Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង។ រ៉ូម ៦ : ២២PPKh3 21.1

    ដោយពេញចិត្តជាមួយនឹងទឹកដីដែលគេបានកាន់កាប់រួចមកហើយ អំបូរទាំងឡាយបាត់បង់ភាពក្លៀវក្លារបស់ពួកគេ ហើយលែងធ្វើសង្គ្រាមតទៅទៀត។ “តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកម្លាំងឡើង នោះគេក៏ចាប់ ពួកសាសន៍កាណានឱ្យធ្វើការបម្រើគេ ឥតបានបណ្តេញទាំងអស់ទេ” (ពួកចៅហ្វាយ ១:២៨)។ PPKh3 21.2

    ព្រះអម្ចាស់បានបំពេញពាក្យសន្យាទាំងឡាយ ជាចំណែករបស់ទ្រង់ ដែលទ្រង់បានសន្យាជាមួយនឹងសាសន៍អ៊ីស្រាអែល ដោយស្មោះត្រង់ ហើយនៅសល់តែចំណែករបស់ពួកគេ ដែលត្រូវបណ្តេញអ្នកស្រុកកាណានចេញពីទឹកដីនោះឱ្យអស់រលីងតែប៉ុណ្ណោះ។ ប៉ុន្តែ ពួកគេខកខានមិនបានធ្វើដូច្នោះឡើយ។ ដោយធ្វើសន្ធិសញ្ញាជាមួយសាសន៍កាណាន ពួកគេបានបំពានទៅនឹងការត្រាស់បង្គាប់របស់ព្រះ ហើយខកខានមិនបានបំពេញតាមលក្ខខណ្ឌដែលទ្រង់បានសន្យាថានឹងប្រទានទឹកដីកាណានឱ្យពួកគេកាន់កាប់ នោះ។ PPKh3 21.3

    នៅភ្នំស៊ីណាយ ព្រះបានព្រមានពួកគេប្រឆាំងទាស់នឹងការថ្វាយបង្គំរូបព្រះ។ “កុំឱ្យក្រាបថ្វាយបង្គំឬគោរពប្រតិបត្តិដល់ព្រះរបស់គេឱ្យសោះ ក៏កុំឱ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ គឺត្រូវឱ្យបំផ្លាញគេអស់រលីងវិញ ព្រមទាំងបំបាក់បំបែករូបព្រះគេឱ្យខ្ទេចខ្ទីផង”។ ដរាបណាពួកគេនៅតែស្តាប់បង្គាប់ទ្រង់ ព្រះអង្គនឹងច្បាំងជាមួយនឹងសត្រូវរបស់គេ ជំនួសពួកគេ “អញនឹងចាត់សេចក្តីស្ញែងខ្លាចរបស់អញទៅមុនឯង ហើយនឹងបំផ្លាញគ្រប់ទាំងសាសន៍ដែលឯងទៅដល់ . . . អញនឹងចាត់ឪម៉ាល់ទៅមុនឯង ដែលនឹង បណ្តេញសាសន៍ហេវី សាសន៍កាណាន ហើយនិងសាសន៍ហេត ពីមុខឯងចេញ អញមិនបណ្តេញគេចេញពីមុខឯងក្នុង១ឆ្នាំតែម្តងទេ ក្រែងស្រុកនោះនឹងត្រឡប់ទៅជាស្ងាត់ ហើយកើតមានសត្វព្រៃជាច្រើនឡើងធ្វើបាបដល់ឯងវិញ គឺនឹងបណ្តេញគេពីមុខឯងទៅបន្តិចម្តងៗ ទាល់តែឯងមានគ្នាច្រើន ល្មមនឹងទទួលយកស្រុកជាមរតកបាន . . . កុំឱ្យតាំងសេចក្តីសញ្ញានឹងគេ ឬនិងព្រះរបស់គេឡើយ ក៏មិនត្រូវឱ្យគេនៅក្នុងស្រុករបស់ឯងដែរ ក្រែងគេនាំឱ្យឯងធ្វើបាបចំពោះអញ ដ្បិតបើឯងគោរពប្រតិបត្តិដល់ព្រះគេ នោះនឹងត្រឡប់ជាអន្ទាក់ដល់ឯងហើយ”។ (និក្ខមនំ ២៣:២៤, ២៧-៣៣) ។ PPKh3 22.1

    ព្រះបានដាក់រាស្រ្តរបស់ទ្រង់នៅស្រុកកាណានដើម្បីទប់ស្កាត់អំពើអាក្រក់ខាងសីលធម៌ ចៀសវាងកុំឱ្យទ្រង់បំផ្លាញផែនដីដោយទឹកជំនន់។ ព្រះបានប្រទានឱ្យនគរផ្សេងៗដែលមានឥទ្ធិពលនិងមានអំណាចខ្លាំងជាងសាសន៍កាណានទៅក្នុងកណ្តាប់ដៃរបស់ពួកគេ។ “ហើយឯងនឹងបានចាប់យកស្រុករបស់សាសន៍ទាំងប៉ុន្មានដែលធំ ហើយខ្លាំងពូកែជាងឯង . . . ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច”។ (ចាទិយកថា ១១:២៣, ២៤) ។ PPKh3 22.2

    ប៉ុន្តែ ពួកគេបានជ្រើសរើសយកភាពងាយស្រួល និងការបណ្តែត បណ្តោយខ្លួន។ ពួកគេបានបណ្តោយឱ្យឱកាសនៃការគ្រប់គ្រងទឹកដីកាណាន ទាំងស្រុងរបស់ពួកគេ រអិលកន្លងហួសទៅ។ ហើយពួកគេត្រូវបានយាយីដោយពួកជនដែលថ្វាយបង្គំរូបព្រះដែលនៅរស់រានមានជីវិតទាំងនេះអស់ជាច្រើនជំនាន់ ដែលជា “ម្ជុល” ដល់ភ្នែក និងជា “បន្លា” នៅចំហៀងរបស់ពួកគេ (ជនគណនា ៣៣:៥៥)។ PPKh3 23.1

    សាសន៍អ៊ីស្រាអែលបាន “ទៅប្រព្រឹត្តច្របូកច្របល់ជាមួយ ព្រមទាំងរៀនតាមកិរិយារបស់សាសន៍ដទៃទាំងនោះវិញ” ពួកគេបានរៀបការជាមួយនឹងសាសន៍កាណាន ហើយការថ្វាយបង្គំរូបព្រះបានរីករាលដាលដូចជា សេចក្តីវេទនានៅពេញទាំងទឹកដី “អើ គេបានទាំងបូជាថ្វាយនូវកូនប្រុសកូនស្រីគេដល់ពួកអារក្សផង . . . ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម គឺយ៉ាងនោះដែលគេបានធ្វើឱ្យខ្លួនមានសៅហ្មង ដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្តីកំផិត ដោយអំពើរបស់គេផង។ ហេតុនោះបានជាសេចក្តីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងរាស្ត្រទ្រង់ ហើយទ្រង់ក៏ស្អប់ខ្ពើមពួកដែលជាមរតករបស់ទ្រង់វិញ” (ទំនុកតម្កើង១០៦: ៣៥-៤០)។ PPKh3 23.2

    ទម្រាំដល់ជំនាន់មនុស្សដែលបានទទួលការណែនាំពីលោកយ៉ូស្វេបានស្លាប់អស់ ការថ្វាយបង្គំរូបព្រះបានរីកចម្រើនបន្តិចទៅហើយ ប៉ុន្តែ ឪពុកម្តាយទាំងឡាយបានរៀបចំផ្លូវសម្រាប់ការក្បត់ជំនឿនៃកូនចៅរបស់ពួកគេនេះ។ ទម្លាប់ងាយៗនៃជនជាតិហេព្រើរបានថែរក្សាសុខភាពរាងកាយរបស់ពួកគេ ប៉ុន្តែ ដោយការរួបរួមជាមួយសាសន៍ដទៃ នាំឱ្យពួកគេបណ្ដោយខ្លួនទៅតាមចំណង់បរិភោគអាហារ និងចំណង់ចំណូលចិត្ត ដែលបានធ្វើឱ្យអំណាចខាងប្រាជ្ញានិងសីលធម៌ចុះខ្សោយបន្តិចម្តង។ ដោយអំពើបាបរបស់ពួកគេ សាសន៍អ៊ីស្រាអែលត្រូវបានបំបែកចេញពីព្រះ ហើយពួកគេលែងមានជ័យជម្នះលើ សត្រូវរបស់ពួកគេតទៅទៀត។ ដូច្នេះ ពួកគេបានក្លាយទៅជារាស្រ្តនៃប្រទេសដែលពួកគេគួរតែគ្រប់គ្រងជាចៅហ្វាយនោះទៅវិញ។ PPKh3 23.3

    “គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក”។ “គេបានធ្វើឱ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ ដោយទីខ្ពស់របស់គេ ព្រមទាំងបណ្តាលឱ្យទ្រង់ប្រចណ្ឌ ដោយរូបឆ្លាក់របស់គេផង” ហេតុដូច្នេះហើយបានជា “ទ្រង់លះបង់រោងឧបោសថ ដែលនៅត្រង់ស៊ីឡូរ គឺជាត្រសាលដែលទ្រង់បានតាំងឱ្យនៅកណ្តាលពួកមនុស្ស ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឱ្យទៅជាឈ្លើយ ហើយសិរីល្អទ្រង់ទៅក្នុង កណ្តាប់ដៃនៃពួកខ្មាំងសត្រូវ” (ពួកចៅហ្វាយ ២:១២; ទំនុកតម្កើង ៧៨:៥៨, ៦០, ៦១) ។PPKh3 24.1

    ប៉ុន្ដែ ព្រះមិនបានបោះបង់ចោលរាស្រ្តរបស់ទ្រង់ទាំងស្រុងនោះទេ។ គឺទ្រង់តែងតែមានរាស្រ្តសំណល់ដែលនៅស្មោះត្រង់ជាមួយនឹងព្រះយេហូវ៉ាជានិច្ច ហើយពីពេលមួយទៅពេលមួយ ព្រះអម្ចាស់លើកមនុស្សស្មោះត្រង់និងក្លាហានឡើង ដើម្បីវាយបំបាក់ការថ្វាយបង្គំរូបព្រះ ហើយរំដោះរាស្រ្ត អ៊ីស្រាអែលចេញពីសត្រូវរបស់ពួកគេ។ ប៉ុន្តែ នៅពេលដែលអ្នករំដោះនោះបានស្លាប់ទៅ ហើយពួកបណ្តាជនបានរបូតចេញពីអំណាចគ្រប់គ្រងរបស់គាត់ ពួកគេក៏បានត្រឡប់ទៅកាន់រូបព្រះក្លែងក្លាយរបស់ពួកគេវិញបន្តិចម្តងៗ។ ដូច្នេះ រឿងរ៉ាវនៃការក្បត់ជំនឿនិងការដាក់ទណ្ឌកម្ម ការលន់តួទោសនិងការរំដោះបានកើតឡើងម្តងហើយម្តងទៀត។ PPKh3 24.2

    Larger font
    Smaller font
    Copy
    Print
    Contents