Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ៦ សីហា

    ខចងចាំប្រចាំសប្តាហ៍ ៖ ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរឥលឡើយ ។ ទំនុកតម្កើង១៧:៥PPKh2 185.2

    មុននឹងវិលត្រឡប់ទៅកាន់បណ្តាជនរបស់លោកវិញ បាឡាមបានថ្លែងបទទំនាយដ៏ល្អ ស្តីអំពីព្រះដ៏ប្រោសលោះពិភពលោក និងការបំផ្លាញចុងក្រោយនៃសត្រូវរបស់ព្រះ: “ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនិងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នកដែលបង្កើតសេចក្តីវឹកវរ”។ PPKh2 185.3

    លោកបានបញ្ចប់ដោយព្យាករណ៍អំពីការបំផ្លាញទាំងស្រុងនៃនគរ ម៉ូអាប់ ស្រុកអេដុម អាម៉ាលេកនិងសាសន៍កែន ដែលធ្វើឱ្យស្តេចសាសន៍ ម៉ូអាប់គ្មានរស្មីនៃក្តីសង្ឃឹមបន្តិចសោះឡើយ។ PPKh2 185.4

    ដោយការខកចិត្តទៅនឹងក្តីសង្ឃឹមរបស់គាត់ថានឹងបានទ្រព្យសម្បត្តិនិងការលើកតម្កើងនិងការរំពឹងទុកថានឹងនាំការមិនសព្វព្រះហឫទ័យរបស់ព្រះមកលើរូបគាត់ នោះបាឡាមបានវិលត្រឡប់មកពីបេសកកម្មដែលគាត់បានជ្រើសដោយខ្លួនឯងនេះ។ អំណាចគ្រប់គ្រងនៃព្រះវិញ្ញាណរបស់ព្រះបានចាកចេញពីរូបគាត់ ហើយសេចក្តីលោភលន់របស់គាត់បានចូលមកជំនួស។ លោកបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើអ្វីទាំងអស់ដើម្បីទទួលបានរង្វាន់ ដែលស្តេចបាឡាកបានសន្យា។ បាឡាមបានដឹងថាភាពរុងរឿងនៃជនជាតិអ៊ីស្រាអែលអាស្រ័យទៅលើការគោរពប្រតិបត្តិរបស់ពួកគេចំពោះព្រះ។ គ្មានវិធីអ្វីដើម្បីយកឈ្នះពួកគេបាន ក្រៅពីការដឹកនាំពួកគេឱ្យប្រព្រឹត្តអំពើបាប នោះឡើយ។ PPKh2 186.1

    គាត់បានវិលត្រឡប់ទៅកាន់ស្រុកម៉ូអាប់វិញយ៉ាងរហ័ស ហើយបានទូលថ្វាយពីផែនការរបស់គាត់ដល់ស្តេច ដើម្បីបំបែកជនជាតិអ៊ីស្រាអែលចេញពីព្រះ ដោយញុះញង់ឱ្យពួកគេធ្លាក់ចូលទៅក្នុងការថ្វាយបង្គំរូបព្រះ។ ប្រសិនបើអាចដឹកនាំពួកគេឱ្យចូលរួមនៅក្នុងការថ្វាយបង្គំដល់ព្រះបាលនិងព្រះអាសថារ៉ូថដោយសេរី នោះព្រះដែលជាអ្នកការពារដ៏ខ្លាំងពូកែរបស់គេ នឹងក្លាយទៅជាសត្រូវរបស់ពួកគេ ហើយពួកគេនឹងត្រូវក្លាយជារំពានៃប្រទេស ដ៏កាចសាហាវនិងល្មោភសង្គ្រាមដែលនៅជុំវិញពួកគេជាមិនខាន។ ស្តេចបាន ទទួលយកផែនការនេះដោយសាទរ ហើយបាឡាមក៏នៅទីនោះដើម្បីជួយជ្រោមជ្រែងការនោះឱ្យបានសម្រេច។ PPKh2 186.2

    បាឡាមបានឃើញជោគជ័យនៃគម្រោងការអាក្រក់របស់គាត់។ គាត់បានឃើញថាព្រះជាម្ចាស់បានដាក់បណ្ដាសាដល់មនុស្សរបស់ទ្រង់ ហើយមនុស្សរាប់ពាន់នាក់បានធ្លាក់ចូលទៅក្នុងការជំនុំជម្រះរបស់ទ្រង់។ ប៉ុន្ដែ ភាពយុត្ដិធម៌ដែលបានផ្តន្ទាទោសអំពើបាបក្នុងសាសន៍អ៊ីស្រាអែលនេះមិនអនុញ្ញាតឱ្យមេល្បួងរត់គេចខ្លួនបានឡើយ។ លោកបាឡាមត្រូវបានគេសម្លាប់ នៅក្នុងសង្គ្រាមរបស់រាស្រ្តអ៊ីស្រាអែល ប្រឆាំងនឹងសាសន៍ម៉ាឌាន។ គាត់បានដឹងថា ទីបញ្ចប់របស់គាត់ជិតមកដល់ហើយ នៅពេលដែលគាត់បានស្រែកថា “សូមតែឱ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឱ្យ ទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ!” ប៉ុន្តែលោកមិនបានជ្រើសរើសរស់នៅក្នុងជីវិតរបស់មនុស្សសុចរិតទេ ហើយគាត់បានស្លាប់ជាមួយសត្រូវរបស់ព្រះជាម្ចាស់។ PPKh2 186.3

    ចុងបញ្ចប់នៃវាសនារបស់បាឡាមស្រដៀងគ្នាទៅនឹងយូដាសដែរ។ បុរសទាំងពីរនាក់នេះបានព្យាយាមរួមបញ្ចូលកិច្ចការរបស់ព្រះជាម្ចាស់ ជាមួយនឹងចិត្ដលោភលន់ ចង់បានទ្រព្យសម្បត្ដិ ហើយត្រូវបានជួបនឹងបរាជ័យ យ៉ាងធ្ងន់ធ្ងរ។ បាឡាមបានទទួលស្គាល់ព្រះដ៏ពិត! យូដាសបានជឿលើព្រះយេស៊ូ។ បាឡាមសង្ឃឹមថានឹងធ្វើឱ្យកិច្ចរបស់ព្រះយេហូវ៉ា ក្លាយទៅជាដុំថ្មដែលគេដើរជាន់ ដើម្បីទ្រព្យសម្បត្តិនិងកិត្តិយសរបស់លោកិយនេះ! យូដាសរំពឹងថាដោយភ្ជាប់ទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះគ្រិស្ត ដើម្បីទទួលបានទ្រព្យសម្បត្ដិនិងការលើកតម្កើងនៅក្នុងនគរលោកិយនេះ ដែលគេជឿថាព្រះមេស្ស៊ីនឹងតាំងឡើង។ អ្នកទាំងពីរបាឡាមនិងយូដាសបានទទួលពន្លឺដ៏ អស្ចារ្យ ប៉ុន្តែ អំពើបាបបានបំពុលអត្តចរិតរបស់ពួកគេទាំងស្រុង ហើយបាន បណ្តាលឱ្យមានការហិនវិនាសដល់ខ្លួន។ PPKh2 187.1

    អំពើបាបដែលមនុស្សចូលចិត្ត នឹងបង្ខូចអត្តចរិតរបស់មនុស្សបន្តិចម្តង។ ការផ្តល់ឱកាសឱ្យទម្លាប់អាក្រក់មួយបំបែកការការពារនៃចិត្តនិងគំនិត នឹងបើកផ្លូវឱ្យសាតាំងដឹកនាំយើងឱ្យវង្វេង។ វិធីតែមួយគត់ដើម្បីឱ្យមានសុវត្ថិភាពគឺការអធិស្ឋាន ដូចស្តេចដាវីឌបានធ្វើ “ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរឥលឡើយ” (ទំនុកតម្កើង ១៧:៥) ៕PPKh2 187.2

    *****