Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង។ យ៉ូហានទី១ ៥ : ៤PPKh3 18.1

    អត្ថន័យនៃពិធីបុណ្យប្រចាំឆ្នាំ

    បុណ្យរំលងត្រូវបានប្រារព្ធឡើងដោយនំបុ័ងឥតដំបែរចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីពីរនៃពិធីបុណ្យនេះ ពួកបណ្តាជនត្រូវនាំយកផលដំបូងពីការប្រមូលផលប្រចាំឆ្នាំមកថ្វាយដល់ព្រះ។ សង្ឃត្រូវគ្រវីកណ្តាប់ស្រូវនៅមុខអាសនារបស់ព្រះ ជាការទទួលស្គាល់ថាអ្វីៗទាំងអស់ គឺជារបស់ព្រះ។ គេមិនត្រូវប្រមូល ផលមុនពិធីនេះត្រូវបានប្រារព្ធឡើងរួចរាល់នោះឡើយ។ PPKh3 18.2

    ហាសិបថ្ងៃក្រោយពីបុណ្យប្រមូលផលនេះមក គឺជាថ្ងៃប៉ង់តាកូស ថ្ងៃបុណ្យប្រមូលផល។ ជាការបញ្ជាក់ពីការដឹងគុណចំពោះភោគផលជាគ្រាប់ ធញ្ញជាតិបណ្តាជនត្រូវដុតនំបុ័ងមានដំបែរពីរដុំថ្វាយទៅព្រះ។ បុណ្យប៉ង់តាកូស ឬថ្ងៃទីហាសិបនេះមានរយៈពេលតែមួយថ្ងៃទេ។ PPKh3 18.3

    ហើយនៅខែទីប្រាំពីរ គឺជាបុណ្យបារាំឬបុណ្យប្រមូលផល។ ពិធីបុណ្យ នេះជាការទទួលស្គាល់ព្រះពរដ៏បរិបូររបស់ព្រះនៅក្នុងផលិតផលពីស្រែចម្ការ ភោគផលពីដើមអូលីវនិងចម្ការទំពាំងបាយជូរ។ គឺជាបុណ្យប្រមូលផលប្រចាំឆ្នាំដ៏សំខាន់។ ពួកបណ្តាជនបានប្រមូលភោគផលដាក់ក្នុងជង្រុក នោះផ្លែឈើ ប្រេង និងស្រាទំពាំងបាយជូរត្រូវបានគេប្រមូលទុកដាក់ ហើយឥឡូវនេះពួកបណ្តាជនបាននាំសួយសារនៃការអរព្រះគុណព្រះមកថ្វាយដល់ព្រះអង្គ។ PPKh3 18.4

    ពិធីបុណ្យនេះគឺជាពេលវេលានៃការអរសប្បាយ។ បុណ្យនេះបានកើតឡើងបន្ទាប់ពីទិវាថ្វាយតង្វាយធួននឹងបាបដ៏អស្ចារ្យ នៅពេលដែលមនុស្សបានទទួលការធានាថា ព្រះលែងនឹកចាំពីអំពើបាបរបស់ពួកគេទៀតហើយ។ ដោយសេចក្តីសុខសាន្តជាមួយនឹងព្រះ ជាមួយនឹងការបញ្ចប់ការងារប្រមូលផល ហើយការងារនៃឆ្នាំថ្មីមិនទាន់បានចាប់ផ្តើមនៅឡើយ ពួកបណ្តាជនត្រូវតែប្រគល់ខ្លួនទាំងស្រុងនៅក្នុងពិធីដ៏ពិសិដ្ឋនេះ។ គ្រួសារទាំងអស់បានមកចូលរួមនៅក្នុងពិធីបុណ្យនេះពីទីឆ្ងាយបំផុត ហើយពួកអ្នកបម្រើ ពួកលេវី ជនបរទេស និងអ្នកក្រីក្រទាំងអស់ត្រូវបានគេទទួលស្វាគមន៍យ៉ាងរាក់ទាក់។ PPKh3 19.1

    បុណ្យបារាំនេះបានប្រារព្ធឡើងដើម្បីរំឭកពីព្រឹត្តិការណ៍អតីតកាល ដូចជាបុណ្យរំលងដែរ។ នៅក្នុងការរំឭកពីដំណើរធម្មយាត្រារបស់គេនៅPPKh3 19.2

    ទីរហោស្ថាន នោះពួកបណ្តាជនត្រូវចាកចេញពីផ្ទះរបស់ខ្លួន ហើយទៅរស់នៅក្នុងបុណ្យបារាំឬជម្រកប្រក់ស្លឹកឈើដែលធ្វើពី “មែកពីដើមយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង”។ (លេវីវិន័យ ២៣:៤០) ។ PPKh3 19.3

    នៅក្នុងពិធីបុណ្យប្រចាំឆ្នាំទាំងនេះ មនុស្សទាំងក្មេងទាំងចាស់ត្រូវបានលើកទឹកចិត្តឱ្យបម្រើកិច្ចការរបស់ព្រះ។ នៅពេលដែលមនុស្សជាច្រើនបានមកជួបជុំគ្នា ពីគ្រប់ទិសទីនៃផែនដី ចំណងដែលចងពួកគេជាប់ជាមួយនឹងព្រះ និងជាមួយគ្នាទៅវិញទៅមកត្រូវបានរឹតបន្តឹង។ យើងគួរតែចងចាំដោយការដឹងគុណពីវិធីផ្សេងៗ ដែលព្រះបានរចនាឡើងដើម្បីនាំពួកយើងចេញពីភាពងងឹត ទៅកាន់ពន្លឺដ៏អស្ចារ្យនៃព្រះគុណនិងសេចក្ដីពិតរបស់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែលបានប្រារព្ធពិធីរំឭកពីការរំដោះដែលព្រះជាម្ចាស់បានធ្វើដល់បុព្វបុរសរបស់ពួកគេ និងអំពីការការពារដ៏អស្ចារ្យរបស់ព្រះដល់ពួកគេ នៅក្នុងអំឡុងពេលនៃការធ្វើដំណើររបស់ពួកគេចេញពីស្រុកអេស៊ីព្ទផងដែរ។ PPKh3 19.4

    អ្នកដែលរស់នៅឆ្ងាយពីត្រសាលជំនុំត្រូវចំណាយពេលជាងមួយខែ ជារៀងរាល់ឆ្នាំដើម្បីចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំនេះ។ គំរូនៃការលះបង់នេះ អាចជួយយើងឱ្យយល់ពីសារៈសំខាន់នៃការថ្វាយបង្គំព្រះតាមបែបសាសនា ព្រមទាំងសេចក្តីត្រូវការនៃការយកភាពអាត្មានិយម និងផលប្រយោជន៍ខាងលោកិយរបស់យើង ទុកជាលំដាប់ទីពីរ ហើយជីវិតខាងព្រលឹងវិញ្ញាណនិងជីវិតអស់កល្បជាទីមួយវិញ។ យើងនឹងជួបប្រទះនូវការបាត់បង់ប្រសិនបើយើងមិនព្រមមកជួបជុំគ្នា ដើម្បីលើកទឹកចិត្ដគ្នាទៅវិញទៅមក នៅក្នុងកិច្ចការរបស់ព្រះនោះទេ។ យើងទាំងអស់គ្នាជាកូនរបស់ឪពុកតែមួយ ត្រូវទីពឹងគ្នាទៅវិញទៅមក ដើម្បីមានសុភមង្គល។ ការបង្កបង្កើតឱ្យមានកត្តាសង្គមត្រឹមត្រូវ នាំមកនូវការអាណិតអាសូរដល់អ្នកដទៃ និងធ្វើឱ្យយើងមាន សុភមង្គល។ PPKh3 19.5

    បុណ្យបារាំមិនមែនគ្រាន់តែបានចង្អុលទៅឯការចំណាយពេល នៅក្នុងទីហោស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏ចង្អុលទៅថ្ងៃជួបជុំគ្នាចុងក្រោយដ៏អស្ចារ្យផងដែរ។ ព្រះអម្ចាស់នឹងចាត់អ្នកច្រូតរបស់ទ្រង់ឱ្យមកច្រូតស្រងែបោះចូលទៅក្នុងភ្លើង ហើយប្រមូលស្រូវសាលីដាក់ក្នុងជង្រុករបស់ទ្រង់វិញ។ នៅពេលមនុស្សអាក្រក់នឹងត្រូវបំផ្លាញ។ ពួកគេ “នឹងត្រឡប់ដូចជាមិនដែលកើតមកវិញ” (អូបាឌា ខ ១៦)។ ហើយសំឡេងនៅក្នុងលោកសន្និវាសនេះទាំងមូលនឹងរួបរួមគ្នាសរសើរតម្កើងព្រះដោយអំណរ។ PPKh3 20.1

    នៅពេលអ្នកដែលបានប្រោសលោះនៃព្រះអម្ចាស់បានប្រមូលផ្តុំគ្នា ដោយសុវត្ថិភាព ចូលទៅក្នុងស្រុកកាណាននៅឋានសួគ៌ ដោយបានរំដោះ ពីទាសភាពនៃអំពើបាបជារៀងរហូត ពួកគេ“ក៏នឹងត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន”។ (ពេត្រុសទី១ ១:៨)។ បន្ទាប់មក ការងារថ្វាយតង្វាយធួននឹងបាបដ៏អស្ចារ្យរបស់ព្រះគ្រិស្តនឹងត្រូវបានបញ្ចប់ ហើយអំពើបាបរបស់មនុស្សត្រូវលុបចេញជារៀងរហូត។PPKh3 20.2

    ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឱ្យរួចគេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយនិងមានសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ . . . ឯអស់ទាំងសេចក្តីទុក្ខព្រួយ និងតម្ងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ (អេសាយ ៣៥:១០)៕PPKh3 20.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents