Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន និងភាសារបស់ពួកទេវតាផង តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំបាន ត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ។ កូរិនថូសទី១ ១៣:១PPKh3 217.1

    ក្នុងសេចក្តីព្រមព្រៀងរបស់ទ្រង់ជាមួយនឹងយ៉ូណាថាន ដាវីឌបានសន្យាថាទ្រង់នឹងបង្ហាញសេចក្ដីសប្បុរសដល់រាជវង្សរបស់ស្តេចសូល។ ដោយនឹកចាំពីចំណុចត្រង់នេះ ស្តេចបានសួរថា “តើមានពូជពង្សរបស់សូលសល់នៅឬទេ ដើម្បីឱ្យយើងបានសម្តែងសេចក្តីករុណាដល់អ្នកនោះ ដោយយល់ដល់យ៉ូណាថាន?”។ គេបានទូលដល់ទ្រង់អំពីបុត្រារបស់ យ៉ូណាថាន មភី បូសែត ដែលបានពិការជើងពីកុមារ មេដោះរបស់កូននេះបានធ្វើឱ្យទ្រង់ដួល ហើយក៏ក្លាយទៅជាជនពិការអស់មួយជីវិត។ ឥឡូវនេះ ស្តេចដាវីឌបានហៅបុរសវ័យក្មេងនេះមកកាន់ព្រះបរមរាជវាំង ហើយបានប្រគល់ទ្រព្យសម្បត្ដិផ្ទាល់ខ្លួនរបស់ស្តេចសូលដល់គាត់ យកទៅផ្គត់ផ្គង់ដល់គ្រួសារ ប៉ុន្តែ លើសពីនេះទៅទៀត បុត្រាយ៉ូណាថានអង្គនេះត្រូវតែមកធ្វើជាភ្ញៀវរបស់ស្តេច ជារៀងរហូត។ មានគេពន្យល់មភីបូសែត ឱ្យមានគំនិតទាស់នឹងដាវីឌ ជាអ្នកដែលមិនមានសិទ្ធិឡើងគ្រងរាជបល្ល័ង្កនេះ ប៉ុន្តែ ការបន្តមានសេចក្ដីសប្បុរសរបស់ព្រះរាជា បានឈ្នះចិត្តរបស់បុរសវ័យក្មេងនេះ។ ដូចជា យ៉ូណាថាន ជាបិតារបស់ទ្រង់ដែរ ទ្រង់ជ្រាបថាការចាប់អារម្មណ៍របស់ស្តេចដាវីឌ គឺពិតជាស្តេចដែលព្រះបានជ្រើសរើសប្រាកដមែន។ PPKh3 217.2

    ក្រោយពីស្តេចដាវីឌបានឡើងគ្រងរាជ្យសម្បត្តិលើប្រជារាស្រ្តអ៊ីស្រាអែល មក នគរនេះបានជួបប្រទះនឹងសន្តិភាពអស់រយៈពេលជាយូរអង្វែង។ មិនយូរប៉ុន្មាន នគរដែលនៅជុំវិញបានសម្រេចចិត្តថា យកល្អគេត្រូវតែបញ្ចប់អរិភាពជាមួយនឹងស្តេចដាវីឌដោយបើកចំហ ហើយដាវីឌក៏លែងទទួលសង្រ្គាមឈ្លាន ពានតទៅទៀត។ ទោះជាយ៉ាងនេះក៏ដោយ ទីបំផុត ព្រះអង្គក៏បានធ្វើសង្រ្គាម ជាមួយនឹងសត្រូវចាស់របស់សាសន៍អ៊ីស្រាអែល គឺសាសន៍ម៉ូអាប់ ហើយនិងភីលីស្ទីន រួចទ្រង់ក៏បានវាយឈ្នះលើពួកគេ។ PPKh3 217.3

    នគរដែលជាសត្រូវរៀបចំផែនការប្រឆាំងនឹងព្រះបាទដាវីឌ

    បន្ទាប់មក នគរផ្សេងៗដែលនៅជុំវិញក៏បានបង្កើតជាបក្សសម្ព័ន្ធដ៏ធំមួយ ប្រឆាំងនឹងព្រះចៅដាវីឌ ចេញពីបក្សសម្ព័ន្ធនេះ សង្គ្រាមនិងជ័យជម្នះដ៏ធំបំផុត បានកើតឡើងដល់រាជ្យរបស់ទ្រង់ ហើយការនេះបានធ្វើឱ្យអំណាចដ៏ធំបំផុតរបស់ទ្រង់ក៏កាន់តែកើនឡើង។ ទ្រង់មិនបានធ្វើអ្វីបន្តិចសោះ ដើម្បីបង្ករឿងជាមួយនឹងសម្ព័ន្ធភាពដែលមានអរិភាពជាមួយនឹងទ្រង់។ ទ្រង់មិនបានធ្វើអ្វីដែលជាការបង្ករឿងជាមួយនឹងនគរទាំងនោះឡើយ ស្ថានភាពនោះគឺយ៉ាងដូច្នេះ។PPKh3 218.1

    ដំណឹងអំពីការសុគតរបស់ណាហាស ជាស្ដេចសាសន៍អាំម៉ូន ដែលបានបង្ហាញសេចក្ដីសប្បុរសចំពោះស្តេចដាវីឌ នៅពេលដែលទ្រង់បានរត់គេចខ្លួនពីស្តេចសូល បានឮមកដល់ទីក្រុងយេរូសាឡិម។ ដោយចង់សម្តែងការកោតសរសើរពីការសព្វព្រះហឫទ័យពីទ្រង់ នៅក្នុងទុក្ខព្រួយ ស្តេចដាវីឌបានផ្ញើព្រះរាជសាររំលែកទុក្ខមួយច្បាប់ទៅថ្វាយស្តេចហានូន ជាបុត្ររបស់ស្តេចនៃសាសន៍អាំម៉ូន។ PPKh3 218.2

    មន្រ្តីរបស់ស្តេចហានូនបានបកស្រាយព្រះរាជសាររបស់ស្តេចដាវីឌ ខុស។ ពួកគេបាននិយាយ “ទូលដល់ហានូនជាម្ចាស់គេថា ទ្រង់ជឿថា ដាវីឌចង់លើកមុខបិតាទ្រង់ដោយចាត់ពួកនេះមកជួយកម្សាន្តទុក្ខទ្រង់ឬអី ឯគំនិតដាវីឌ ដែលចាត់ពួកទូតនេះ ឱ្យមកដូច្នេះ គឺដើម្បីតែនឹងឈ្លបលប ហើយសង្កេតមើលទីក្រុង រួចរំលំចេញប៉ុណ្ណោះវិញទេតើ”។ ពួកគេមិនអាចយល់ពីវិញ្ញាណនៃសេចក្តីសប្បុរសដែលបំផុសគំនិតនៅក្នុងសាររបស់ស្តេចដាវីឌនោះទេ។ ដោយជឿថាមន្រ្តីរបស់ទ្រង់និយាយនោះត្រឹមត្រូវ ស្តេច ហានូន បានចាត់ទុកអ្នកនាំសាររបស់ដាវីឌថាជាអ្នកស៊ើបការណ៍ ហើយបានប្រព្រឹត្តទៅលើពួកគេដោយការមើលងាយនិងការប្រមាថ។ PPKh3 218.3

    ព្រះបានអនុញ្ញាតឱ្យសាសន៍អាំម៉ូនបញ្ចេញគោលបំណងអាក្រក់នៃចិត្តរបស់ពួកគេដូច្នេះ ដើម្បីឱ្យស្តេចដាវីឌមើលឃើញច្បាស់នូវអត្តចរិតរបស់ពួកគេ។ ការដែលស្តេចសាសន៍អ៊ីស្រាអែលចូលទៅចងសម្ព័ន្ធភាពជាមួយនឹងមនុស្សទមិឡល្មើសបែបនេះ នោះមិនមែនជាព្រះហឫទ័យរបស់ព្រះទេ។ PPKh3 219.1

    Larger font
    Smaller font
    Copy
    Print
    Contents