Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៩ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ អំណោយពរនៃព្រះយេហូវ៉ា នោះធ្វើឲ្យទៅជាមាន ហើយទ្រង់មិនបន្ថែមសេចក្តីទុក្ខព្រួយផងទេ។ សុភាសិត ១០:២២PPKh3 239.3

    ស្តេចដាវីឌបានភ័យញ័រញាក់ ដោយគិតក្នុងចិត្តថារាជធានីរបស់ព្រះអង្គនឹងក្លាយទៅជាថ្លុកឈាមនិងការវិនាសហិនហោចជាក់ជាមិនខាន។ តើទ្រង់គួរតែបណ្តោយឱ្យទីក្រុងយេរូសាឡិម ត្រូវជោរជន់ដោយឈាមឬយ៉ាងណា? ទ្រង់បានធ្វើការសម្រេចចិត្តរបស់ទ្រង់។ ទ្រង់នឹងយាងចេញពីទីក្រុងយេរូសាឡិម ហើយបន្ទាប់មក ទ្រង់បានសាកល្បងប្រជារាស្រ្តរបស់ទ្រង់ ដោយផ្តល់ឱកាសឲ្យពួកគេប្រមូលគ្នាមកគាំទ្រដល់ព្រះអង្គ។ វាគឺជាកាតព្វកិច្ចរបស់ព្រះអង្គ នៅចំពោះព្រះនិងចំពោះប្រជារាស្រ្តរបស់ទ្រង់ ដើម្បីរក្សាអំណាចដែលព្រះបានប្រទានឱ្យទ្រង់។ PPKh3 239.4

    ស្តេចដាវីឌបានយាងចាកចេញពីមាត់ទ្វារក្រុងយេរូសាឡិម ទាំងបន្ទាប ខ្លួននិងសោកស្តាយ។ ប្រជារាស្រ្តបានដើរដង្ហែពីក្រោយជាក្បួននៃការសោកស្តាយ យ៉ាងវែង ដូចជាក្បួនដង្ហែសព។ កងការពាររបស់ស្តេចដាវីឌមាន គេរេធីម ពួកពេលេធីម និងពួកកាថដែលឋិតនៅក្រោមបញ្ជារបស់អ៊ីតាយ បានដើរដង្ហែទ្រង់។ ប៉ុន្តែ ជាមួយនឹងភាពមិនអាត្មានិយមរបស់ទ្រង់ ស្តេចដាវីឌមិនព្រមឱ្យមនុស្សជាច្រើនទាំងនេះពាក់ព័ន្ធជាមួយនឹងក្តីអន្ដរាយរបស់ទ្រង់ទេ។ បន្ទាប់មកស្ដេចមានព្រះរាជឱង្កាទៅកាន់អ៊ីតាយថា “ហេតុអ្វីបានជាអ្នកមកជាមួយនឹងពួកយើងដូច្នេះ ចូរត្រឡប់ទៅនៅជាមួយនឹងស្តេចចុះ ដ្បិតអ្នកជាសាសន៍ដទៃ បានត្រូវនិរទេសចោលស្រុករបស់ខ្លួនមក ដូច្នេះ ចូរវិលទៅវិញចុះ ដែលអ្នកទើបនឹងមកពីម្សិលមិញ តើថ្ងៃនេះគួរឱ្យយើងនាំអ្នកមកដើរសាត់ ព្រាត់ ទៅជាមួយនឹងយើង ដែលយើងក៏មិនដឹងជាទៅឯណាផងឬអី ចូរត្រឡប់ ទៅវិញ ហើយនាំបងប្អូនអ្នកទៅផង សូមឱ្យអ្នកបានប្រកបដោយសេចក្តីមេត្តាករុណា និងសេចក្តីពិតត្រង់ចុះ”។ PPKh3 239.5

    តែអ៊ីតាយទូលតបវិញថា “ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មាយុ ថា នៅកន្លែងណាដែលទ្រង់ព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ឬរស់ក្តី នោះទូលបង្គំជាបាវបម្រើទ្រង់ និងនៅទីនោះដែរ”។ បុរសទាំងនេះបានប្តូរជំនឿពីសាសនាដទៃ ហើយឥឡូវនេះពួកមនុស្សដ៏ថ្លៃថ្នូរទាំងនេះបានបង្ហាញភក្ដីភាពរបស់ពួកគេចំពោះព្រះនិងស្ដេចរបស់គេ។ ស្តេចដាវីឌ បានទទួលយកភក្ដីភាពចំពោះការបរាជ័យដ៏ជាក់ស្តែងរបស់ទ្រង់នេះ ហើយពួកគេទាំងអស់គ្នាក៏បានឆ្លងកាត់ជ្រោះកេដ្រុន ឆ្ពោះទៅកាន់ទីរហោស្ថាន។ PPKh3 240.1

    មនុស្សមួយចំនួននៅតែមានភក្ដីភាពចំពោះស្តេចដាវីឌ នៅគ្រាមានវិបត្តិ

    ក្បួនដង្ហែក៏បានឈប់ជាថ្មីម្តងទៀត។ “រីឯសាដុក លោកក៏មកដែរ ព្រមទាំងពួកលេវីទាំងអស់ ដែលសែងហិបនៃសេចក្តីសញ្ញារបស់ព្រះផង”។ ចំពោះប្រជារាស្រ្តនិងស្តេចដាវីឌ វត្តមាននៃនិមិត្តសញ្ញាដ៏ពិសិដ្ឋនេះគឺជា សេចក្តីសន្យានៃការរំដោះនិងជ័យជម្នះ។ អវត្តមានរបស់ហិបនេះពីក្រុង យេរូសាឡិមនឹងនាំមកនូវភាពវឹកវរដល់អាប់សាឡំម និងពួកអ្នកដែលហែហម។ នៅចំពោះហិបសញ្ញារបស់ព្រះ សេចក្តីអំណរនិងក្តីសង្ឃឹមបានពុះពោរឡើងនៅក្នុងព្រះទ័យរបស់ស្តេចដាវីឌមួយភ្លែត។ ប៉ុន្តែ រំពេចនោះ គំនិតមួយផ្សេងទៀតបានចូលមកដល់។ សិរីល្អរបស់ព្រះនិងការល្អនៃរាស្ដ្ររបស់ទ្រង់ បានក្លាយទៅជាការសំខាន់បំផុតនៅក្នុងព្រះទ័យរបស់ទ្រង់ ដ្បិតទ្រង់គឺជាអ្នកគ្រប់គ្រងមរតករបស់ព្រះ។ ព្រះបានមានបន្ទូលទៅកាន់ក្រុងយេរូសាឡិម ថា “នេះជាទីសម្រាករបស់អញ” (ទំនុកតម្កើង ១៣២:១៤) ហើយមិនមានសង្ឃឬស្តេចណាមានសិទ្ធិក្នុងការយកនិមិត្តរូបនៃព្រះវត្តមានរបស់ព្រះ ចេញពីទីក្រុង នេះឡើយ។ ហើយអំពើបាបមួយយ៉ាងធំរបស់ស្តេចដាវីឌបានកប់នៅក្នុងសតិរបស់ទ្រង់។ គឺមិនមែនទ្រង់ទេដែលត្រូវថយចេញពីរាជធានីរបស់ប្រទេស ដែលជាតំណាងព្រះហឫទ័យរបស់ព្រះជាអម្ចាស់របស់ពួកគេ ជានិមិត្តរូបនៃអាណាចក្រ និងជាមូលដ្ឋានគ្រឹះនៃភាពរុងរឿងរបស់ខ្លួននេះ។ PPKh3 240.2

    ទ្រង់បានបង្គាប់ដល់លោកសាដុកថា “ចូរនាំយកហិបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើងនឹងបានប្រកបដោយព្រះគុណនៃព្រះ យេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឱ្យបានឃើញទាំងហិបនេះ និងទីលំនៅរបស់ទ្រង់ផង តែបើទ្រង់មានព្រះបន្ទូលមកដូច្នេះថា “អញមិនសព្វព្រះហឫទ័យនឹងឯងទេ” នោះមើល យើងនេះហើយ សូមទ្រង់ប្រព្រឹត្តនឹងយើងតាមព្រះហឫទ័យចុះ”។ PPKh3 241.1

    Larger font
    Smaller font
    Copy
    Print
    Contents