Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ។ កូរិនថូសទី១ ៣:៦PPKh3 208.2

    ហិបនៃសេចក្តីសញ្ញារបស់ព្រះបានវិលត្រឡប់មកកាន់ក្រុងយេរូសាឡិមវិញ

    ឥឡូវនេះគេបានតាំងដាវីឌឱ្យគង់លើបល្ល័ង្ករាជ្យហើយ នោះទ្រង់បានបែរទៅសម្រេចគោលបំណងដ៏ល្អមួយ គឺនាំយកហិបនៃសេចក្តីសញ្ញារបស់ព្រះត្រឡប់មកកាន់ក្រុងយេរូសាឡិមវិញ។ រាជធានីនៃនគរនេះគួរតែបានផ្តល់ កិត្តិយសដោយព្រះវត្តមាននៃហិបសញ្ញារបស់ព្រះ។ PPKh3 208.3

    គោលបំណងរបស់ស្តេចដាវីឌគឺចាត់ចែងឱកាសនោះឱ្យមានអំណរ និងភាពឧឡារិកជាខ្លាំង។ ហើយមានមនុស្សបានឆ្លើយតបដោយអំណរ។ សម្តេចសង្ឃ ពួកអ្នកដឹកនាំនិងពួកមេនៃអំបូរទាំងឡាយបានជួបប្រជុំគ្នានៅគារយ៉ាតយារីម។ វិញ្ញាណរបស់ស្តេចដាវីឌបានពោរពេញទៅដោយសេចក្តីក្លៀវក្លាដ៏បរិសុទ្ធ។ គេបាននាំយកហិបរបស់ព្រះចេញពីផ្ទះរបស់អ័ប៊ីណាដាប់ ហើយបានដាក់នៅលើរទេះថ្មី អូសទាញដោយគោមួយនឹម ខណៈដែលកូនរបស់អ័ប៊ីណាដាប់ពីរនាក់បានឈរអមហិបនោះផង។ PPKh3 208.4

    បណ្តាជនអ៊ីស្រាអែលបានដើរតាមពីក្រោយ ទាំងស្រែកនិងច្រៀងបទចម្រៀងនៃក្តីអំណរសប្បាយផង សំឡេងនៃហ្វូងបណ្តាជនបានបន្លឺស្រុះគ្នាជាមួយនឹងបទភ្លេងដែលចេញពីឧបករណ៍តន្ត្រីជាច្រើនមុខ។ “ឯដាវីឌ និងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនិងឈឹង នៅចំពោះព្រះយេហូវ៉ា”។ ដោយមានសេចក្ដីអំណរយ៉ាងឱឡារិក ក្បួនដង្ហែយ៉ាងធំនេះបានឆ្លងកាត់តាមជួរភ្នំនិងជ្រោះជ្រលងដងអូរ ឆ្ពោះទៅកាន់ទីក្រុងដ៏បរិសុទ្ធ។ PPKh3 209.1

    ប៉ុន្តែ “លុះគេបានទៅដល់លានស្រូវរបស់ណាកុនហើយ នោះ អ៊ុសាគាត់លូកដៃទៅចាប់ទប់ហិបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះទៅ”។ ការភ័យខ្លាចបានគ្របដណ្តប់លើហ្វូងមនុស្សដែលកំពុងអរសប្បាយ។ ស្តេចដាវីឌបានភ្ញាក់ផ្អើលជាខ្លាំង ហើយទ្រង់បានសង្ស័យអំពីសេចក្តីយុត្តិធម៌របស់ព្រះនៅក្នុងព្រះទ័យ។ ហេតុអ្វីបានជាព្រះបានបញ្ជូនការជំនុំជម្រះដ៏គួរឱ្យភ័យខ្លាចរបស់ទ្រង់មកបង្វែរអំណរ ឱ្យត្រឡប់ទៅជាការកាន់ទុក្ខប្រកបដោយទុក្ខព្រួយដូច្នេះ? ដោយព្រួយបារម្ភខ្លាចមិនមានសុវត្ថិភាពក្នុងការនៅជិតហិបសញ្ញារបស់ព្រះ នោះដាវីឌទ្រង់បានទុកហិបនោះឱ្យនៅកន្លែងដដែល។ ពួកគេបានរកឃើញកន្លែងមួយសម្រាប់ហិប ក្បែរទីនោះ គឺនៅក្នុងផ្ទះរបស់លោក អូបិឌ អេដឹម។ PPKh3 209.2

    ព្រះត្រូវការការស្ដាប់បង្គាប់យ៉ាងត្រឹមត្រូវ

    ជោគវាសនាអាក្រក់របស់លោកអ៊ុសា គឺជាការជំនុំជម្រះរបស់ព្រះ ចំពោះការមិនស្តាប់បង្គាប់តាមការត្រាស់បង្គាប់យ៉ាងជាក់ច្បាស់របស់ទ្រង់។ គ្មានអ្នកណាអាចប៉ះពាល់ ឬសូម្បីតែមើលទៅហិបសញ្ញានេះបានទេ ក្រៅពីសង្ឃនិងកូនចៅរបស់លោកអើរ៉ុន លើកលែងតែនៅពេលគ្របហិបនោះប៉ុណ្ណោះ។ ការណែនាំរបស់ព្រះមានចែងយ៉ាងដូច្នេះថា “នោះពួកកូនចៅ កេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឱ្យពាល់ដល់របស់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់” (ជនគណនា ៤:១៥)។ ពួកសង្ឃជាអ្នកគ្របហិបសញ្ញានោះ ហើយបន្ទាប់មកកូនចៅរបស់កេហាត់ត្រូវសែងហិបនោះដោយឈើស្នែងដែលបានដាក់នៅក្នុងក្រវិល នៅសងខាងហិប។ ពួកគេត្រូវសែងហិបនេះ “នឹងស្មារបស់គេ” (ជនគណនា ៧:៩)។ មិនមានការលើកលែងទោសចំពោះការមិនយកចិត្តទុកដាក់ទៅនឹងការត្រាស់បង្គាប់របស់ព្រះនេះឡើយ។ PPKh3 209.3

    ស្តេចដាវីឌនិងប្រជារាស្រ្តរបស់ទ្រង់ធ្វើកិច្ចការដ៏បរិសុទ្ធនេះដោយអំណរ និងចិត្តរីករាយ ប៉ុន្តែ ពួកគេមិនបានធ្វើការនេះតាមការណែនាំរបស់ព្រះទេ។ សាសន៍ភីលីស្ទីនដែលមិនបានដឹងអ្វីអំពីច្បាប់របស់ព្រះសោះនោះ បានដាក់ហិបនេះនៅលើរទេះ នៅពេលដែលពួកគេបានបញ្ជូនហិបនេះត្រឡប់ មកប្រទេសអ៊ីស្រាអែលវិញ។ ប៉ុន្តែ រាស្រ្តអ៊ីស្រាអែលមានសេចក្តីណែនាំពីព្រះទាក់ទងនឹងរឿងនេះយ៉ាងច្បាស់ តែការមិនអើពើរបស់ពួកគេទៅនឹងការណែនាំទាំងនេះ គឺជាការបន្តុះបង្អាប់ដល់កិត្ដិយរបស់ព្រះ។ ដោយគេមិនសូវគិតគូរអំពីច្បាប់របស់ព្រះ អ៊ុសាមានចំណេះដឹងកាន់តែតិចអំពីភាពពិសិដ្ឋរបស់ហិបនេះ ដោយមានអំពើបាបដែលមិនទាន់បានលន់តួនៅក្នុងចិត្តរបស់ខ្លួន ហើយនៅចំពោះការហាមឃាត់របស់ព្រះ គាត់ហ៊ានប៉ះនិមិត្តរូបនៃព្រះវត្តមានរបស់ព្រះ។ ព្រះមិនអាចទទួលយកការស្តាប់បង្គាប់តែមួយផ្នែកឬមានភាពធូររលុងក្នុងការអនុវត្តន៍បញ្ញត្តិរបស់ទ្រង់នោះទេ។ ការស្លាប់របស់លោកអ៊ុសា អាចការពារមនុស្សរាប់ពាន់នាក់ឱ្យរួចពីការជំនុំជម្រះ ដោយការដឹកនាំពួកគេឱ្យកែប្រែចិត្ត។ PPKh3 210.1

    Larger font
    Smaller font
    Copy
    Print
    Contents