Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ១១ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ។ យ៉ាកុប ១:១៤PPKh3 221.1

    ព្រះគម្ពីរបានចែងអំពីការសរសើរតម្កើងដល់មនុស្សយ៉ាងតិចតួច។ គុណសម្បត្តិល្អទាំងអស់ដែលមនុស្សមាន គឺជាអំណោយទាននៃព្រះ អំពើល្អ ទាំងឡាយរបស់ពួកគេត្រូវបានសម្តែងដោយព្រះគុណរបស់ព្រះ តាមរយៈព្រះគ្រិស្ត។ ពួកគេគ្រាន់តែជាឧបករណ៍មួយដែលនៅក្នុងព្រះហស្តរបស់ទ្រង់ប៉ុណ្ណោះ។ មេរៀនទាំងអស់នៃប្រវត្តិសាស្រ្តព្រះគម្ពីរបង្រៀនថា ការសរសើរតម្កើងដល់មនុស្ស គឺជាគ្រោះថ្នាក់ ព្រោះបើអ្នកណាម្នាក់បាត់បង់ការទីពឹងទៅលើព្រះទាំងស្រុង អ្នកនោះប្រាកដជានឹងធ្លាក់ចុះ (មានបាប) ជាក់ជាមិនខាន។ ព្រះគម្ពីរបង្រៀនមិនឱ្យទុកចិត្តទៅលើអំណាចរបស់មនុស្ស ហើយបាន ជំរុញមនុស្សឱ្យទុកចិត្តទៅលើអំណាចរបស់ព្រះវិញ។PPKh3 221.2

    ស្មារតីនៃការទុកចចិត្តនិងលើកតម្កើងខ្លួនឯង បានរៀបចំផ្លូវសម្រាប់ការធ្លាក់ចុះរបស់ស្តេចដាវីឌ ភាពជោរ អំណាច និងភាពហ៊ឺហា មានឥទ្ធិពលទៅលើទ្រង់។ យោងតាមទំនៀមទម្លាប់នៅក្នុងចំណោមអ្នកដឹកនាំលោកខាងកើត ស្តេចបានដាក់ប្រជារាស្រ្តសាមញ្ញឱ្យជាប់ទោសឧក្រិដ្ឋ តែនៅពេលដែលស្តេចប្រព្រឹត្តកំហុសដូចគ្នានោះ ស្តេចបែរជាធ្វើមិនដឹងមិនឮទៅវិញ។ ទាំងអស់នេះដូចជាកាត់បន្ថយគំនិតនៃអំពើបាបដ៏ធំរបស់ស្តេចដាវីឌ។ ទ្រង់បានចាប់ផ្ដើមទុកចិត្ដលើប្រាជ្ញានិងអំណាចរបស់ទ្រង់ផ្ទាល់។PPKh3 221.3

    នៅពេលដែលសាតាំងអាចបំបែកមនុស្សចេញពីព្រះភ្លាម វាបានបំផុសសេចក្តីប៉ងប្រាថ្នាអាក្រក់ចេញពីនិស្ស័យសាច់ឈាមរបស់មនុស្សមួយរំពេច។ ការងាររបស់សត្រូវនេះមិនបានចាប់ផ្តើមជាមួយនឹងអ្វីដែលភ្លាមៗនិងភ្ញាក់ផ្អើលនោះទេ។ វាចាប់ផ្តើមជាមួយនឹងអ្វីដែលមើលទៅហាក់ដូចជាតូចតាច គឺជាការធ្វេសប្រហែសមិនទីពឹងលើព្រះទាំងស្រុង ជាការទោរទន់ចង់ធ្វើតាមទំនៀមទម្លាប់របស់លោកិយ។PPKh3 222.1

    ស្តេចដាវីឌបានយាងត្រឡប់ទៅកាន់ក្រុងយេរូសាឡិមវិញ។ សាសន៍ស៊ីរីបានចុះចូលរួចទៅហើយ ហើយការបរាជ័យទាំងស្រុងនៃនគរអាំម៉ូនបានលេចឡើងយ៉ាងជាក់ច្បាស់។ ស្តេចដាវីឌបានហ៊ុមព័ទ្ធទៅដោយផលផ្លែនៃជ័យជម្នះនិងកិត្តិយសនៃការគ្រប់គ្រងប្រកបដោយប្រាជ្ញារបស់ទ្រង់។ ឥឡូវនេះ មេល្បួងបានចាប់ឆក់យកឱកាសដើម្បីគ្រប់គ្រងគំនិតរបស់ទ្រង់។ ស្តេចដាវីឌបានងាកទៅរកសាតាំងនៅក្នុងភាពងាយស្រួលនិងសុវត្ថិភាពរបស់ទ្រង់ ហើយបាននាំមកដាក់នៅលើអង្គទ្រង់នូវស្នាមប្រឡាក់នៃទោសកំហុស។ ព្រះអង្គជាមេដឹកនាំនៃនគរដែលព្រះបានតែងតាំង ជាស្តេចដែលព្រះបានជ្រើសរើសឱ្យលើកតម្កើងក្រឹត្យវិន័យរបស់ទ្រង់ បែរជាជាន់ឈ្លីបញ្ញត្តិនោះដោយខ្លួនឯងទៅវិញ។ ដោយទង្វើរបស់ទ្រង់ ព្រះអង្គដែលធ្លាប់តែជាអ្នកគួរឱ្យភ័យខ្លាចពីសំណាក់អ្នកប្រព្រឹត្តអាក្រក់ បែរជាបានគាំទ្រដល់ដៃរបស់ពួកគេទៅវិញ។ PPKh3 222.2

    ដោយមានកំហុសហើយមិនកែប្រែចិត្ត នោះស្តេចដាវីឌមិនបានសុំការណែនាំពីព្រះទេ តែទ្រង់បានព្យាយាមរំដោះខ្លួនឯងពីគ្រោះថ្នាក់ដែលអំពើបាបបាននាំមកនោះដោយព្រះអង្គឯងទៅវិញ។ នាងបាតសេបាដែលមានសម្រស់ដ៏ស្រស់ស្អាតរកផ្ទឹមគ្មាន បានក្លាយជាអន្ទាក់ដល់ស្ដេចដាវីឌ នាងគឺជាប្រពន្ធរបស់លោក អ៊ូរី ជាសាសន៍ហេត ដែលជានាយទាហានដ៏ក្លាហាន ម្នាក់នៅក្នុងកងទ័ពរបស់ស្តេចដាវីឌ។ ក្រឹត្យវិន័យរបស់ព្រះបានកាត់ទោសប្រហារជីវិតដល់អ្នកកំផិត ហើយកំហុសដ៏ធ្ងន់ធ្ងររបស់ទ្រង់ដូច្នេះ អាចនឹងធ្វើឱ្យទាហានដ៏ក្លាហាននោះសងសឹកដោយធ្វើគុតទ្រង់ ឬដោយដឹកនាំប្រជារាស្រ្តធ្វើបដិវត្តន៍។ PPKh3 222.3