Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ អេសាយ៤០:៣១PPKh3 194.2

    ដាវីឌនិងទាហានរបស់គាត់បានចេញដំណើរដេញតាមសត្រូវដែលកំពុងភៀសខ្លួននេះឥតបង្អង់។ ដោយក្បួនកងទ័ពនេះបានធ្វើដំណើរលឿនពេក ធ្វើឱ្យទាហានពីររយនាក់ហត់នឿយជាខ្លាំង មិនអាចបន្តដំណើរទៅមុខទៀតបាន ហើយក៏បានឈប់ដើម្បីសម្រាក។ ប៉ុន្ដែ ដាវីឌបានបន្តដំណើរទៅមុខទៀត ជាមួយនឹងទាហានបួនរយនាក់ដែលនៅសល់។ PPKh3 194.3

    នៅខាងមុខ ពួកគេបានប្រទះឃើញទាសករសាសន៍អេស៊ីព្ទម្នាក់ ដែលមើលទៅអស់កម្លាំងនិងស្រេកឃ្លានសឹងតែស្លាប់ទៅហើយ។ នៅពេលដែលគាត់បានទទួលទានអាហារនិងទឹក គាត់ក៏មានកម្លាំងឡើងវិញ។ កងទ័ព ដែលបានធ្វើដំណើរបោះពួយទៅមុខ បានទុកគាត់ចោលឱ្យស្លាប់នៅតាមផ្លូវ។ ក្រោយពីដាវីឌបានសន្យាថា នឹងមិនសម្លាប់ឬប្រគល់គាត់ទៅឱ្យចៅហ្វាយ របស់គេវិញទេ គេក៏បានយល់ព្រមនាំបុរសទាំងនេះទៅកាន់ជំរំនៃសត្រូវរបស់ពួកគេ។ PPKh3 194.4

    ខណៈដែលពួកគេចូលទៅជិតជំរំទ័ពរបស់សត្រូវហើយ នោះគេឃើញ កងទ័ពដែលទទួលបានជ័យជម្នះ “នៅពាសពេញលើដីកំពុងតែស៊ីផឹក ហើយលោតកព្ឆោងដោយព្រោះរបឹបជាច្រើន ដែលគេចាប់បាននាំយកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ” ។ ដាវីឌបានបញ្ជាឱ្យវាយប្រហារជាបន្ទាន់។ កងទ័ពអាម៉ាលេកបានស្រឡាំងកាំងហើយធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់។ ការប្រយុទ្ធគ្នាបានបន្តរហូតដល់គេបានសម្លាប់ទាហានសត្រូវស្ទើរតែអស់គ្មានសល់។ “ដូច្នេះ ដាវីឌចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំង២មកវិញដែរ ឯរបស់ទាំងប៉ុន្មាន ដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូចឬធំ កូនប្រុស កូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ”។ PPKh3 195.1

    ប្រសិនបើមិនមានអំណាចទប់ស្កាត់របស់ព្រះជាម្ចាស់ទេ ម្ល៉េះកងទ័ពអាម៉ាលេបានសម្លាប់មនុស្សពីក្រុងស៊ីកឡាក់អស់បាត់ទៅហើយ។ ពួកគេបាន សម្រេចចិត្តទុកជីវិតពួកឈ្លើយសឹក ដោយគិតថានឹងលើកតម្កើងជ័យជម្នះរបស់ពួកគេ ដោយនាំត្រឡប់មកកាន់ប្រទេសរបស់គេវិញនូវអ្នកទោសជាច្រើននាក់ដើម្បីលក់ឱ្យធ្វើជាទាសករ។ ដូច្នេះ ពួកគេបានបំពេញតាមគោលបំណងរបស់ព្រះ ដោយបានវិលមកជួបជុំស្វាមីនិងឪពុករបស់ពួកគេវិញ ដោយ មិនដឹងខ្លួន។ PPKh3 195.2

    ព្រះជាម្ចាស់ប្រយុទ្ធទប់ទល់ជាមួយនឹងអំពើអាក្រក់

    ដោយមានអំណរជាខ្លាំងនឹងជ័យជម្នះរបស់ខ្លួន ពួកអ្នកចម្បាំងទាំងនោះ ធ្វើដំណើរព្យូហយាត្រា ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ឯមនុស្សកំណាញ់និងមនុស្សចោលម្សៀតដែលបានទៅជាមួយនឹងដាវីឌទាំងបួនរយនាក់បានជំរុញដល់ដាវីឌថា អ្នកដែលមិនចូលរួមនៅក្នុងការប្រយុទ្ធនោះ មិនគួរបានទទួលចំណែកជ័យភ័ណ្ឌទេ។ ប៉ុន្តែ ដាវីឌមិនយល់ស្របទេ ហើយក៏មិនបណ្តោយឱ្យមានការរៀបចំបែបនេះដែរ នោះដាវីឌឆ្លើយឡើងថា “‘បងប្អូនអើយ កុំឱ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយ . . ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុនណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឱ្យស្មើៗគ្នា’”។PPKh3 195.3

    ដាវីឌនិងកងទ័ពរបស់លោកក៏ចាប់យកហ្វូងចៀម និងហ្វូងគោដែលជារបស់ពួកអាម៉ាលេកជាច្រើន។ គេបានហៅរបស់ទាំងនោះថាជា “របឹប (ជ័យភ័ណ្ឌ)នៃដាវីឌ”។ លុះដាវីឌបានត្រឡប់មកដល់ស៊ីកឡាក់វិញហើយ គាត់ក៏ផ្ញើជ័យភ័ណ្ឌខ្លះទៅជូនដល់ពួកចាស់ទុំនៅស្រុកយូដា ដែលជាអំបូររបស់លោក ហើយគាត់បាននឹកចាំពីពួកចាស់ទុំដែលបានជួយនិងគាំទ្រដល់គាត់ និងអ្នកដែលនៅជាមួយទាំងប៉ុន្មាន ដែលនៅកន្លែងលាក់ខ្លួននៅឯភ្នំ នៅពេលដែលគាត់បានលាក់ខ្លួនឱ្យបានរួចជីវិត។ PPKh3 196.1

    Larger font
    Smaller font
    Copy
    Print
    Contents