវិញ ហើយព្រះនៃឋានសួគ៌បានលេចមកតាមរយៈគាត់។ PPKh2 92.5

    ព្រះទ្រង់បានសម្ដែងអង្គទ្រង់ ឱ្យសាសន៍អេស៊ីព្ទបានឃើញ តាមរយៈលោកយ៉ូសែប។ តើហេតុអ្វីបានជាព្រះជាម្ចាស់បានជ្រើសលើកតម្កើងលោកយ៉ូសែបយ៉ាងខ្ពស់ នៅក្នុងចំណោមជនជាតិអេស៊ីព្ទ? ទ្រង់ចង់ដាក់គាត់នៅក្នុងព្រះរាជវាំងរបស់ស្តេច ដើម្បីឱ្យពន្លឺរបស់ទ្រង់អាចអាចចែងចាំងទៅដល់ទីជិតទីឆ្ងាយ។ លោកយ៉ូសែបជាតំណាងនៃព្រះគ្រិស្ត។ ជនជាតិអេស៊ីព្ទត្រូវតែមើលឃើញឧបការគុណនៃសេចក្តីស្រឡាញ់របស់ព្រះអាទិករ និងព្រះដ៏ប្រោសលោះរបស់ពួកគេ នៅក្នុងលោកយ៉ូសែប។ តាមរយៈលោកម៉ូសេ ព្រះក៏បានដាក់ពន្លឺមួយនៅក្បែរបល្ល័ង្កនៃនគរដ៏ធំបំផុតនៅលើផែន ដើម្បីឱ្យមនុស្ស ទាំងអស់អាចរៀនពីព្រះពិត និងជាព្រះដ៏មានព្រះជន្មរស់នោះផងដែរ។ PPKh2 93.1

    នៅក្នុងការរំដោះសាសន៍អ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទ ចំណេះដឹងអំពីព្រះចេស្តា របស់ព្រះបានឮសុសសាយនិងទូលំទូលាយ។ ជាច្រើនសតវត្សរ៍ក្រោយពីបានចាកចេញពីប្រទេសអេស៊ីព្ទ សង្ឃសាសន៍ភីលីស្ទីនបានរំឭកប្រជារាស្ដ្ររបស់គេពីគ្រោះកាចដែលបានធ្លាក់មកលើប្រទេសអេស៊ីព្ទ និងបានព្រមានកុំឱ្យប្រឆាំងនឹងព្រះនៃសាសន៍អ៊ីស្រាអែលឡើយ។ PPKh2 93.2

    តើហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើការជាមួយសាសន៍អ៊ីស្រាអែល

    ព្រះអង្គបានត្រាស់ហៅសាសន៍អ៊ីស្រាអែល ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីតាមរយៈពួកគេ។ នៅក្នុងគោលបំណងនេះ ព្រះអង្គបានត្រាស់បង្គាប់ឱ្យពួកគេញែកខ្លួនចេញពីនគរនៅជុំវិញ ដែលថ្វាយបង្គំរូបព្រះ ។ PPKh2 93.3

    រាស្រ្តរបស់ព្រះនៅសម័យសព្វថ្ងៃនេះក៏ត្រូវតែរស់នៅឱ្យបានបរិសុទ្ធ ដូចជាសាសន៍អ៊ីស្រាអែលនៅជំនាន់នោះដែរ គឺ “ឱ្យរក្សាខ្លួនមិនឱ្យប្រឡាក់ដោយលោកិយនេះឡើយ”។ ប៉ុន្តែព្រះទ្រង់មិនចង់ឱ្យរាស្រ្តរបស់ទ្រង់រស់នៅដាច់ឆ្ងាយពីមនុស្សនៅលើពិភពលោកនេះ ដើម្បីកុំឱ្យពួកគេទទួលឥទ្ធិពលពីពិភពលោកនេះទេ។ គឺជាចិត្តអាក្រក់របស់ពួកគេដែលមិនជឿ (ព្រះ) ទេ ដែលដឹកនាំឱ្យពួកគេលាក់បាំងពន្លឺរបស់ពួកគេជំនួសឱ្យពន្លឺនោះឱ្យចែងចាំងទៅលើមនុស្សម្នាដែលនៅជុំវិញខ្លួន ដោយគិតថាសេចក្ដីស្រឡាញ់និងការយកព្រះទ័យទុកដាក់របស់ព្រះសម្រាប់តែពួកគេប៉ុណ្ណោះ។ PPKh2 93.4

    ព្រះបានធ្វើសេចក្តីសញ្ញា (សេចក្តីសន្យា) នៃព្រះគុណនេះដំបូងបង្អស់ នៅសួនច្បារអេដែន។ បន្ទាប់ពីការធ្លាក់ចុះ(មានបាប) មកព្រះបានសន្យាថាពូជរបស់ស្ដ្រីនឹងកិនក្បាលពស់។ សេចក្តីសន្យានេះបានប្រទានការលើកលែងទោសនិងព្រះគុណដ៏ជាជំនួយរបស់ព្រះ ដល់មនុស្សរាល់គ្នា ឱ្យ គោរពតាមរយៈសេចក្តីជំនឿទៅលើព្រះគ្រិស្ត។ សេចក្តីសញ្ញានេះក៏បានសន្យាថានឹងប្រទានជីវិតអស់កល្ប នៅក្នុងលក្ខខណ្ឌនៃការស្មោះត្រង់ទៅនឹងក្រឹត្យវិន័យរបស់ព្រះដែរ។ ដូច្នេះ ពួកអយ្យកោ (ដូនតា) របស់គេ បានទទួលសេចកក្តីសង្ឃឹមនៃសេចក្តីសង្គ្រោះ។ PPKh2 94.1

    ព្រះជាម្ចាស់បានធ្វើសេចក្តីសញ្ញាជាថ្មី ជាមួយនឹងលោកអ័ប្រាហាំ ដោយសន្យាថា “គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ” (លោកុប្បត្ដិ ២២:១៨) ។ លោកអ័ប្រាហាំបានជឿទុកចិត្តទៅលើព្រះគ្រិស្តក្នុងការអត់ឱនទោសឱ្យរួចពីបាប គឺដោយ សារសេចក្តីជំនឿនេះហើយដែលផ្តល់កិត្តិយសឱ្យគាត់ក្លាយទៅជាអ្នកសុចរិត។ សេចក្តីសន្យាដែលព្រះបានធ្វើជាមួយលោកអ័ប្រាហាំក៏បានលើកតម្កើងអំណាចនៃក្រឹត្យវិន័យរបស់ព្រះដែរ។ ទីបន្ទាល់របស់ព្រះគឺ “ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើ និងបញ្ញត្តិ ហើយច្បាប់ និងក្រឹត្យវិន័យរបស់អញ” (លោកុប្បត្តិ ២៦:៥)។ ទោះបីជាព្រះបានធ្វើសេចក្ដីសញ្ញានេះជាមួយនឹងលោកអ័ដាម ហើយក្រោយមកបានធ្វើឡើងវិញជាមួយលោកអ័ប្រាហាំក៏ដោយ ក៏សេចក្តីសញ្ញានេះមិនទាន់បានសម្រេចទាំងស្រុងដែរ រហូតដល់ការសុគតរបស់ព្រះគ្រិស្ត។ សេចក្តីសញ្ញានេះបានកើតឡើងដោយសេចក្តីសន្យារបស់ព្រះ ត្រូវបានមនុស្សទទួលយកដោយសេចក្តីជំនឿ ហើយបានសម្រេចដោយសារព្រះគ្រិស្ត ដែលគេហៅថាសេចក្តីសញ្ញាថ្មី។ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់គឺជាមូលដ្ឋាននៃសេចក្តីសញ្ញានេះ ដែលបានរៀបចំយ៉ាងសាមញ្ញសម្រាប់នាំមនុស្សឱ្យត្រឡប់មកជានាជាមួយនឹងព្រះហឫទ័យរបស់ព្រះជាថ្មីឡើងវិញ ហើយដាក់ពួកគេនៅត្រង់កន្លែងដែលពួកគេអាចគោរពច្បាប់របស់ព្រះ។ PPKh2 94.2

    Larger font
    Smaller font
    Copy
    Print
    Contents