Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៧ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយតើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន។ ទំនុកដំកើង១១៨:៦ PPKh3 213.2

    ពេលនោះសំឡេងរាប់រយក៏បានបំពងឡើងជាបទបន្ទរដ៏មានជ័យថា ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ! នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក រួចគេបានឮសំឡេងម្តងទៀតថា តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា នោះគេបានឮសំឡេងនៃមហាជន ដែលឮហាក់បីដូចជា “សំឡេងទឹកច្រើន” ឆ្លើយឡើងដោយរីករាយឥតឧបមាមកវិញថា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង។ ទំនុកតម្កើង ២៤:៧-១០PPKh3 213.3

    បន្ទាប់មក ទ្វារក៏បានបើកចំហយ៉ាងធំទូលាយ ហើយគេនាំយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងដែលបានរៀបចំជាស្រេច ត្រង់កណ្តាល ត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ ដោយគោរព។ លុះពិធីនោះបានចប់សព្វគ្រប់ហើយ ស្ដេចក៏បានប្រកាសប្រសិទ្ធិពរដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ PPKh3 213.4

    ការប្រារព្ធពិធីនេះគឺជាព្រឹត្ដិការណ៍ដ៏ពិសិដ្ឋបំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងរជ្ជកាលរបស់ព្រះចៅដាវីឌ។ ព្រះអាទិត្យបានចោលកម្មរស្មីចុងក្រោយស្រោចស្រព្វត្រសាលជំនុំដ៏បរិសុទ្ធ ព្រះទ័យរបស់ស្តេចបានអណ្តែតឡើងដោយការដឹងគុណចំពោះព្រះ ព្រោះនិមិត្តសញ្ញាដ៏មានពរនៃព្រះវត្តមាន របស់ព្រះបានមកនៅជិតបល្ល័ង្ករបស់រាស្រ្តអ៊ីស្រាអែលហើយ។ PPKh3 214.1

    ប៉ុន្តែ មានម្នាក់បានមើលឃើញទិដ្ឋភាពនៃការអរសប្បាយនេះ ដោយវិញ្ញាណផ្សេងទៅវិញ។ “ក្នុងវេលាដែលហិបនៃព្រះយេហូវ៉ា កំពុងតែចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីសូល ក៏ទតតាមបង្អួចទៅឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថ មើលងាយដល់ទ្រង់” ព្រះនាងក៏បានយាងចេញទៅជួបទ្រង់និងបានបញ្ចេញសុវណ្ណីគំរោះគំរើយមុតៗយ៉ាងជូរចត់ទៅកាន់ព្រះអង្គថាៈPPKh3 214.2

    “នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្តីរុងរឿងឧត្តមអីម៉្លេះ ទេ ដោយបានបើកឱ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិក ទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឱ្យខ្លួនអាក្រាតដូច្នេះ”។PPKh3 214.3

    ស្តេចដាវីឌបានដឹងថានាងមីកាលបានមើលងាយដល់ពិធីរបស់ព្រះហើយ ទ្រង់បានឆ្លើយថា “នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង និងវង្សារបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយ នៅចំពោះព្រះយេហូវ៉ា ហើយនិងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនអញផង តែចំណែកពួកបាវស្រីដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់អញវិញ”។ ព្រះបានបន្ថែមទៅលើការស្តីបន្ទោសរបស់ស្តេចដាវីឌនេះថា នាងមីកាលនឹង “ឥតមានបុត្រឡើយ រហូតដល់អស់ជីវិត”។ PPKh3 214.4

    Larger font
    Smaller font
    Copy
    Print
    Contents