Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ៣ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឯកាលែប លោកឲ្យបណ្តាជននៅស្ងៀមចំពោះមុខម៉ូសេ រួចនិយាយថា ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល។ ជនគណនា ១៣ : ៣០PPKh2 112.1

    ជនជាតិអ៊ីស្រាអែលបានដំឡើងត្រសាល (បោះជំរំ) នៅកាដេស ក្នុងវាលរហោស្ថានប៉ារ៉ានដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែននៃទឹកដីដែលព្រះបានសន្យានោះឡើយ។ នៅទីនេះហើយដែលពួកបណ្តាជនបានឱ្យយោបល់ថាដ៏គួរចាត់អ្នកស៊ើបការណ៍ឱ្យទៅសង្កេតមើលប្រទេសនេះជាមុនសិន។ លោកម៉ូសេបានទូលថ្វាយរឿងនេះទៅព្រះជាម្ចាស់ ហើយទ្រង់ក៏បានអនុញ្ញាត។ ពួកគេក៏បានជ្រើសរើសបុរសដែលត្រូវចូលទៅស៊ើបការណ៍ទាំងនោះ លោកម៉ូសេបានប្រាប់ពួកគេឱ្យទៅ ហើយពិនិត្យមើលប្រទេសនោះ និងប្រជាជន ថាតើពួកគេខ្លាំងឬខ្សោយ មានគ្នាតិចឬច្រើន ហើយក៏ឱ្យវាយតម្លៃទឹកដីនិងភោគផល ព្រមទាំងឱ្យនាំយកផ្លែឈើពីស្រុកនោះមកផង។ PPKh2 112.2

    ពួកគេបានចូលទៅ ហើយសង្កេតមើលទឹកដីនោះទាំងមូល រួចសែសិបថ្ងៃក្រោយមកគេក៏នាំគ្នាវិលត្រឡប់មកវិញ។ ដំណឹងនៃការវិល ត្រឡប់មកវិញរបស់អ្នកស៊ើបការណ៍ទាំងនេះបានជួបនឹងរឿងដ៏គួរឱ្យសប្បាយជាខ្លាំង។ ពួកបណ្តាជនបានប្រញាប់ប្រញាល់ រត់ចេញទៅស្វាគមន៍អ្នកនាំសារដែលរួចខ្លួនពីគ្រោះថ្នាក់ នៃការបំពេញបេសកកម្មដ៏ប្រថុយប្រថាននេះ។ ពួកអ្នកស៊ើបការណ៍ទាំងនេះបាននាំយកផ្លែឈើដែលបង្ហាញពីដីមានជីជាតិមកជាមួយផង។ ពួកគេបាននាំយកចង្កោមផ្លែទំពាំងបាយជូរដ៏ធំ ដែលទាល់តែមនុស្សពីរនាក់ទើបសែងរួច។ ពួកគេក៏បានយកផ្លែល្វា និងផ្លែទទឹមដែលបានដុះជាច្រើននៅទីនោះ មកជាមួយផងដែរ។ PPKh2 112.3

    ពួកបណ្តាជនបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវរបាយការណ៍ដែលពួកអ្នកស៊ើបការណ៍ បានរាយការណ៍ជូនលោកម៉ូសេ។ “យើងខ្ញុំបានទៅដល់ស្រុកដែលលោកចាត់យើងខ្ញុំឱ្យទៅនោះ” អ្នកស៊ើបការណ៍បានចាប់ផ្តើមនិយាយ “ស្រុកនោះមានទឹកដោះ និងទឹកឃ្មុំហូរហៀរជាប្រាកដមែន”។ ពួក បណ្តាជននាំគ្នាអបអរសាទរ ពួកគេអន្ទះសាចង់ស្ដាប់តាមព្រះសូរសៀងព្រះជាម្ចាស់ ហើយធ្វើដំណើរចូលទៅកាន់កាប់ទឹកដីនេះភ្លាម។ PPKh2 113.1

    ប៉ុន្តែ អ្នកស៊ើបការណ៍ទាំងអស់ លើកលែងតែពីរនាក់ចេញ បានចាប់ផ្តើមពង្រីកគ្រោះថ្នាក់និងបានបញ្ចេញអារម្មណ៍មិនជឿចេញពីដួងចិត្តរបស់គេ ដែលពោរពេញទៅដោយការបាក់ទឹកចិត្ដ ក្រោមការញុះញង់ពីសាតាំង។ ភាពគ្មានជំនឿរបស់ពួកគេបានជះស្រមោលដ៏ស្រអាប់ទៅលើក្រុមជំនុំ។ ពួកគេបានបំភ្លេចអំណាចដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់ដែលតែងតែប្រទានមកលើពួកគេ ជាតំណាងនៃរាស្រ្តដែលព្រះបានជ្រើសតាំងនេះ។ ពួកបណ្តាជនបានភ្លេចនូវការរំដោះដ៏អស្ចារ្យដែលព្រះជាម្ចាស់បានរំដោះពួកគេចេញពីការជិះជាន់ ទាំងកាត់សមុទ្រធ្វើជាផ្លូវឱ្យពួកគេដើរឆ្លងនិងបំផ្លាញកងទ័ពស្តេច ផារ៉ោនដែលព្យាយាមដេញតាមពួកគេនោះផង។ ពួកគេបានសង្ស័យចំពោះព្រះហើយបែរមកទីពឹងលើអំណាចរបស់មនុស្សវិញ។ PPKh2 113.2

    ពួកគេបានប្រព្រឹត្តកំហុសនៃការរអ៊ូរទាំរបស់គេ ទាស់នឹងលោកម៉ូសេនិងអើរ៉ុន ដោយការមិនជឿម្តងទៀត។ “ពេលនេះគឺជាទីបញ្ចប់នៃក្តីសង្ឃឹមដ៏ខ្ពស់របស់យើងទាំងអស់ហើយ”។ ពួកគេបានចោទប្រកាន់អ្នកដឹកនាំរបស់ពួកគេ ពីបទបញ្ឆោតមនុស្ស និងនាំឱ្យមានបញ្ហាដល់សាសន៍អ៊ីស្រាអែល។ PPKh2 113.3

    សម្រែកយំសោកនៃការឈឺចាប់មួយបានផ្ទុះឡើង លាយឡំជាមួយនឹងសំឡេងត្អូញត្អែរដ៏ច្របូកច្របល់។ ដោយឈរការពារព្រះបន្ទូលរបស់ព្រះយ៉ាងក្លាហាន លោកកាលែបបានប្រើអស់ទាំងអំណាចរបស់គាត់ ដើម្បីប្រឆាំងទប់ទល់នឹងឥទ្ធិពលអាក្រក់នៃពួកអ្នកស៊ើបការណ៍ ដែលមិនស្មោះត្រង់ទាំងនោះ លោកមិនបានប្រឆាំងទៅនឹងអ្វីដែលពួកអ្នកស៊ើបការណ៍ដទៃទៀតបាននិយាយថាកំផែងទីក្រុងខ្ពស់ និងជនជាតិកាណានជាមនុស្សខ្លាំងៗនោះទេ ប៉ុន្ដែ ព្រះជាម្ចាស់បានសន្យាថានឹងប្រទានទឹកដីនោះមកឱ្យសាសន៍អ៊ីស្រាអែល។ លោកកាលែបជំរុញថា “ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល” ។ PPKh2 114.1

    ប៉ុន្តែ អ្នកដប់នាក់ទៀតបានរំខានដល់គាត់ ដោយរៀបរាប់ពីឧបសគ្គជាច្រើន។ ពួកគេប្រកាសថា “យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់ . . . ឯមនុស្សដែលយើងឃើញទាំងប៉ុន្មាន ក៏សុទ្ធតែមានមាឌធំៗ . . . យើងមើលទៅខ្លួនយើងដូចជាកណ្តូប ទោះបើនៅភ្នែកគេក៏ដូច្នោះដែរ”។PPKh2 114.2