Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ។ បរិទេវ ៣:៤០PPKh3 233.1

    “ត្រូវឱ្យវាសងមួយជាបួនជំនួសចៀមនោះ” បានក្លាយទៅជាការកាត់ទោសខ្លួនឯងដោយមិនដឹងខ្លួនដល់ស្តេចដាវីឌ បន្ទាប់ពីបានឮពាក្យប្រៀបប្រដូចនេះពីហោរាណាថាន់មក។ បុត្រាបួនក្នុងចំណោមបុត្រទាំងអស់របស់ទ្រង់ត្រូវធ្លាក់ចុះ (មានបាប) ហើយការបាត់បង់របស់ពួកគេម្នាក់ៗគឺជាលទ្ធផលនៃអំពើបាបរបស់ព្រះបិតាទ្រង់។ PPKh3 233.2

    ស្តេចដាវីឌបានអនុញ្ញាតឱ្យបទល្មើសគួរឱ្យអាម៉ាស់របស់អាំណូនជាបុត្រាច្បងរបស់ទ្រង់ ប្រព្រឹត្តទៅដោយគ្មានទោសទណ្ឌអ្វីសោះ។ ក្រឹត្យវិន័យបានប្រកាសកាត់ទោសដល់ស្លាប់នៅចំពោះជនល្មើសដោយការកំផិត ហើយតាមពិតទៅបទឧក្រិដ្ឋរបស់ព្រះអម្ចាស់អាំណូនបានធ្វើឱ្យមានទោសទ្វេដង។ ប៉ុន្តែ ក្នុងគោលបំណងបិទបាំងអំពើបាបរបស់ទ្រង់ផ្ទាល់ ស្តេចដាវីឌមិនបាននាំយកជនល្មើសទៅកាត់ទោសរកយុត្តិធម៌ឡើយ។ អាប់សាឡំម ជាអ្នកការពារប្អូនស្រីរបស់ខ្លួនបានធ្វើខុសជាខ្លាំងនោះ បានលាក់ទុកផែនការនៃការសងសឹករបស់ទ្រង់អស់រយៈពេលពីរឆ្នាំ។ ហើយគេក៏បានធ្វើគុតអាំណូន ជាកូនស្តេចដែលបានប្រព្រឹត្តសាហាយស្មន់នេះ នៅពេលទ្រង់បានស្រវឹងនៅក្នុងពិធីជប់លៀងមួយ តាមបញ្ជារបស់អាប់សាឡំមទៅ។ PPKh3 233.3

    កាលពួកបុត្ររបស់ស្តេចបានវិលត្រឡប់មកទីក្រុងយេរូសាឡិមវិញទាំងភ័យស្លន់ស្លោ ហើយបានទូលបិតាទ្រង់ថា អាំណូនត្រូវបានគេសម្លាប់ហើយ។ ហើយពួកគេ “ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង”។ ប៉ុន្តែ ស្ដេចអាប់សាឡំមបានរត់គេចខ្លួនបាត់ទៅ។ ស្តេច ដាវីឌមិនបានយកចិត្ដទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ទ្រង់ដើម្បីដាក់ទោស ដល់ អាំណូនទេ ហើយព្រះជាម្ចាស់បានបណ្តោយឱ្យព្រឹត្តិការណ៍ទាំងនេះកើតឡើងតាមនិស្ស័យ ធម្មជាតិរបស់វា។ នៅពេលដែលឪពុកម្តាយឬអ្នកគ្រប់គ្រងមិនអើពើទៅនឹងកាតព្វកិច្ចនៃការដាក់ទោសទណ្ឌដល់ទង្វើអាក្រក់ នោះខ្សែ សង្វាក់នៃកាលៈទេសៈនឹងកើតឡើងតាមក្រោយជាបន្តបន្ទាប់ ដោយការដាក់ទណ្ឌកម្មដល់អំពើបាប ដោយអំពើបាប ជាមិនខាន។ PPKh3 234.1

    ការបែកបាក់រវាងអាប់សាឡំមនិងបិតាទ្រង់បានចាប់ផ្តើមឡើងនៅ ទីនេះ។ ស្តេចដាវីឌជ្រាបថាអំពើឧក្រិដ្ឋកម្មរបស់អាប់សាឡំម តម្រូវឱ្យមានការផ្តន្ទាទោស ហើយព្រះអង្គបានបដិសេធមិនអនុញ្ញាតឱ្យទ្រង់វិលត្រឡប់មកវិញឡើយ។ ដោយការកាត់ផ្តាច់ចេញពីកិច្ចការនៃព្រះរាជនគរ តាមរយៈការនិរទេសខ្លួននេះ ស្ដេចអាប់សាឡំមបានរវល់នឹងពេលវេលានៃគម្រោងការដ៏មានគ្រោះថ្នាក់របស់ទ្រង់។ PPKh3 234.2

    នៅចុងបញ្ចប់នៃរយៈពេលពីរឆ្នាំ លោកយ៉ូអាប់បានតាំងចិត្តធ្វើការផ្សះផ្សាបិតានិងបុត្រឱ្យជានានឹងគ្នាឡើងវិញ។ លោកបាននាំស្ត្រីម្នាក់ពីក្រុងត្កូអា ដែលគេបានស្គាល់ថាជាស្រ្តីមានប្រាជ្ញា ឱ្យមកជួយគាត់។ ស្ត្រីម្នាក់នេះក៏ចូលគាល់ស្តេចដាវីឌ ជាស្ត្រីមេម៉ាយដែលមានតែកូនប្រុសពីរនាក់ប៉ុណ្ណោះ ដែលជាការកម្សាន្តចិត្តនិងជាការគាំទ្ររបស់នាង។ នោះពួកវាបានប្រកែកគ្នា ហើយកូនមួយបានសម្លាប់កូនម្នាក់ទៀត នៅក្នុងជម្លោះនោះទៅ ហើយឥឡូវនេះ សាច់ញាតិបានទាមទារឱ្យប្រគល់កូនដែលកំពុងតែរស់នៅ ដែលបានសម្លាប់កូនមួយនោះឱ្យគេសងសឹកដោយឈាមវិញ។ ដូច្នេះ ម្តាយក៏បាននិយាយថា “ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឱ្យប្តីខ្ញុំម្ចាស់មានឈ្មោះមានពូជពង្សសល់នៅលើផែនដីឡើយ”។ ស្តេចមានព្រះហឫទ័យក្តួលអាណិតជាខ្លាំង ហើយបានធានាដល់ស្រ្តីនោះថាទ្រង់នឹងជួយការពារកូនរបស់នាង។ PPKh3 234.3

    Larger font
    Smaller font
    Copy
    Print
    Contents